Jump to content

កម្ពុជាក្រោមអាណាព្យាបាលបារាំង

ពីវិគីភីឌា

អាណាព្យាបាលបារាំងនៃកម្ពុជា
Protectorat français du Cambodge
(១៨៦៣-១៩៤៥, ១៩៤៥-១៩៤៧)
កម្ពុជា
Cambodge
(១៩៤៧-១៩៥៣)

១៨៦៣–១៩៤៥
១៩៤៥–១៩៥៣
ទីតាំងនៃ កម្ពុជា
ស្ថានភាព{{#if: | |អាណាព្យាបាលរបស់បារាំង
ទឹកដីធម្មនុញ្ញនៃសហភាពឥណ្ឌូចិន
រាជធានីឧដុង្គ (១៨៦៣–១៨៦៥)
ភ្នំពេញ (១៨៦៥–១៩៥៣)
ភាសាទូទៅ ភាសាបារាំង (ផ្លូវការ)
ភាសាខ្មែរ
សាសនា
ពុទ្ធសាសនាថេរវាទ
រ៉ូម៉ាំងកាតូលិក
រដ្ឋាភិបាលរាជាធិបតេយ្យផ្តាច់ការនៅក្រោមរដ្ឋបាលអាណានិគម (១៨៦៣–១៩៤៧)
រាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញនៅក្រោមសហភាពបារាំង (១៩៤៧–១៩៥៣)
ព្រះមហាក្សត្រ 
▪ ១៨៦៣–១៩០៤
នរោត្តម
▪ ១៩០៤–១៩២៧
ស៊ីសុវត្ថិ
▪ ១៩២៧–១៩៤១
ស៊ីសុវត្ថិ មុនីវង្ស
▪ ១៩៤១–១៩៥៣
នរោត្តម សីហនុ
ឯកាធិបតី 
▪ ១៨៦៣–១៨៦៦ (ដំបូង)
អឺណិស្ត៍ ឌូដា ដឺ ឡាក្រេ
▪ ១៩៥៣ (ក្រោយ)
ហ្សង់-រីស្តឺរុយហ៊្សី
នាយករដ្ឋមន្ត្រី 
▪ ១៩៤៥ (ដំបូង)
នរោត្តម សីហនុ
▪ ១៩៥៣ (ក្រោយ)
ប៉ែន នុត
សម័យកាលប្រវត្តិសាស្រ្តចក្រពត្តិនិយមថ្មី
▪ អាណាព្យាបាល​
១១ សីហា ១៨៦៣
១៧ មិថុនា ១៨៨៤
សីហា ១៩៤១
សីហា ១៩៤៥
▪ រដ្ឋធម្មនុញ្ញ
៦ ឧសភា ១៩៤៧
៩ វិច្ឆិកា ១៩៥៣
២១ កក្កដា ១៩៥៤
ប្រជាជន
▪ ១៩៣១
២,៨០៣,០០០
Preceded by
Succeeded by
កម្ពុជាសម័យឧដុង្គ
ការត្រួតត្រារបស់ជប៉ុននៅកម្ពុជា
ការត្រួតត្រារបស់ជប៉ុននៅកម្ពុជា
ព្រះរាជាណាចក្រកម្ពុជា (១៩៥៣-១៩៧០)

អាណាព្យាបាលបារាំងនៃកម្ពុជាបានបង្កើតប៉ែកនៃចក្រភពអាណានិគមបារាំងនៅកម្ពុជា។ ដែនអាណាព្យាបាលនេះត្រូវបានបង្កើតឡើងនៅឆ្នាំ ១៨៦៧ នៅពេសស្ដេចខ្មែរ ព្រះបាទនរោត្តមបានសុំឱ្យមានការបង្កើតអាណាព្យាបាលបារាំងលើប្រទេសរបស់ទ្រង់ ខណៈនោះ សៀម (ថៃទំនើប) បានលះបង់អធិរាជភាពលើកម្ពុជា និងទទួលស្គាល់អាណាព្យាបាលបារាំងនៅកម្ពុជាជាផ្លូវការ។ កម្ពុជាត្រូវបានធ្វើសមាហរណកម្មទៅជាសហភាពឥណ្ឌូចិននៅឆ្នាំ ១៨៨៧ រួមគ្នាជាមួយដែនអាណានិគម និងអាណាព្យាបាលបារាំងនៅវៀតណាម (កូសាំងស៊ីន អណ្ណាម និង តុងកឹង)។ នៅឆ្នាំ ១៩៤៦ កម្ពុជាទទួលបានសិទ្ធិគ្រប់គ្រងដោយខ្លួនឯង ក្នុងសហភាពបារាំង និងស្ថានភាពអាណាព្យាបាលត្រូវបានលុបបំបាត់នៅឆ្នាំ ១៩៤៩។ កម្ពុជាក្រោយមកបានទទួលបានឯករាជ្យ និងថ្ងៃឯករាជ្យត្រូវបានប្រារព្ធឡើងនៅថ្ងៃទី៩ វិច្ឆិកា ១៩៥៣។ ប្រទេស​កម្ពុជា បាន​ស្ថិត​នៅ​ក្រោម​អាណានិគម​និយម​បារាំង អស់​ជិត​មួយ​សតវត្ស​ដោយ​គិត​ចាប់ពី​ឆ្នាំ ១៨៦៣ រហូត​ដល់​ពេល​ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ ១៩៥៣​។


នៅឆ្នាំ ១៨៦៣ កម្ពុជាក្រោមរជ្ជកាលរបស់ព្រះបាទនរោត្តមបានប្រែក្លាយប្រទេសរបស់ទ្រង់​ឱ្យស្ថិតនៅក្រោមអាណាព្យាបាលបារាំង។ នៅខែ តុលា ១៨៨៧ ពួកបារាំង បានប្រកាសការបង្កើត Union Indochinoise (សហភាពឥណ្ឌូចិន) ដែលនៅពេលនោះក៏បានបញ្ចូលកម្ពុជាផងដែរ សិទ្ធិជាម្ចាស់របស់បារាំងមានជាស្វ័យតរួចរាល់ទៅហើយ ជាមួយនិងតំបន់ទាំងបីនៃប្រទេសវៀតណាម (តុងកឹង អណ្ណាម និង កូសាំងស៊ីន)។ នៅឆ្នាំ ១៨៩៣ លាវ ត្រូវបានរាប់បញ្ចូលបន្ទាប់ពីពួកបារាំងបានគំរាមកំហែង ដល់ព្រះបាទចុល្លាង្ករណ៍សៀមថានឹងអាចមានសង្គ្រាម ដោយហេតុនោះហើយក៏បង្ខំអោយទ្រង់បោះបង់ចោលទឹកដីនោះទៅ។

ដំណើរមកដល់នៃអំណាចត្រួតត្រារបស់បារាំង

[កែប្រែ]
ព្រះបាទនរោត្តម គឺជាមហាក្សត្រនៃកម្ពុជា ព្រះអង្គយល់ព្រមដាក់ប្រទេសកម្ពុជាឲ្យស្ថិតនៅក្រោមអាណាព្យាបាលរបស់បារាំង

កំឡុងសតវត្សទី១៩ ព្រះរាជាណាចក្រកម្ពុជាបានដោះខ្លួនពីរដ្ឋចំណុះនៃនគរសៀមដែលបានដាក់បញ្ចូលខេត្តភាគខាងលិច​របស់ប្រទេសនេះ រួមមានអង្គរ ដែលកាលណោះឥទ្ធិពលអំណាចរបស់រាជវង្សង្វៀនយួនបានធំធាត់ឡើងដែលជាការគំរាមកំហែងដល់​ប៉ែកខាងកើតនៃប្រទេស។ បន្ទាប់ពីការបង្កើតអាណានិគមបារាំងនៅកូសាំងស៊ីន (វៀតណាមខាងត្បូងសម័យបច្ចុប្បន្ន) នៅឆ្នាំ ១៨៦៧ ព្រះបាទនរោត្តមកម្ពុជាបានស្នើសុំឱ្យបារាំងដាក់អាណាព្យាបាលលើនគររបស់ទ្រង់។ នៅពេលនោះ លោក ព្យាំរប៉ូល-ដឺ-ឡា-ហ្គ្រង់ឌ្យែរ ទេសាភិបាលអាណានិគមកូសាំងស៊ីន កំពុងបន្តផែនការដើម្បីពង្រីកអំណាចបារាំងលើវៀតណាមទាំងមូលហើយបានប្រមើល​ឃើញកម្ពុជាជាប្រទេសទ្រនាប់រវាងដែនកម្មសិទ្ធិបារាំងនៅវៀតណាមនិងសៀម។ នៅថ្ងៃ ១១ សីហា ១៨៦៣ ព្រះបាទនរោត្តមបានចុះព្រះហស្ថលេខាលើសន្ធិសញ្ញាមួយដែលទទួលស្គាល់អាណាព្យាបាលបារាំងលើព្រះរាជាណាចក្ររបស់ទ្រង់។ ស្ថិតនៅក្រោមសន្ធិសញ្ញានេះ របបរាជានិយមនៅកម្ពុជាត្រូវបានបន្សល់ឱ្យនៅមានដដែល ក៏ប៉ុន្តែអំណាចត្រូវបានស្ថិតក្នុងដៃនៃឯកាធិបតីដ៏ច្រើនសម្បើមដែលមានទីតាំងនៅភ្នំពេញ។ បារាំងក៏ទទួលបន្ទុកលើទំនាក់ទំនងការបរទេសនិងពាណិជ្ជកម្មរបស់កម្ពុជាផងដែរ ដូចគ្នាបារាំងក៏ផ្ដល់នូវការការពារខាងយោធា។ សៀមក្រោយមកបានទទួលស្គាល់អាណាព្យាបាលរបស់បារាំងបន្ទាប់ពីបារាំងបាន​ប្រគល់ខេត្តបាត់ដំបង​របស់កម្ពុជា និងទទួលស្គាល់ការគ្រប់គ្រងរបស់ថៃនៅអង្គរ។[][]

