Jump to content

ស្រុកអណ្តូងមាស

ពីវិគីភីឌា

ស្រុកអណ្តូងមាស (អង់គ្លេស: $ District) ជាដែនរដ្ឋបាលស្��ិតនៅ ខេត្តរតនគិរី ដែលមានរដ្ឋបាល ឃុំ និង ភូមិ÷


ស្រុកអណ្តូងមាសជាមួយដែលមានទីតាំងស្ថិតនៅទិសខាងកើតជាប់និងព្រំដែនវៀតណាមហើយចំនួន៣ឃុំក្នុងនោះមាន ៖

រូបភាពផ្នូរខ្មោច
  • ឃុំម៉ាលិក​ ជាឃុំមួយដែលមានជនជាតិដើមភាគតិចរស់នៅច្រើនហើយមានភាសានិយាយខុសៗគ្នាដូចជាចារ៉ាយ ទំពួនមានភូមិចំនូនដូចជា​ ភូមិម៉ាលិក​ ភូមិ​កាតែ ភូមិ​កាហល​ ភូមិលោមរឺភូមិលោមថ្មីនិង ភូមិអូរកប។​ ប្រជាជន

ភាគច្រើនប្រកបរបរកសិករចំពោះសណ្ឋានដីមានដីស្រែនិងដីចំការក្នុងនោះមានដំណាំដូចជា ដំឡូងមី​ សណ្តែកសៀង​​ កៅស៊ូ​សណ្តែក បាយ​ ស្វាយចន្ទី ល្ង​និងស្រូវ។

  • ឃុំញ៉ាង​ ជាឃុំមួយដែលស្ថិតនៅឆ្ងាយពីទីរួមស្រុកហើយមានការលំបាក់ចំពោះការធ្វើដំណើរចំនែកប្រជាជនភាគច្រើនជាជនជាតិដើមភាគ

តិចមានភាសានិយាយភាសាខុសៗគា្នដូចជា​ ភាសាចារ៉ាយ​ និងភាសា​កាចចក្នុងនោះមានភូមិចំនូន១៧ភូមិ កាជូតក្រោម កាជូតលើ​​ ភូមិ​​ណាយ ភូមិចាយតូច ចាយធំ ភូមិកែតតូចកែតធំ​ ភូមិចង ភូមិពែង ភូមិមូយ ភូមិតាង៉ា ភូមិតាំងជិ ភូមិដាល លើដាលក្រោម​ ភូមិតាំងលោម ភូមិតាំងម្លូរ​ ភូមិញ៉ាង​ចំពោះប្រជាជនភាគច្រើនប្រកបមុខរបរ​ កសិករ ផ្នែកខាងវិស័យអប់រំមិនសូវមានអ្នក យល់ដឹងច្រើនទេព្រោះក្មេងៗភាគច្រើនធ្វើចំការជួយឪពុកម្តាយព្រមទាំងឪពុកម្តាយមិនសូវយល់ពីតំលៃនៃការសិក្សានិងភូមិនៅឆ្ងាយពីសាលា ពិបាកក្នុងការធ្វើដំណើរទៅសាលាក្នុងនោះដែរក្មេងៗពិបាក់ក្នុងការទំទាក់ទំទងខាងក្រៅ។​ សំបូរទៅដោយជួរភ្នំធំៗអ្នកភូមិភាគច្រើនពឹងផ្អែក ទៅលើធនធានធម្មជាតិចំពោះសណ្ឋានដីភាគច្រើនជាដីក្រហមដែលមានជីវជាតិងាយស្រូលក្នុងការដំណាំដូច កៅស៊ូ​ ស្រូវ ដំឡូងមី សណ្តែកបាយ សណ្តែកសៀង សណ្តែកដី ស្វាយចន្ទី​និងដំណាំផ្សេងៗជាច្រើនទៀត។ ចំពោះការនាំចេញផលិតផលភាគច្រើនទៅព្រំដែនវៀតណាម។

  • ឃុំតាឡាវ ជាឃុំមួយដែលនៅជាប់និងដងទន្ឡេសេសាន្តប្រជាជនភាគច្រើនជាជនជាតិដើមភាគតិចហើយមានភាសាកាចក​ និង​ភាសាឡាវ ប្រជាជនភាគច្រើនប្រកប

របរ​កសិករ​ ។​ ចំពោះសណ្ឋានដីច្រើនដីស្រែឬឯវិស័យអប់រំក្មេងមិនសូវចូលរៀនទេព្រោះនៅជួយធ្វើការងារ​ឪពុកម្តាយមិនពីតំលៃនៃការសិក្សា។