នៅ​ឆ្នាំ ១៨៦២ បន្ទាប់​ពី​ដំណើរ​របស់​ឧត្ដមនាវី​បូណា (ទេសាភិបាល​បារាំង​ប្រចាំ​ក្រុងព្រៃនគរ) មក​កម្ពុជា បារាំង​យល់ថា ភូមិសាស្ត្រ​អាច​ឱ្យ​បារាំង​បង្កើត​មូលដ្ឋាន​បន្ត​ដំណើរ​ទៅ​កាន់កាប់​ទិស​ឧត្ដរ និង​បស្ចិម​នៃ​ឥណ្ឌូចិន ព្រមទាំង​អាច​បង្កើត​របាំង​ខណ្ឌ​ដែនដី ដែល​កាន់កាប់​ដោយ​បារាំង និង​អង់គ្លេស​នៅ​ឥណ្ឌូចិន​។ បារាំង​ឱ្យ​លោក ឡាក្រង់ឌីយែ មក​ចរចា​បញ្ចុះបញ្ចូល ព្រះបាទនរោត្ដម (១៨៦១-១៩០៤) ឱ្យ​យល់ព្រម​ចុះ​ព្រះហស្ថលេខា​លើ​សន្ធិសញ្ញា​ស្ដីពី​អាណាព្យាបាល​បារាំង​លើ​ប្រទេស​កម្ពុជា ថ្ងៃ ១១ សីហា ១៨៦៣​។ ប្រទេស​សៀម ប្រឆាំង​យ៉ាង​ខ្លាំង​នឹង​សន្ធិសញ្ញា​នេះ ហើយ​ធ្វើការ​គំរាមកំហែង ព្រះបាទនរោត្ដម​ដោយ​មិន​ព្រម​ប្រគល់​ម្កុដរាជ និង​គ្រឿង​រាជកកុធភណ្ឌ​មក​ថ្វាយ​ព្រះអង្គ​វិញ​ទេ​។ ពួក​មន្ត្រី​ខ្មែរ​ដែល​មាន​និន្នាការ​លំអៀង​ទៅ​ខាង​សៀម​បាន​ទាក់ទាញ ព្រះបាទនរោត្ដម ឱ្យ​វិល​មក​រក​សៀម​វិញ​។ ប៉ុន្តែ បារាំង​បាន​ប្រឆាំង​តប​វិញ ដោយ​បញ្ជូន​កប៉ាល់​ប្រាំ​គ្រឿង និង​ទាហានជើងទឹក ១០០ ​នាក់ ឡើង​មក​កាន់​រាជធានីឧត្ដុង្គ និង​ទីក្រុងភ្នំពេញ​។

ផែនទីឥ��្ឌូចិន ដែលមានប្រទេសកម្ពុជា កូសាំងស៊ីន អណ្ណាម និង តុងកឹង នៅឆ្នាំ១៨៨៦

បារាំង​បាន​យល់ព្រម​ប្រគល់​ខេត្តបាត់ដំបង និង​សៀមរាប​ឱ្យ​ទៅ​សៀម និង​ធ្វើ​កិច្ចព្រមព្រៀង​មួយ​ជាមួយ​សៀម ស្ដីពី​ពិធី​រាជាភិសេក​ព្រះបាទនរោត្ដម​ជា​ព្រះមហាក្សត្រ​ពេញលក្ខណៈ​នៅ​រាជធានីឧដុង្គ នា​ថ្ងៃ ៣ មិថុនា ១៨៦៤​។ មកដល់​ឆ្នាំ ១៨៦៧ ទើប​សៀម​ព្រម​ទទួលស្គាល់​សិទ្ធិ​របស់​ប្រទេស​បារាំង ដើម្បីដាក់​របប​អាណាព្យាបាល​មក​លើ​កម្ពុជា​។

អាសនៈនៃអគ្គទេសាភិបាលសម្រាប់សហភាពឥណ្ឌូចិនទាំងមូលមានទីតាំងនៅហាណូយ ដែលស្ថិតនៅតុងកឹង (ឥឡូវគឺវៀតណាមខាងជើង)។ កម្ពុជា ក៏ជារដ្ឋអាណាព្យាបាលរួមផ្សំនៃសហភាពឥណ្ឌូចិនដែរ ដែលត្រូវបានគ្រប់គ្រងដោយ Résident Supérieur (រេស៊ីដង់ស៊ុពែរីយ៉េ) រឺ ឯកាធិបតី សម្រាប់កម្ពុជា ដែលត្រូវបានតែងតាំងដោយផ្ទាល់ដោយ ក្រសួងជើងទឹកនិងអាណានិគមនៅប៉ារីសឯកាធិបតី (រេស៊ីដង់ស៊ុពែរីយ៉េ) គឺនៅពេលនោះត្រូវបានជួយដោយពួកឯកាភិបាល (រេស៊ីដង់) រឺ ពួកអភិបាលក្នុងតំបន់ (ចៅហ្វាយខេត្ត) ដែលត្រូវបានគេដាក់នៅតាមមជ្ឈមណ្ឌលខេត្តនានា (ទីរួមខេត្ត) ដូចជា បាត់ដំបង ពោធិ៍សាត់ ឧដុង្គ និង សៀមរាប។ ភ្នំពញ ជារាជធានី គឺត្រូវស្ថិតនៅក្រោមការគ្រប់គ្រងដោយផ្ទាល់របស់ឯកាធិបតី (រេស៊ីដង់ស៊ុបពែរីយ៉េ)។

ឯកាធិបតីបានក្ដោបក្ដាប់អំណាចដ៏សន្ធឹកសន្ធាប់ ក៏ប៉ុន្តែបុគ្គលដែលនៅក្នុងតំណែងនេះជារឿយៗចង់បានអំណាចលើសពីនេះទៀត។ នៅឆ្នាំ ១៨៩៧ ឯកាធិបតីដែលកំពុងតែកាន់តំណែង បានត្អូញត្អែរទៅទីក្រុងប៉ារីសថាស្ដេចបច្ចុប្បន្ននៃកម្ពុជា ព្រះបាទនរោត្តមលែងសាកសមដើម្បីដឹកនាំ និងស្នើសុំកាន់អំណាចរបស់ស្ដេចដើម្បីប្រមូលពន្ធ ចេញរាជក្រិត្យ និងសូម្បីតែតែងតាំងមន្ត្រីរាជការ និងជ្រើសរើសពួកព្រះអង្គម្ចាស់ម្កុដរាជ្យ (ព្រះបុត្រាស្នងរាជ្យ)។ ចាប់ពីពេលនោះមក ព្រះបាទនរោត្តម និងពួកស្ដេចនាពេលអនាគតរបស់កម្ពុជាក្លាយជាស្ដេចដែលមានតែឈ្មោះ និងជាឧបត្ថាកសាសនាព្រះពុទ្ធនៅកម្ពុជា ទោះយ៉ាងណាក្ដីក៏ពួកទ្រង់នៅតែមើលឃើញថាជាស្ដេចទេវរាជតាមរយៈក្រសែភ្នែក​របស់ប្រជាជនស្រុកស្រែចម្ការដដែល។ អំណាចផ្សេងៗទាំងអស់គឺនៅក្នុងកណ្ដាប់ដៃនៃពួកឯកាធិបតី (រេស៊ីដង់ស៊ុបពែរីយ៉េរ) និងការិយាធិបតេយ្យអាណានិគម។ យ៉ាងណាក៏ដោយ ការិយាធិបតេយ្យនេះគឺត្រូវបានបង្កើតឡើង​ដោយពួកមន្ត្រីបារាំងភាគច្រើនបំផុត និងជនជាតិមួយទៀតដែលត្រូវបានគេអនុញ្ញាតដោយសេរីគឺពួកជនជាតិយួន ដែលគេឃើញថាជាពួកជនជាតិអាស៊ីដែលត្រួតត្រាគេនៅសហភាពឥណ្ឌូចិន។

នៅឆ្នាំ ១៩០៤ ព្រះបាទនរោត្តមបានសោយទិវង្គត។ ផ្ទុយពីផ្ទេររាជបល្ល័ង្កបន្តអោយទៅរាជបុត្រារបស់ព្រះនរោត្តម ពួកបារាំងបានផ្ទេររាជ្យសម្បត្តិទៅព្រះភាតារបស់ព្រះនរោត្តម គឺព្រះបាទស៊ីសុវត្ថិ ដែលខ្សែរាជវង្សរបស់ទ្រង់មិនរឹងរូស និងជាតិនិយមតិចចំពោះការគ្រប់គ្រងរបស់បារាំងជាងខាងព្រះនរោត្តម ដែលបានបង្ហាញថាជាខ្សែរាជវង្សជាតិនិយមខ្លាំង។ ដូចដែរ គេបានឃើញថាព្រះនរោត្តម ជាអ្នកទទួលខុសត្រូវចំពោះការបះបោរខ្មែរឥតឈប់ឈរប្រឆាំង នឹងការគ្រប់គ្រងរបស់បារាំង។ ហេតុផលផ្សេងមួយទៀតគឺថារាជបុត្រជាទីសព្វព្រះរាជហឫទ័យរបស់ព្រះនរោត្តម ដែលទ្រង់ចង់អោយសោយរាជ្យបន្តព្រះអង្គ ជាព្រះមហាក្សត្រ គឺព្រះអង្គម្ចាស់យុគន្ធរ បានធ្វើដំណើរទៅកាន់អឺរ៉ុប បង្កភាពវឹកវរដោយលើកឡើងជាសាធារណៈ​អំពីភាពឃោរឃៅព្រៃផ្សៃនៃអាណានិគមបារាំងនៅកម្ពុជា ដែលពួកគេកំពុងតែបានគ្រប់គ្រងកាន់កាប់។

ដំណើរទស្សនកិច្ចរបស់ព្រះបាទស៊ីសុវត្ថិនៃព្រះរាជាណាចក្រកម្ពុជាទៅប្រទេសបារាំងឆ្នាំ១៩១១

នៅគ្រានោះដែរ ក្នុងរាជ្យព្រះបាទស៊ីសុវត្ថិ និងបុត្ររបស់ទ្រង់ ព្រះបាទស៊ីសុវត្ថិ មុនីវង្ស ប្រទេសមានសន្តិភាព ទោះបីជាក្សត្រទាំងពីរអង្គគ្មានអំណាចអ្វីសោះឡើយ ដោយហេតុតែពួកទ្រង់ជាតុក្កតា និងឧបករណ៍ដែលអាចបត់បែនបានដោយពួកបារាំង។ កំឡុងរជ្ជកាលរបស់ព្រះស៊ីសុវត្ថិ ពួកបារាំងបានសម្រេចជោគជ័យក្នុងការធ្វើឱ្យ​ស្ដេចកំណែទម្រង់របស់ប្រទេសថៃ ព្រះបាទចុល្លាង្ករណ៍ចុះហត្ថលេខាលើសន្ធិសញ្ញាថ្មីមួយនៅឆ្នាំ ១៩០៧ ដែលនាំត្រឡប់មកវិញនូវខេត្តភាគពាយព្យ បាត់ដំបង និងសៀមរាបត្រលប់មកក្រោមការគ្រប់គ្រងរបស់កម្ពុជាវិញ។ ក្នុងន័យនេះ ខ្សែរាជវង្សខាងព្រះស៊ីសុវត្ថិត្រូវបានគេមើលឃើញ​ថាបាននាំយកទឹកដីមកឱ្យប្រទេសខ្មែរវិញ ត្បិត កម្ពុជាស្ថិត​នៅក្រោមការគ្រប់គ្រងនៃអាណានិគមបារាំងយ៉ាងសង្កត់សង្កិតយ៉ាងណាក៏ដោយ។

ស្ថានភាពនយោបាយខ្មែរ

[កែប្រែ]
រូបគំនូររបស់ព្រះបាទអង្គដួងជួបសំណេះសំណាលជាជនបរទេសដកស្រង់ចេញពីបណ្ណល័យអងគ្លេស

រហូតមកដល់ស.វ. ទី១៩ គឺក្នុងរាជ្យព្រះបាទអង្គឌួង (១៨៤១ - ១៨៦០) ប្រទេសខ្មែរនៅតែស្ថិតក្រោមអំណាចសៀម និងយួននៅឡើយ។ ពួកនេះនៅប្រចាំការអមព្រះអង្គ ដើម្បីសម្រេចកិច្ចការរបស់ខ្មែរ។ ចាប់តាំងពីបានឡើងសោយរាជ្យមក ព្រះបាទអង្គឌួងទ្រង់តូចព្រះទ័យយ៉ាងខ្លាំងចំពោះការបាត់បង់ទឹកដីយ៉ាងច្រើន ដែលពួកយួន និងសៀមប្រវ័ញ្ចយកទៅដោយខុសច្បាប់។ ព្រះអង្គបានខិតខំរកគ្រប់មធ្យោបាយដើម្បីរំដោះទឹកដី និងគេចឲ្យផុតពីភាពចំណុះគេនេះ។

ព្រះបាទអង្គដួង គឺជាព្រះមហាក្សត្រខ្មែរដែលទៅពឹងពាក់ឲ្យដាក់អាណានិគមនិយមនៅកម្ពុជា ដើម្បីគេចចេញពីក្រោមការត្រួតត្រារបស់យួននិងសៀម តែមិនបានសម្រេច។

នៅឆ្នាំ ១៨៥៤ បព្វជិតបារាំងម្នាក់ឈ្មោះមីស (Miche) ដែលស្និទ្ធនឹងព្រះអង្គឌួង បានថ្វាយយោបល់ដល់ព្រះអង្គឲ្យធ្វើទំនាក់ទំនងជាមួយព្រះចៅអធិរាជបារាំងណាប៉ូលេអុងទី៣ ដើម្បីឲ្យបារាំងជួយការពារប្រទេសកម្ពុជា។ ក្រោយពីទទួលលិខិតនិងដង្វាយ ណាប៉ូលេអុងទី៣បានបញ្ជូនគណៈប្រតិភូរបស់ខ្លួនគឺលោកដឺម៉ុងទីញី ឲ្យមកកម្ពុជាយ៉ាងរួសរាន់ (១៨៥៥) ដើម្បីពិនិត្យស្ទាបស្ទង់ស្ថានភាព។ គ្រាន់តែលោកដឺម៉ុងទីញីមកដល់កំពតភ្លាម សៀមបានដឹងកិច្ចការនេះ ហើយបានប្រឆាំងយ៉ាងខ្លាំងក្លា។ សៀមបានកំហែងព្រះបាទអង្គឌួងថា បើព្រះអង្គចុះសន្ធិសញ្ញាសម្ព័ន្ធភាពនឹងបារាំងដែលមានដឺម៉ុងទីញីជាតំណាងនោះ សៀមនឹងលើកទ័ពចូលមកកម្ទេចខ្មែរមិនខាន ហើយពុំព្រមប្រគល់គ្រឿងរាជកកុធភ័ណ្ឌថ្វាយមកព្រះអង្គឡើយ។ ដូចនេះសៀមពុំបានធ្វើឲ្យព្រះបាទអង្គឌួងសម្រេចព្រះបំណងឡើយ។ នៅថ្ងៃទី១៩ តុលា ឆ្នាំ១៨៦០ ព្រះបាទអង្គឌួងបានចូលទិវង្គត។ រាជបុត្រច្បងរបស់ព្រះអង្គ គឺសត្ថាច្រឡឹងឡើងគ្រងរាជសម្បត្តិស្នង ដោយមាននាមសម្រាប់រាជ្យថាព្រះបាទនរោត្ដម

ស្ថានភាពនយោបាយបារាំង

[កែប្រែ]
ទឹកដីមួយចំនួននៃកម្ពុជាបានរំដោះចេញពីសៀមដូចជា បាត់ដំបង សៀមរាប ស្រីសោភ័ណ្ឌ ជាដើម ។

នៅគ្រប់ទីកន្លែង បារាំងបានប៉ះទង្គិចនឹងមហិច្ឆតារបស់អង់គ្លេសរហូតដល់ឆ្នាំ ១៨៣០។ បារាំងមានបំណងបង្កើតអាណានិគមដ៏ធំទូលាយមួយនៅ អាហ៊្វ្រិក និងនៅអាស៊ីជាថ្នូរ នឹងអាណានិគមរបស់ខ្លួនដែលបានបាត់បង់នៅអាមេរិក (រដ្ឋល្វីស្យ៉ាណាត្រូវលក់ទៅឲ្យអាមេរិក ឯរដ្ឋកាណាដាត្រូវអង់គ្លេសដណ្ដើមយក)។
នៅអាស៊ីបារាំងបានតម្រង់ទិសដៅមករកប្រទេសចិនភាគខាងត្បូង និងបណ្ដាប្រទេសនៅឥណ្ឌូចិនមាន កម្ពុជា វៀតណាម លាវ សៀម។ នៅក្នុងប្រទេសទាំងនេះ មានបេសកបព្វជិតកាតូលិកចូលមកផ្សព្វផ្សាយសាសនាជាយូរមកហ���យ និងយ៉ាងស្ងាត់កំបាំង��ាមរយៈប្រជាជនដែលកាន់សាសនាយេស៊ូ។
បារាំងសម្លឹងឃើញផលប្រយោជន៍យ៉ាងច្រើន បន្ទាប់ពីបានចូលមកនៅជាអ្នកជិតខាងខ្មែរលើទឹកដីកូសាំងស៊ីន។ ទីមួយបារាំងយល់ថា ទន្លេមេគង្គជាផ្លូវទឹកមួយយ៉ាងសំខាន់អាចឲ្យគេជ្រៀតចូលទៅក្នុងប្រទេសចិនភាគខាងត្បូង។ ទី២ គេត្រូវកម្ចាត់គ្រោះថ្នាក់ទាំងឡាយដែលគំរាមកំហែងលើអាណានិគមថ្មីរបស់គេឲ្យអស់ ពិសេសបណ្ដាប្រទេសមកពីប្រទេសសៀម ដែលមានអធិរាជអង់គ្លេសនៅពីខាងក្រោយ។
ក្រោយមកនៅគ.ស. ១៨៦២ លោកឧត្ដមសេនីយត្រីបូណា ទេសាភិបាលនៃដែនដីកូសាំងស៊ីនចូលមកស្រុកខ្មែរ ក្ដាប់សភាពការណ៍ម្ដងទៀត ដោយឆ្លៀតឱកាសចូលគាល់សម្ដេចនរោត្ដមផង។
នៅដើមឆ្នាំ ១៨៦៤ បារាំងបានគាបសង្កត់បាងកកតាមផ្លូវទូត និងផ្លូវយោធា ដើម្បីឲ្យបាងកកបញ្ជូនត្រា ព្រះខ័នរាជ្យ និងម្កុដរាជ្យ សម្រាប់ពិធីរាជាភិសេកព្រះបាទនរោត្ដម ជាព្រះមហាក្សត្រពេញលក្ខណៈនៅរាជធានីឧដុង្គនាថ្ងៃទី ៣ មិថុនា ១៨៦៤។
មកដល់ឆ្នាំ ១៨៦៧ បារាំង និងសៀមបានស្រុះស្រួលយល់ព្រមចំពោះបញ្ហាខ្មែរ ដែលពីមុនមកមានទំនាស់ដោយសារសៀមមានអង់គ្លេសនៅពីក្រោយ ឯបារាំងចង់ផ្ទេរការកាន់កាប់ខ្មែរពីសៀម។ ម្យ៉ាងទៀត បរិយាកាសធូរស្រាលខ្លះៗ បានកើតមានឡើងរវាងបារាំង និងអង់គ្លេស ព្រោះ ប្រទេសទាំងពីរបានក្លាយទៅសម្ព័ន្ធមិត្តក្នុងការប្រឆាំងនឹងចិន គឺចលនាថាយភិង (ឈ្មោះសមាគមសម្ងាត់នៅប្រទេសចិន ងើបឡើងប្រឆាំង នឹងអ្នកកាន់អំណាចជាតិផង និងពួកបរទេសផង)។ សន្ធិសញ្ញាថ្ងៃទី ១៥ កក្កដា ១៨៦៧ មានន័យថាបារាំងព្រមប្រគល់ខេត្តបាត់ដំបង និងសៀមរាបទៅឲ្យសៀម។ ឯសៀមព្រមទទួលស្គាល់សិទ្ធិរបស់បារាំងក្នុងការដាក់របបអាណាព្យាបាលមកលើកម្ពុជា។ ម្យ៉ាងទៀតបារាំងសន្យាថាមិនបញ្ចូលប្រទេសខ្មែរជាអាណានិគមដូចកម្ពុជាក្រោមឡើយ។

អំណាចត្រួតត្រារបស់បារាំង

[កែប្រែ]

អាសនៈអគ្គទេសាភិបាលសម្រាប់សហភាពឥណ្ឌូចិនទាំងមូលត្រូវតាំងនៅសៃហ្គនរហូត​ដល់រដ្ឋធានីនេះត្រូវបានរើទៅកាន់ហាណូយនៅឆ្នាំ ១៩០២។ កម្ពុជា ក្លាយជាដែនអាណាព្យាបាលសំខាន់មួយនៃសហភាពឥណ្ឌូចិន ដែលត្រូវបានអភិបាលដោយ Résident Supérieur (ឯកាធិបតី) សម្រាប់កម្ពុជា រេស៊ីដង់ស៊ុបពែរីយ៉េត្រូវបានតែងតាំងដោយផ្ទាល់ពីក្រសួងជើងសមុទ្រនិងអាណានិគមនៅប៉ារីស។ ឯកាធិបតីត្រូវបានជួយជាលំដាប់លំដោយដោយពួកឯកាភិបាល រឺ ពួកអ្នកអភិបាលដែនដី ដែលឈរជើងនៅគ្រប់មជ្ឈមណ្ឌលខេត្តទាំងអស់ដូចជា បាត់ដំបង ពោធិ៍សាត់ ឧដុង្គ និង សៀមរាបភ្នំពេញ គឺជាធានី ត្រូវស្ថិតនៅក្រោមការគ្រប់គ្រងនៃរដ្ឋបាលរបស់ឯកាធិបតីដោយផ្ទាល់។

ការរៀបចំរដ្ឋបាលឡើងវិញ

[កែប្រែ]
ចម្លាក់បង្ហាញពីព្រះបាទស៊ីសុវត្ថិទទួលបាន ខេត្តព្រះវិហារ បាត់ដំបង និង សៀមរាបនៅឆ្នាំ ១៩០៧ ពីសៀមមកវិញ ដែលបានយកខេត្តមកពីកម្ពុជានៅ​ពាក់កណ្ដាលចុងក្រោយនៃសតវត្សទី១៨។

នោឆ្នាំ ១៨៩៦ បារាំងនិងចក្រភពប៊្រិតថេនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលទទួលស្គាល់មណ្ឌល​ឥទ្ធិពលទាំងសងខាងលើឥណ្ឌូចិន ជាពិសេសលើសៀម។ ស្ថិតក្រោមកិច្ចព្រមព្រៀងនេះ សៀមត្រូវប្រគល់ខេត្តនៅតំបន់អង្គរត្រឡប់ទៅកម្ពុជាដែលកាលណោះគ្រប់គ្រងដោយបារាំង។កិច្ចព្រមព្រៀងនេះបានទទួលស្គាល់អំណាចគ្រប់គ្រងរបស់បារាំងលើវៀតណាម (រួមមានអាណានិគមកូសាំងស៊ីន និងអាណាព្យាបាលអណ្ណាមនិងតុងកឹង) កម្ពុជា ដូចគ្នានេះដែរ លាវ ដែលត្រូវបានបញ្ចូលនៅឆ្នាំ ១៨៩៣ បន្តបន្ទាប់ពីជ័យជម្នះបារាំងនៅក្នុងសង្គ្រាមបារាំង-សៀម និងដោយសារឥទ្ធិពលបារាំងលើសៀមភាគខាងកើត។ រដ្ឋាភិបាលបារាំងក្រោយមកក៏បានដាក់ទីតាំងរដ្ឋបាលថ្មីនៅក្នុងដែនអាណានិគមនេះ និងបានចាប់ផ្ដើមអភិវឌ្ឍខាងសេដ្ឋកិច្ចដែលនាំចូលវប្បធម៌និងភាសាបារាំងទៅជាផ្នែកនៃ​កម្មវិធីសមានកម្ម។[]

សម្តេចចៅហ្វាវាំងឈ្មោះ កុលដឺម៉ុងតេរ៉ូ (ឆ្វេង) វាំងជួន (កណ្ដាល) សឺងឌៀម (ស្ដាំ) របស់ព្រះបាទស៊ីសុវត្ថិដែលមានឯកសណ្ឋានបែបបទខ្មែរ-បារាំងនៅក្នុងសម័យអាណានិគមនិយមបារាំងនៅកម្ពុជា។

នៅឆ្នាំ ១៨៩៧ ឯកាភិបាលដែលកំពុងកាន់អំណាចបានប្ដឹងទៅកាន់ប៉ារីសថា ព្រះមហាក្សត្រខ្មែរដែលកំពុងតែសោយរាជ្យ ព្រះបាទនរោត្តមលែងសាកសមគ្រងរាជ្យ និងស្នើសុំការអនុញ្ញាតដើម្បីក្ដាប់អំណាចប្រមូលពន្ធដាររបស់ព្រះអង្គ ចេញរាជក្រឹត្យ និងថែមទាំងចង់បានអំណាចតែងតាំងមន្ត្រីរាជការ ហើយនិងជ្រើសរើសព្រះរាជបុត្រស្នងរាជ្យទៀតផង។ ចាប់តាំងពីពេលនោះមក ព្រះបាទនរោត្តម និងពួកស្ដេចនៃកម្ពុជាបន្តបន្ទាប់មកទៀតត្រូវបានក្លាយជាតួអង្គមានតែនាម និងគ្រាន់តែជាអ្នកឧបត្ថាកពុទ្ធសាសនានៅកម្ពុជាតែប៉ុណ្ណោះ បើទោះណាពួកទ្រង់ក៏នៅតែមើលឃើញថាជាស្ដេចទេវរាជដដែលដោយប្រជាជនស្រុកស្រែ​ចម្ការសាមញ្ញ។ អំណាចផ្សេងៗទាំងអស់ត្រូវស្ថិតនៅក្នុងដៃនៃឯកាធិបតី និងការិយាធិបតេយ្យអាណានិគម។ មិនទៅតិចអ្វីទេ ការិយាធិបតេយ្យនេះត្រូវបានបង្កើតឡើងភាគច្រើនបំផុតដោយពួកអ្នករដ្ឋការបារាំង និងមានតែជនជាតិអាស៊ីមួយចំនួនដែលអនុញ្ញាតដោយសេរីដើម្បីចូលរួមក្នុងរដ្ឋាភិបាលគឺជនជាតិយួន ដែលត្រូវគេមើលឃើញថាជាជនជាតិអាស៊ីដែលគ្រប់គ្រងគេនៅក្នុងសហភាពឥណ្ឌូចិន។

នៅឆ្នាំ ១៩០៤ ព្រះបាទនរោត្តមបានសោយទិវង្គត និងផ្ទុយពីការផ្ទេររាជបល្ល័ង្កបន្តទៅឱ្យព្រះរាជបុត្ររបស់ទ្រង់ ពួកបារាំងក៏បានផ្ទេរបន្តទៅឱ្យព្រះអនុជរបស់ព្រះបាទនរោត្តម គឺព្រះបាទស៊ីសុវត្ថិ ដែលខ្សែរាជវង្សរបស់ទ្រង់មិនសូវរឹងទទឹង និងមិនជាតិនិយមជ្រុល ចំពោះការគ្រប់គ្រងរបស់បារាំងជាងខ្សែរាជវង្សព្រះនរោត្តម។ ទន្ទឹមនឹងនោះ ព្រះនរោត្តមត្រូវបានគេឃើញថាទទួលខុសត្រូវចំពោះការបះបោរខ្មែរឥតឈប់ឈរប្រឆាំងនឹង​ការគ្រប់គ្រងរបស់បារាំង។ ហេតុផលមួយទៀតនោះគឺព្រះរាជបុត្រសំណព្វព្រះហឫទ័យរបស់ព្រះបាទនរោត្តម ដែលទ្រង់ចង់ឱ្យសោយរាជ្យបន្តព្រះអង្គជាព្រះមហាក្សត្រ គឺព្រះអង្គម្ចាស់យុគន្ធរ ធ្លាប់បានធ្វើដំណើរទៅកាន់អឺរ៉ុប បានបើកឡើងជាសាធារណៈនូវភាពព្រៃផ្សៃនៃអាណានិគមបារាំងនៅកម្ពុជា។ បារាំងក្រោយមកបានរឹតបន្តឹងអំណាចគ្រប់គ្រងរបស់ខ្លួនលើកម្ពុជាគ្រាដែលកំពុងពង្រីក​ទឹកដីអាណាព្យាបាលរបស់ខ្លួននៅឆ្នាំ ១៩០២ និង ១៩០៤ តាមរយៈសន្ធិសញ្ញាមួយចំនួនជាមួយសៀម ដែលបានបញ្ចូលខេត្តព្រះវិហារមកកម្ពុជា និងផ្ដល់ឱ្យបារាំងគ្រប់គ្រងលើទន្លេបាសាក់ជាបន្តបន្ទាប់រៀងមក។ ទំនាស់ទឹកដីក្រោយមកទៀតរវាងបារាំងនិងសៀមមកលើខេត្តបាត់ដំបង និង សៀមរាប បានឈានទៅដល់ការកាន់កាប់ខេត្តត្រាច (ត្រាត) ដោយបារាំងរហូតដល់សៀមប្រគល់មកវិញដោយសារការគាបសង្កត់របស់បារាំង ដូច្នេះហើយសៀមក៏បានប្រគល់ខេត្តទាំងប៉ុន្មាននោះមកវិញ នៅឆ្នាំ ១៩០៧ ដើមឡើយវាជាទឹកដីកម្ពុជារហូតមកដល់ចុងសតវត្សទី១៨ ដែលត្រូវប្រគល់រួមគ្នានឹងខេត្តបន្ទាយមានជ័យ។ ការទទួលបាននៃខេត្តទាំងនេះបានក្លាយជាដំណាក់កាលចុងក្រោយនៃការពង្រីកទឹកដីរបស់​បារាំងនៅឥណ្ឌូចិនជាពេលដែលសៀមក្រោយមកបានសហការជាមួយពួកប៊្រិតថេនក្នុងតំបន់ ដោយភ័យខ្លាចចំពោះការពង្រីកទឹកដីរបស់បារាំងដែលមិនអាចគ្រប់គ្រងបាន និង ការគ្រប់គ្រងសៀមនឹងអាចធ្វើឱ្យក្រឡាប់ចាក់តុល្យភាពនៃពួកមហាអំណាចនៅឥណ្ឌូចិន។[]

ដំណាក់កាលទី១

[កែប្រែ]

ដំបូងបារាំងប្រើវិធីត្រជាក់ក្នុងការអនុវត្តការត្រួតត្រាខ្មែរ។ ក្រោយពីត្រឡប់ទៅព្រៃនគរវិញ បារាំងបានកំណត់គោលការណ៍ពីរយ៉ាងគឺ៖

  • ដើម្បីបានបញ្ចូលដែនដីកូសាំងស៊ីនជាកម្មសិទ្ធិរបស់ខ្លួន បារាំងបានយកលេសមួយសមស្របមកកំណត់។ ពោលគឺបារាំងមានសិទ្ធិលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្មែរ ព្រោះប្រទេសខ្មែរពីមុនមកធ្លាប់ជាសាមាន្តរដ្ឋរបស់យួន។
  • លោកទេសាភិបាល បូណាសង្កត់ធ្ងន់លើសេចក្ដីប្រាថ្នារបស់សៀមមកលើប្រទេសខ្មែរ ដែលប្រទេសបារាំងត្រូវតែការពារឯករាជ្យនៃប្រទេសនេះ ដែលមានការទំនាក់ទំនងទៅនឹងសន្តិភាពនៃដែនដីកូសាំងស៊ីន


ក្រោយពីបានទូលថ្វាយហេតុផលសព្វគ្រប់ និងសូមព្រះអង្គព្រមដាក់ប្រទេសខ្មែរឲ្យបារាំងជួយការពារ បព្វជិតមីស (Miche) ទ្រង់បានថ្វាយគម្រោងសន្ធិសញ្ញាមួយ ហើយទ្រង់បានធ្វើការពិភាក្សាជាមួយព្រះរាជាខ្មែរ។ លុះដល់ថ្ងៃទី ១១ សីហា ១៨៦៣ លោកឡាក្រង់ឌីយ៊ែ (La Grandière) បានចុះហត្ថលេខាលើសន្ធិសញ្ញាក្នុងនាមលោកផ្ទាល់ ជាមួយនិងសម្ដេចនរោត្ដមដែលបានយល់ព្រមទាំងញញើតញញើម។ នេះជាសន្ធិសញ្ញាលើកទី១ ដែលខ្មែរយល់ព្រមឲ្យបារាំងធ្វើអាណាព្យាបាល។

ខ្លឹមសារសន្ធិសញ្ញាថ្ងៃទី ១១ សីហា ១៨៦៣

[កែប្រែ]
  • ផែនទីឥណ្ឌូចិនឆ្នាំ១៩០២
    ផ្ដល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ ព្រះចៅអធិរាជបារាំងបានសន្យាថានឹងរៀបចំប្រទេសកម្ពុជាឲ្យស្ថិតក្នុងសន្តិភាព និងរបៀបរៀបរយ ការពារចំពោះការវាយលុកទាំងឡាយមកពីខាងក្រៅ និងជួយខ្មែរក្នុងការហូតពន្ធគយ ផ្ដល់ភាពងាយស្រួល ក្នុងការធ្វើគមនាគមន៍តាមផ្លូវសមុទ្រ។
  • ជាថ្នូរវិញ ប្រទេសកម្ពុជាព្រមធ្វើសម្បទានដល់ប្រទេសបារាំងនូវដីម្ដុំជ្រោយចង្វារ និងបើកសិទ្ធិឲ្យបារាំងកាប់ឈើក្នុងព្រៃនៃព្រះរាជាណាចក្រកម្ពុជាដើម្បីយកទៅស្ថាបនាកប៉ាល់។


ទោះបីខាងភាគីខ្មែរចាញ់ប្រៀបខាងភាគីបារាំងខ្លះក៏ដោយ ក៏មតិខ្មែរខ្លះយល់ថា ខ្មែរអាចទទួលយកសន្ធិសញ្ញាថ្ងៃទី ១១ ខែ សីហា ១៨៦៣ ព្រោះបារាំងពុំបានទាន់ដកហូតអំណាចពីព្រះរាជាខ្មែរនៅឡើយ។ តែក៏មានអ្នកស្នេហាជាតិបានក្រោកឈរកាន់អាវុធប្រឆាំងដែរ។ ចាប់តាំងពី​ឆ្នាំ ១៨៦៣​ មក ព្រ��មហាក្សត្រខ្មែរ បាន​ចុះ​ព្រះហស្ថលេខា​លើ​​ក្រឹត្យ ឬ ​សេចក្ដីប្រកាស​ជាច្រើន ដែល​សុទ្ធតែ​ផ្ដល់​ចំណេញ​ដល់​បារាំង​ទាំងអស់​។ ឃើញ​យ៉ាង​នេះ ព្រះមហាក្សត្រ​បាន​ឱ្យ​មនុស្ស​ជំនិត​របស់​ព្រះអង្គ​បង្ក​ការបះបោរ​ដើម្បី​ការពារ​ព្រះមហាក្សត្រ​។

ដំណាក់កាលទី២

[កែប្រែ]

នៅទសវត្សទី៩នៃសតវត្សទី១៩ សាធារណរដ្ឋទី៣នៃប្រទេសបារាំងមានស្ថេរភាពឡើងវិញហើយ។ អ្នកដែលឡើងកាន់អំណាចសុទ្ធជាបក្សពួកនិយមខាងពង្វាតអាណានិគមដូចជាលោកកំបែតាជាដើម។ ពួកនេះសម្រេចចិត្តថាត្រូវតែវាយដណ្ដើមយកតំបន់សេសសល់នៅឥណ្ឌូចិនមកកាន់កាប់ទៀត ហើយពង្រីកការត្រួតត្រានៅទីនោះឲ្យកាន់តែរឹងមាំឡើង
ទន្ទឹមនឹងការវាយប្រហារទៅលើតុងកឹងជាលើកទី២ និងការវាយប្រហារទៅលើបន្ទាយនៅវ៉េ (១៨៨៣ - ១៨៨៥)។ នៅថ្ងៃទី ១៧ មិថុនា ១៨៨៤ សាលថុំសុន (Charles Thomson) ទេសាភិបាលដែនដីកូសាំងស៊ីន បានបញ្ជូនទាហានជើងទឹកមួយក្រុមឲ្យចូលទៅក្នុងវាំងទាំងកណ្ដាលអធ្រាត្រវេលាម៉ោង២២។ ពេលនោះប្រតិភូបារាំងម្នាក់បានបញ្ជាឲ្យដាស់ព្រះមហាក្សត្រដែលកំពុងផ្ទំលក់ ហើយបង្ខំឲ្យចុះហត្ថលេខាលើសន្ធិសញ្ញាថ្មីមួយទៀត។ សន្ធិសញ្ញានេះបានដកសិទ្ធិពីព្រះមហាក្សត្រ ដើម្បីឲ្យបារាំងធ្វើជាអ្នកអាណាព្យាបាលលើប្រទេសកម្ពុជាទាំងមូល។ ចាប់ពីពេលនោះ ប្រទេសកម្ពុជាក៏ក្លាយជាអាណានិគមពិតប្រាកដរបស់បារាំង។
មាត្រាខ្លះក្នុងចំណោមមាត្រាទាំងអស់លើកកិច្ចព្រមព្រៀងនេះ មានខ្លឹមសារដូចជា៖

  • ព្រះមហាក្សត្រត្រូវទទួលស្គាល់ជាមុន នូវកំណែទម្រង់ផ្នែករដ្ឋបាល តុលាការ ហិរញ្ញវត្ថុ និងពាណិជ្ជកម្មដែលសាធារណរដ្ឋបារាំងយល់ថាគួរតែធ្វើក្នុងអនាគតកាល។
  • ក្នុងការគ្រប់គ្រងខេត្ត និងក្រសួងនានា មន្ត្រីខ្មែរត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរបារាំង។ ឯក្រសួងគយ ពន្ធដារ ក្រសួងសាធារណការ និងក្រសួងឯទៀតដែលប្រើវិស្វករ បានត្រូវបារាំងកាន់កាប់ដោយផ្ទាល់។
  • រដ្ឋាភិបាលបារាំងអាចតែងតាំងរេស៊ីដង់ (résident ប្រែថាអ្នកតំណាង រឺ ឯកាភិបាល) និងរេស៊ីដង់រងឲ្យត្រួតពិនិត្យមន្ត្រីខ្មែរនៅតាមទីរួមខេត្ត។
  • ខេត្ត​ដែល​ពីមុន​មក​មាន​ចំនួន ៥៧ ត្រូវ​បង្រួម​មក​ត្រឹម ៥០ ហើយ​មាន​ចែក​ជា​ស្រុក និង​ឃុំ​។
  • ចំណាយទាំងឡាយរបស់រាជការខ្មែរ និងរបស់រដ្ឋការអាណាព្យាបាលបារាំងជាបន្ទុករបស់ប្រទេសកម្ពុជា។
  • ព្រះរាជាត្រូវទទួលប្រាក់បៀវត្សដែលមានកម្រិតជាក់លាក់ ហើយមិនអាចខ្ចីប្រាក់ដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលបារាំងឡើយ។
  • ដីធ្លីក្នុងព្រះរាជាណាចក្រទាំងមូល ពីដើមជាកម្មសិទ្ធិរបស់ព្រះមហាក្សត្រ ឥឡូវពួកអាជ្ញាធរបារាំង និងខ្មែរអាចរៀបចំឲ្យមានកម្មសិទ្ធិឯកជនខាងដីធ្លី។
  • ក្រុងភ្នំពេញ ត្រូវ​ស្ថិត​នៅ​ក្រោម​ការត្រួតត្រា​របស់​ទេសាភិបាល​ជាន់ខ្ពស់​របស់​បារាំង​។ ទេសាភិបាល​ជា​ប្រធាន​ក្រុមប្រឹក្សា​រាជធានី ដែល​មាន​សមាសភាព ១២​ រូប ក្នុង​នោះ​ជនជាតិ​បារាំង ៦ ​រូប ខ្មែរ ៣​ រូប យួន ១ រូប​ ចិន ១ រូប និង ចាម ១ រូប។

មកដល់​ឆ្នាំ ១៨៨៧ បារាំង​ទាមទារ​ឱ្យ​ព្រះមហាក្សត្រ​ចុះ​ព្រះហស្ថលេខា​លើ​រាជក្រឹត្យ​មួយ​ មានន័យថា ព្រះមហាក្សត្រ​សោយរាជ្យ ប៉ុន្តែ​មិន​ត្រួតត្រា​ទេ​។

ដំណាក់កាលទី៣

[កែប្រែ]
ទឹកដីមួយចំនួននៃកម្ពុជាបានរំដោះចេញពីសៀមដូចជា បាត់ដំបង សៀមរាប ស្រីសោភ័ណ្ឌ ជាដើម ។

នៅ​ខែ តុលា ឆ្នាំ ១៨៨៧ មុនវាយដណ្ដើមប្រទេសលាវ បារាំងមានគម្រោងបង្កើតសហព័ន្ធមួយនៅលើទឹកដីទាំងឡាយដែលខ្លួនកាន់កាប់ហៅថា សហព័ន្ធឥណ្ឌូចិន មានន័យថា កម្ពុជា ជា​ដែនដី​មួយ​ចំណែក​របស់​បារាំង គឺជា​ប្រទេស​មួយ​ដែល​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម និង​វត្ថុធាតុដើម​សម្រាប់​ប្រទេស​បារាំង​។ ដប់ឆ្នាំក្រោយមក (១៨៩៧) ទើបសហព័ន្ធឥណ្ឌូចិនបានត្រូវបង្កើតឡើង ដោយមានការតែងតាំងអគ្គទេសាភិបាលមួយសម្រាប់ឥណ្ឌូចិនទាំងមូល។ សន្ធិសញ្ញា​បារាំង-សៀម​នា​ឆ្នាំ ១៩០៤ បាន​ធ្វើ​ឱ្យ​កម្ពុជា​បាត់បង់​ដែនដី​ ម្លូព្រៃ ទន្លេរពៅ និង ព្រះវិហារ​។ ប៉ុន្តែ​សន្ធិសញ្ញា​ឆ្នាំ ១៩០៧ គឺ​ក្នុង​រាជ្យ​ព្រះបាទស៊ីសុវត្ថិ (១៩០៤-១៩២៧) ប្រទេស​កម្ពុជា​បាន​ទទួល​ខេត្តបាត់ដំបង និង​សៀមរាប​មកវិញ​។

សេដ្ឋកិច្ចកំឡុងការត្រួតត្រារបស់អាណានិគមបារាំង

[កែប្រែ]

មិនយូរទេ បន្ទាប់ពីពួកបារាំងបានបង្កើតឡើងដំបូងនូវវត្តមានជាស្វយ័ត នៅកម្ពុជានៅឆ្នាំ ១៨៦៣ ពួកបារាំងបានយល់ថាសុបិនរបស់ពួកគេថាកម្ពុជានឹងអាចក្លាយជា សិង្ហបុរីនៅកូសាំងស៊ីន គឺជាការភាន់ច្រឡំមួយ ហើយថាកម្ពុជាគ្មានទ្រព្យសម្បត្តិដែលបានលាក់កំបាំងនោះទេ។[ត្រូវការអំណះអំណាង] ចាប់តាំងពីពេលនោះមក សេដ្ឋកិច្ចកម្ពុជាក៏មិនបានធ្វើទំនើបកម្មគួរអោយកត់សំគាល់នោះទេ។ បារាំងបានប្រមូលពន្ធដារដោយមានប្រសិទ្ធិភាព ក៏ប៉ុន្តែផ្សេងពីនោះ បាននាំមកវិញនូវការផ្លាស់ប្ដូរតិចតួច��ំពោះសេដ្ឋកិច្ចក្នុងភូមិស្រុក របស់ខ្មែរ។

១០០រៀលចេញវិទ្យាស្ថានរដ្ឋកម្ពុជា ឡាវ និងវៀតណាម (ឆ្នាំ១៩៥៤)
៥រផលចេញវិទ្យាស្ថានរដ្ឋកម្ពុជា ឡាវ និងវៀតណាម (ឆ្នាំ១៩៥៣)

ការរើសអើងទល់នឹងជនជាតិមិនមែនយួនដោយពួកបារាំងបានបន្ត ជាពិសេស ទោះបីជាដឹងថាជនជាតិខ្មែរ បានបង់ពន្ធដារខ្ពស់បំផុតនៅកូសាំងស៊ីនក៏ដោយ។ នៅឆ្នាំ ១៩១៦ ការបះបោរពន្ធដារមួយបាននាំមក កសិករស្រុកស្រែចម្ការរាប់ម៉ឺននាក់មកដល់ភ្នំពេញដើម្បីធ្វើញត្តិអោយព្រះបាទស៊ីសុវត្ថិ-មុនីវង្ស ឱ្យមានការបន្ធូរបន្ថយពន្ធដារ។ ពួកបារាំង ពួកគេយល់ថាខ្មែរជាជនជាតិមួយស្ងៀមស្ងាត់ និងសោះអង្គើយដែលមិនអាចរៀបចំការតវ៉ាដែលគួរអោយតក់ស្លុត[ត្រូវការអំណះអំណាង]បាននោះទេ។ ទោះបីជាមានការតវ៉ាដូច្នោះមែន ក៏ព្រះបាទស៊ីសុវត្ថិ-មុនីវង្សមិនអាចដោះស្រាយអ្វីបានឡើយ។ នៅឆ្នាំ ១៩២៥ ពួកអ្នកស្រុកបានសម្លាប់ឯកាភិបាលបារាំងម្នាក់ (រេស៊ីដង់) ដែលបានគំរាមកំហែងចាប់ខ្លួនពួកអ្នកល្មើសច្បាប់ពន្ធដារ។

វិស័យសេដ្ឋកិច្ចមួយចំនួនត្រូវបានអភិវឌ្ឍក្រោមការគ្រប់គ្រងរបស់បារាំង។ ពួកបារាំងបានសាងផ្លូវថ្នល់និងផ្លូវដែកមួយចំនួនលើទឹកដីកម្ពុជា។ ហេដ្ឋារចនាសម្ព័ន្ធនិងកិច្ចការសាធារណៈក៏ត្រូវបានអភិវឌ្ឍក្រោមការដឹកនាំរបស់បារាំង ផ្លូវ និង ផ្លូវដែកត្រូវបានសាងសង់ឡើងនៅក្នុងទឹកដីកម្ពុជា។ គួរឱ្យកត់សំគាល់ខ្លាំងបំផុត ពេលនោះផ្លូវដែករាប់គីឡូមាត្រពីរបីខ្សែដែលទាក់ទងគ្នាបានដាក់អោយប្រើ ផ្លូវមួយខ្សែដ៏សំខាន់បានភ្ជាប់ភ្នំពេញទៅនឹងព្រំដែនថៃតាមរយៈខេត្តបាត់ដំបង។ ការដាំដុះកៅស៊ូ និងពោត ដែលជាដំណាំសំខាន់ខាងសេដ្ឋកិច្ច ហើយភ្លាមនោះដែរ ខេត្តបាត់ដំបងនិងសៀមរាបបានក្លាយជាចានបាយនៃកូសាំងស៊ីន។ កំឡុងទសវត្សឆ្នាំ ១៩២០ កម្ពុជាបានចំណេញនៅពេលដែលកៅស៊ូ និងពោតមានតម្រូវការច្រើន ក៏ប៉ុន្តែបន្ទាប់ពីសេដ្ឋកិច្ចធ្លាក់ចុះដ៏គំហុកនៅឆ្នាំ ១៩២៩ កម្ពុជាក៏បានរងគ្រោះ ជាពិសេសក្នុងចំណោមអ្នកដាំដំណាំស្រូវ ដែលប្រាក់ចំណូលរបស់ពួកគេធ្លាក់ចុះ ដែលធ្វើអោយពួកគេកាន់តែឆាប់ក្លាយជាជនរងគ្រោះ នៃពួកអ្នកចងកាប្រាក់ជារៀងរហូត។

ឧស្សាហកម្មបានរៀបចំជាដំបូងដើម្បី ដំណើរការវត្ថុធាតុដើមសម្រាប់ ការប្រើប្រាស់ក្នុងស្រុក រឺ សម្រាប់នាំចេញ។ អន្តោប្រវេសន៍បានទៅដល់កម្ពុជាដ៏ច្រើនសន្ធឹកសន្ធាប់ ហើយកម្ពុជាក៏ប្រែជាមានជនជាតិចម្រុះជាច្រើន។ ពេលនោះនៅភូមា និងម៉ាឡេស៊ី ដែលប្រទេសទាំងពីរស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប៊្រីតថេន ជនបរទេសបានគ្រប់គ្រងកម្លាំងដំណើរការនៃសេដ្ឋកិច្ច។ ជនជាតិយួន ថ្វីត្បិតថាតួនាទីបុព្វសិទ្ធិរបស់ពួកគេ គ្រាន់តែជាពួកពលករខាងដាំដុះកៅស៊ូក៏ដោយ។ យ៉ាងឆាប់រហ័ស ជនអន្តោប្រវេសន៍យួនក៏បានចាប់ផ្ដើមដើរតួនាទីសំខាន់ នៅក្នុងសេដ្ឋកិច្ចអាណានិគមជាអ្នកនេសាទ និងអ្នកជំនួញ។ ចិនបានកំពុងតែរស់នៅកម្ពុជាអស់រយៈពេលជាច្រើនសតវត្ស ហើយពួកគេបានគ្រប់គ្រងពាណិជ្ជកម្ម តាំងពីមុនការមកដល់របស់បារាំងទៅទៀត។ ក្រោមការគ្រប់គ្រងរបស់បារាំង ស្ថានភាពនេះនៅដដែល ក៏ប៉ុន្តែពួកបារាំងបានដាក់កំហិតលើពួកចិន។ យ៉ាងណាក៏ដោយ ពួកឈ្មួញ និងធនាគារិកចិននៅកម្ពុជាបានអភិវឌ្ឍបណ្ដាញពាណិជ្ជកម្មជាច្រើន ដែលលាតសន្ធឹងទូទាំងឥណ្ឌូចិនរហូតដល់ប្រទេសចិនផងដែរ ប៉ុន្តែតំណែងជាន់ខ្ពស់ៗត្រូវបានប្រគល់ទៅឱ្យពួកបារាំង។

កម្ពុជាដើមឡើយត្រូវបានគេប្រើជាទឹកដីទ្រនាប់របស់បារាំងនៅចន្លោះ​ដែនដីអាណានិគមយួនសំខាន់ៗ និងសៀម កម្ពុជាដើមឡើយត្រូវបានចាត់ទុកថាជាតំបន់សំខាន់ខាងសេដ្ឋកិច្ចមួយនោះទេ។ ថវិការដ្ឋាភិបាលអាណានិគមដើមឡើយត្រូវពឹងផ្អែកយ៉ាងខ្លាំងលើការប្រមូលពន្ធនៅកម្ពុជា​ជាប្រភពសំខាន់នៃប្រតិលាភ និងប្រជាជនកម្ពុជាបានបង់ពន្ធខ្ពស់បំផុតក្នុងម្នាក់ៗចំណោមដែនដីអាណានិគមបារាំងនៅឥណ្ឌូចិន។ រដ្ឋបាលអន់ខ្សោយ និង ជួនកាលមិនរឹងមាំនៅដើមប៉ុន្មានឆ្នាំនៃការគ្រប់គ្រងបារាំងនៅកម្ពុជាមានន័យថាហេដ្ឋារចនាសម្ព័ន្ធ និងនគរូបនីយកម្មបានធំឡើងក្នុងអត្រាតិចជាងវៀតណាម និងរចនាសម្ព័ន្ធសង្គមកាលពីសម័យមុននៅក្នុងភូមិនៅតែមានសេសសល់។ យ៉ាងណាមិញ ដូចគ្នាការគ្រប់គ្រងរបស់បារាំងបានតម្រែតម្រង់បន្ទាប់ពីសង្គ្រាមបារាំង-សៀម ការអភិវឌ្ឍបានចាប់ផ្ដើមយឺតៗនៅកម្ពុជា ដែលដំណាំស្រូវនិងម្រេចបានអនុញ្ញាតឱ្យសេដ្ឋកិច្ចលូតលាស់ជឿនលឿនឡើង។ គ្រានោះដែរឧស្សាហកម្មរថយន្តបារាំងបានលូតលាស់ ចម្ការកៅស៊ូដូចមានខ្លះរួចទៅហើយនៅកូសាំងស៊ីន និង អណ្ណាមត្រូវបានកសាងឡើង និង ដំណើរការដោយពួកវិនិយោគិនបារាំង។ ពិពិធកម្មសេដ្ឋកិច្ចបានបន្តពេញមួយទសវត្សឆ្នាំ ១៩២០ នៅពេលនោះដំណាំពោត និងកប្បាសក៏ត្រូវបានគេដាំដុះហើយដែរ។ ទោះបីជា ការពង្រីក និងការវិនិយោគខាងសេដ្ឋកិច្ច ប្រជាជនកម្ពុជានៅតែបន្តបង់ពន្ធខ្ពស់និងនៅឆ្នាំ ១៩១៦ ពួកបាតុករបានផ្ទុះការទាមទារឱ្យបន្ធូរបន្ថយការបង់ពន្ធដារ។ []

សង្គ្រាមលោកលើកទី២នៅកម្ពុជា

[កែប្រែ]
សាលាក្រុងខេត្តបាត់ដំបងធ្លាប់ជាគេហដ្ឋានរបស់គ្រួសារបែនដែលកាន់កាប់ខេត្តបាត់ដំបងរយៈពេល៦តំណ ត្រូវបានប្រគល់ទៅឲ្យកម្ពុជាវិញនៅឆ្នាំ១៩០៧ ហើយត្រូវធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់ថៃនៅពេលដែលកម្ពុជាស្ថិតក្រោមអាណានិគមរបស់ជប៉ុន និងឲ្យកម្ពុជាវិញនៅឆ្នាំ១៩៤៦

បន្ទាប់ពីការធ្លាក់បារាំងនៅឆ្នាំ ១៩៤០ កម្ពុជានិងឥណ្ឌូចិនដែលជាកម្មសិទ្ធិរបស់បារាំងទាំងមូលត្រូវបានគ្រប់គ្រង​ដោយរដ្ឋាភិបាលវិចឈីបារាំងដែលជាអាយ៉ងមហាអំណាចអ័ក្ស ហើយបើទោះជាបានលុកលុយក៏ដោយ ក៏ជប៉ុនបានអនុញ្ញាតពួកមន្ត្រីរដ្ឋការអាណានិគមបារាំងឱ្យបន្តមាននៅក្នុង​ដែនអាណានិគមដដែលប៉ុន្តែត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យឃ្លាំមើលរបស់ជប៉ុន។ នៅខែធ្នូ ១៩៤០ សង្គ្រាមបារាំង-សៀម បានផ្ទុះឡើង និងត្បិតមានការតបតរបស់បារាំងប្រឆាំងនឹងកងកម្លាំងសៀមដែលមានជប៉ុននៅពីក្រោយខ្នងក៏ដោយ ជប៉ុនក៏នៅតែបង្ខំអាជ្ញាធរបារាំងបន្ថែមទៀតឱ្យប្រគល់ ខេត្តបាត់ដំបង សិរីសោភ័ណ សៀមរាប (លើកលែងតែ ក្រុងសៀមរាបចេញ) និង ព្រះវិហារទៅឱ្យសៀមវិញ។[]

ជប៉ុនលើកឡើងថា អាស៊ីជារបស់ជនជាតិអាស៊ី បានដាស់អារម្មណ៍ដល់ពួកអ្នកជាតិនិយមខ្មែរ ទោះបីយ៉ាងណាគោលនយោបាយរបស់តូក្យូនៅឥណ្ឌូចិនបានទុកឱ្យមានរដ្ឋាភិបាលអាណានិគម​មានភារកិច្ចមានតែឈ្មោះប៉ុណ្ណោះ។ នៅពេលនោះ មានព្រះសង្ឃសកម្មខាងនយោបាយដ៏លេចធ្លោមួយអង្គ គឺព្រះអាចារ្យហែម-ចៀវ ត្រូវបានគេចាប់ខ្លួន និងចាប់ផ្សឹកដោយរដ្ឋអំណាចបារាំងនៅខែ កក្កដា ១៩៤២ ពួកអ្នករៀបរៀងសារព័ត៌មាន នគរវត្ត បានដឹកនាំបាតុកម្មទាមទារឱ្យដោះលែងលោកអាចារ្យ។ ពួកគេ ក៏ដូចជាពួកអ្នកជាតិនិយមផ្សេងទៀតដែរ បានប៉ាន់ស្មានហួសហេតុពេកដែលថាពួកជប៉ុននឹងនាំពួកគេចេញមកវិញ ចំពោះអាជ្ញាធរវិចឈីបានចាប់ខ្លួនពួកបាតុករភ្លាមៗនិង បានដាក់ទោសប៉ាច-ឈឿន អ្នករៀបរៀងសារព័ត៌មាន នគរវត្ត ម្នាក់ ឱ្យមានទោសប្រហារជីវិត។ អ្នករៀបរៀងម្នាក់ទៀត លោកសឺន-ង៉ុកថាញ់ បានរត់គេចខ្លួនពីភ្នំពេញចាកចេញទៅតូក្យូ។

ក្នុងកិច្ចប្រឹងប្រែងផ្ដល់ជំនួយក្នុងតំបន់នៅប៉ុន្មានខែចុងក្រោយនៃសង្គ្រាម ជប៉ុនបានរំលាយរដ្ឋបាលអាណានិគមបារាំងនៅថ្ងៃ ៩ មីនា ១៩៤៥ និងបានជម្រុញឱ្យកម្ពុជាប្រកាសឯករាជ្យក្នុងមណ្ឌលសហវិបុលភាពមហាអាស៊ីខាងកើត។ បួនថ្ងៃក្រោយមក ព្រះបាទសីហនុបានចេញរាជក្រឹត្យកម្ពុជាទទួលបានឯករាជ្យ។ សឺន-ង៉ុកថាញ់បានត្រឡប់មកពីតូក្យូវិញនៅខែ ឧសភា និងត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស។ នៅថ្ងៃ ១៥ សីហា ១៩៤៥ ថ្ងៃដែលជប៉ុនបានចុះចាញ់ រដ្ឋាភិបាលថ្មីត្រូវបានបង្កើតឡើងដែលមានលោកសឺន-ង៉ុកថាញ់ធ្វើជានាយករដ្ឋមន្ត្រី។ នៅពេលកងកម្លាំងសម្ព័ន្ធមិត្តបានកាន់កាប់បានភ្នំពេញនៅខែ តុលា លោកថាញ់ត្រូវបានចាប់ខ្លួនដោយសារការចូលដៃចូលជើងគ្នាជាមួយពួកជប៉ុននិងត្រូវ​និរទេសទៅបារាំងឱ្យជាប់ឃុំឃាំងក្នុងផ្ទះ។ អ្នកខ្លះក្នុងចំណោមអ្នកគាំទ្រលោកបានធ្វើដំណើរទៅភាគពាយព្យកម្ពុជា ដែលនៅពេលនោះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ថៃនៅឡើយ ជាកន្លែងដែលពួកគេបានចងបាច់រួមគ្នាជាបក្សពួកមួយស្ថិតក្នុងចលនាខ្មែរឥស្សរៈ

ស្ថានភាព​ប្រជាករ​កម្ពុជា ក្នុង​សម័យ​អាណានិគម

[កែប្រែ]
រូបិយវត្ថុឥណ្ឌូចិន ១០សេន នៅឆ្នាំ១៩៣០
ក្រុមនារីខ្មែរ នាសម័យអាណានិគមនិយមបារាំង

បារាំង​បាន​ជំរិត​ទារពន្ធដារ​យ៉ាង​ធ្ងន់ធ្ងរ​។ មាន​តាំងពី​ពន្ធ​មនុស្ស ពន្ធដី​ពន្ធ​លំនៅ ពន្ធ​សត្វពាហនៈ ពន្ធ​យានជំនិះ ពន្ធ​��បរ​អាជីវកម្ម -ល-។ ដើម្បី​បង់ពន្ធ​ជា​ប្រាក់​កាស​ឱ្យ​បារាំង កសិករ​បាន​ខិតខំ​ពង្រីក​ដំណាំ​ឧស្សាហកម្ម​មាន​កៅស៊ូ​ជាដើម ព្រមទាំង​ពង្រីក​ដំណាំ​ដទៃ​ទៀត​មាន​ ស្រូវ ពោត សណ្ដែក -ល-។ ប៉ុន្តែ​ទិន្នផល​ដំណាំ​មិន​សូវ​ល្អ​ទេ​។ ផល​ស្រូវ​ក្នុង​មួយ​ហិចតា​បាន​ត្រឹមតែ​ពី ១ ​តោន ដល់ ១,២​ តោន​ប៉ុណ្ណោះ​។ ដូចនេះ​ហើយ​កសិករ​ក្រីក្រ ក៏​ក្លាយទៅជា​អ្នក​ជាប់​បំណុល​ពួក​ឈ្មួញ​កណ្ដាល និង​ឈ្មួញ​បរទេស​។ ចំណែក​កាប្រាក់​វិញ​មាន​កម្រិត​ខ្ពស់​ណាស់​គឺ ពី ១០០% ដល់ ១៥០% ជួនកាល ២០០% ក្នុង​មួយ​ឆ្នាំ​។

ការអប់រំ

[កែប្រែ]
វិទ្យាល័យព្រះស៊ីសុវត្ថិ ធ្លាប់ជាអនុល័យមួយដែលបង្កើតឡើងដោយព្រះបាទស៊ីសុវត្ថិ ស្ថិតនៅជាសាលាមធ្យមសិក្សាដែលបង្កើតឡើងនៅឆ្នាំ១៩១១ ដើម្បីពង្រឹងការអប់រំំំនៅកម្ពុជាឲ្យមានភាពរីកចម្រើន នាសម័យអាណានិគមនិយមបារាំង។

ដើម្បី​ឱ្យ​ងាយ​ក្នុង​ការ​កសាង​មនុស្ស​សម្រាប់​បម្រើ​ការ​ឱ្យ​រដ្ឋការ អាណាព្យាបាល​បារាំង​បាន​បង្កើត​ឱ្យ​មាន​គ្រឹះស្ថានសិក្សា​ខ្លះៗ​ដូចជា​៖

បញ្ហាដែនដីកូសាំងស៊ីន និងព្រំប្រទល់

[កែប្រែ]
ទឹកដីកម្ពុជាក្រោមនៅឆ្នាំ១៩២០ រួមទាំងកោះត្រល់

តើបារាំងជាន់លើទឹកដីឥណ្ឌូចិនដោយរបៀបណា?
ដោយយកលេសថា ស្ដេចយួនធ្វើទុក្ខបុកម្នេញលើរូបអ្នកផ្សាយសាសនាជាតិបារាំង ពួកនេះក៏បានវាយយកកំពង់ផែយួន តួរ៉ាន នៅថ្ងៃទី ១ ខែ កញ្ញា ១៨៥៨។ បន្ទាប់មកបន្ទាយព្រៃនគរត្រូវបារាំងវាយយកបាននៅថ្ងៃទី ១៧ ខែ កុម្ភៈ ១៨៥៩ ទៀត។ តាមសន្ធិសញ្ញាចុះថ្ងៃទី ៥ កក្កដា ១៨៦២ ស្ដេចយួនទីឌឹកបានទទួលស្គាល់ជាកម្មសិទ្ធិរបស់បារាំងនូវ ខេត្តបៀនវ៉ា (កំពង់ស្រកាត្រី), យ៉ាឌិញ (ឧកញ៉ាឌិន), ឌិញទឿង(មេសរ) និងកោះត្រឡាច ដែលយួនបានប្រវ័ញ្ចយកពីខ្មែរពីមុនមក។
មកដល់គ.ស. ១៨៦៤ ព្រះបាទនរោត្តម អមដោយលោកឌូដាដឺឡាក្រេ (Doudart de lagrée)ផង បានយាងទៅ ជួបលោកទេសាភិបាលឡាក្រង់ឌីយ៊ែ (La Granduére) នៅព្រៃនគរ ហើយធ្វើសំណូមពរឲ្យបារាំងបង្វិលសងខេត្តទាំងបីមកវិញ គឺ លង់ហោរ មាត់ជ្រូក និងពាម។ ឯបារាំងបានទទួលពាក្យជាមួយព្រះអង្គពីរឿងនេះហើយ។ ប៉ុន្តែនៅគ.ស. ១៨៦៧ ដោយខេត្តទាំងបីជាកន្លែងដែលយួនធ្វើសកម្មភាពប្រឆាំងបារាំង ពួកគេបានបញ្ចូលខេត្តទាំងនេះជាអាណានិគមរបស់ខ្លួន ដោយភ្លេចគិតដល់ពាក្យសន្យាជាមួយព្រះបាទនរោត្តម។
ដូចនេះចាប់ពីឆ្នាំ ១៨៦៧ ទឹកដីកម្ពុជាក្រោមទាំងមូលក្លាយជាអាណានិគមរបស់បារាំង។ ឯកម្ពុជាលើតាមលក្ខន្តិកៈ ជាប្រទេសក្រោមអាណាព្យាបាល។ ម្ល៉ោះហើយអាជ្ញាធរបារាំងនៅកូសាំងស៊ីន តែងតែធ្វើការកែប្រែបន្ទាត់ព្រំដែនតាមទំនើងចិត្តដោយសំអាងលើបញ្ហានយោបាយ និងសេដ្ឋកិច្ច។ ហើយការកែប្រែសុទ្ធតែចំណេញទឹកដីទៅខាងកូសាំងស៊ីនជានិច្ច ដោយមិនអើពើដល់ការតវ៉ារបស់ព្រះរាជាខ្មែរ និងមិនស្នើសួរព្រះយោបល់ផងទេ
ចាប់ពីឆ្នាំ ១៨៩៣ ដល់ ១៩១៤ ប្រទេសខ្មែរត្រូវបាត់បង់ទឹកដីថែមទៀតព្រមទាំងកោះ ដូចជាកោះត្រល់ជាដើម ដោយបារាំងប្រវ័ញ្ចយកទៅ បញ្ចូលក្នុងអាណានិគមកូសាំងស៊ីន ឬ ក្នុងប្រទេសអណ្ណាមទៅវិញ។

ចលនាបះបោរប្រឆាំងនឹងបារាំងក្រោយសន្ធិសញ្ញាឆ្នាំ ១៨៧៧ និង ១៨៨៤

[កែប្រែ]
ព្រះអង្គយុគ្ធរ ទៅកាន់ប្រទេសបារាំង ដើម្បីប្រឆាំងអាណានិគមនិយមបារាំងនៅកម្ពុជា ហើយត្រូវបានបារាំងបណ្ដាញចេញពីកម្ពុជា ទ្រង់ក៏រស់នៅទីក្រុងបាងកកនៃប្រទេសថៃរហូតដល់សោយទីវង្គតនៅទីនោះ

ទោះបីសន្ធិសញ្ញាថ្ងៃទី ១១ សីហា ឆ្នាំ ១៨៦៣ ស្ថិតនៅក្នុងការផ្ដល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមកក៏ដោយ ក៏អ្នកស្នេហាជាតិបានក្រោកឈរកាន់អាវុធប្រឆាំងនឹងការប៉ុនប៉ងរបស់បារាំង​ក្នុងការត្រួតត្រាប្រទេសខ្មែរដែរ។ បន្ថែមលើនេះសន្ធិសញ្ញាថ្ងៃទី ១៧ មិថុនា ១៨៨៤ រឹតតែបង្កភាពក្ដៅក្រហាយទ្វេឡើងគ្រប់ស្រទាប់ប្រជាជនខ្មែរ ដែលនាំឲ្យកើតមានចលនាតស៊ូជាហូរហែ៖

ចលនាតស៊ូរបស់អាចារ្យស្វា (១៨៦៤ - ១៨៦៦)

[កែប្រែ]

តាមពាក្យតំណាលតៗមក លោកអាចារ្យស្វាជាខ្ញុំបម្រើរបស់នាម៉ឺនម្នាក់ (ឧកញ៉ាវិជ្ជោសុខ) នៅរាជធាន��ឧដុង្គ។ ពេលបារាំងមកតាំងអាណាព្យាបាលលើប្រទេសខ្មែរនៅគ.ស ១៨៦៤ លោកអាចារ្យស្វាបានភៀសទៅកទ័ពវាយយកបានខេត្តទ្រាំង (កំពត - តាកែវ) ហើយលើកឆ្ពោះមកក្រុងភ្នំពេញទៀត។ ក្រោយមកកងទ័ពព្រះបាទនរោត្តម ដោយមានជំនួយពីកងទ័ពបារាំង បានធ្វើប្រតិបត្តិការសឹកដេញតាមចាប់លោកបាននៅថ្ងៃទី ១៩ សីហា ១៨៦៦។ លោកត្រូវបារាំងនិរទេសយកទៅដាក់នៅកោះត្រឡាច រួចបញ្ជូនទៅកោះរេអុយនីញុង(Réunion) ហើយទីបំផុតបញ្ជូនទៅកោះអង់ទី (Antilles)។

ចលនាបះបោររបស់ពោធិកំបោរ (១៨៦៥ - ១៨៦៧)

[កែប្រែ]

លោកពោធិកំបោរជាព្រះសង្ឃមួយអង្គ មានដើមកំណើតនៅខេត្តរោងដំរី។ នៅគ.ស ១៨៦៥ បារាំងបានផ្ដល់មធ្យោបាយជាលុយកាក់ឲ្យលោករស់នៅព្រៃនគរ ដើម្បីឃ្លាំមើលសកម្មភាពលោកតែប៉ុណ្ណោះ។ ខែ ឧសភា ១៨៦៦ លោកបានភៀសខ្លួនចូលទៅខេត្តរោងដំរី ហើយកទ័ពនៅទីនោះ។ នៅខែក្រោយមកមានមេទាហានបារាំងពីរនាក់ ត្រូវអ្នកស្នេហាជាតិខ្មែរសម្លាប់។ ទ័ពបារាំងនៅព្រៃនគរ បានលើកទៅបម្រុងនឹងកម្ចាត់លោក។ នៅខែ ធ្នូ ១៨៦៦ កង​កម្លាំង​ពោធិកំបោរ​មាន​អ្នក​ចូលរួម​ប្រហែល​មួយ​ម៉ឺន​នាក់​។ ចលនា​នេះ​ធ្វើសកម្មភាព​នៅ​ព្រំដែន​លាវ តាម​តំបន់​សងខាង​ទន្លេមេគង្គ និង​នៅ​តំបន់​ចន្លោះ​ទីក្រុងឧដុង្គ និង​ភ្នំពេញ​។ លោកបានឆ្លងចូលក្នុងប្រទេសខ្មែរ ហើយលើកទ័ពឆ្ពោះទៅរាជធានីឧដុង្គ និងភ្នំពេញ។ ប៉ុន្តែនៅខែមករា ១៨៦៧ ស្ថានភាពសឹក និងនយោបាយនៅប្រទេសខ្មែរកាន់តែតឹងតែងឡើង រាស្ត្រក្រោកឈរប្រឆាំងបារាំងគ្រប់ទីកន្លែង។ កងទ័ពលោកពោធិកំបោរបានបរាជ័យនៅជាយភ្នំពេញពោធិកំបោររត់ទៅពួននៅកំពង់ស្វាយ រួចត្រូវកងទ័ពបារាំងចាប់ ហើយសម្លាប់យកក្បាលមកដោតនៅក្រុងឧដុង្គនៅខែ ធ្នូ ១៨៦៧។

ការបះបោរនៅឆ្នាំ១៨៨៥–១៨៨៦

[កែប្រែ]

ប៉ុន្មានទសវត្សដំបូងៗនៃការគ្រប់គ្រងបារាំងនៅកម្ពុជារួមមានកំណែទម្រង់មួយចំនួន​ក្នុងនយោបាយកម្ពុជា ដូចជាការកាត់បន្ថយអំណាចរបស់ព្រះមហាក្សត្រនិង លុបចោលទាសភាព។ នៅឆ្នាំ ១៨៨៤ ទេសាភិបាលឥណ្ឌូចិន លោកឝាល-អង់ថ្វាន-ផ្វ្រង់ស្វាស-ធមសុន មានបំណងរំលំព្រះមហាក្សត្រ និងធ្វើការគ្រប់គ្រងពេញទីលើកម្ពុជាដោយការបញ្ជូនកងកម្លាំងតូចមួយក្រុមចូលទៅកាន់​ព្រះបរមរាជវាំងនៅភ្នំពេញ។ ការបង្កចលាចលនេះទទួលបានជោគជ័យតិចតួច ដូចនោះហើយអគ្គទេសាភិបាលសហភាពឥណ្ឌូចិនបានបង្អាក់ការធ្វើអាណានិគមកិច្ចពេញលេញ​ដោយសារតែអាចនឹងមានការប៉ះទង្គិចគ្នាជាមួយប្រជាជនខ្មែរ ហើយអំណាចព្រះមហាក្សត្រត្រូវបានកាត់បន្ថយនៅត្រឹមតែជាស្ដេចមានតែឈ្មោះប៉ុណ្ណោះ។ នៅឆ្នាំ ១៨៨៥ ព្រះអង្គម្ចាស់ស៊ីវុត្ថា ព្រះអនុជបិតាតែមួយរបស់ព្រះនរោត្តម និងក៏ជាគូប្រជែងរាជបល្ល័ង្កផងនោះ បានដឹកនាំការបះបោរដើម្បីទម្លាក់ព្រះបាទនរោត្តមដែលមានបារាំងនៅពីក្រោយខ្នង បន្ទាប់ពីទ្រង់ត្រឡប់ពីការនិរទេសនៅស្រុកសៀម។ ដោយប្រមែប្រមួលបានការគាំទ្រពីសំណាក់ពួកអ្នកប្រឆាំងនឹងព្រះនរោត្តម និងពួកបារាំង ទ្រង់ស៊ីវុត្ថាបានដឹកនាំការបះបោរមួយដែលដើមឡើយបានប្រមូលផ្ដុំគ្នានៅក្នុងព្រៃ នៅក្រុងកំពត។ កងកម្លាំងបារាំងក្រោយមកបានជួយដល់ព្រះនរោត្តមដើម្បីបង្ក្រាបស៊ីវុត្ថាស្ថិត​ក្រោមកិច្ចព្រមព្រៀមដែលប្រជាជនកម្ពុជាត្រូវទម្លាក់អាវុធចុះ និងទទួលស្គាល់ឯកាភិបាលជាអំណាចកំពូលលើសគេក្នុងដែនអាណាព្យាបាលនេះ។[]

ចលនាបះបោររបស់ស៊ីវុត្ថា (១៨៦១ - ១៨៩១)

[កែប្រែ]

ព្រះអង្គស៊ីវុត្ថាត្រូវជាបុត្រាទី៣ របស់ព្រះបាទអង្គឌួង។ ដោយសារការច្រណែននឹងព្រះរាមទាំងពីរ គឺនរោត្ដម និងស៊ីសុវត្ថិដែលមានសិទ្ធិឡើងសោយរាជ្យ ព្រះអង្គក៏គេចបាត់ពីរាជធានីតែម្ដង (គ.ស ១៨៦១)។
ពីឆ្នាំ ១៨៦១ - ១៨៦២ ទោះបីពុំមានវត្តមានព្រះអង្គស៊ីវុត្ថាក៏ដោយ ចលនាបះបោរដែលបង្កដោយបក្សពួកព្រះអង្គបានលើកទៅវាយបានក្រុងភ្នំពេញ រួចកាន់កាប់រាជធានីឧដុង្គទៀត។ ចលនា​ស៊ីវុត្ថា បាន​បង្ក​ការលំបាក​យ៉ាង​ច្រើន​ដល់​ព្រះមហាក្សត្រ និង​ពួក​អាណាព្យាបាល​បារាំង​។ ព្រះបាទនរោត្ដមភៀសខ្លួនទៅសៀម ហើយយាងត្រឡប់មកវិញនៅខែ មីនា ១៨៦២ បន្ទាប់ពីចលនាបះបោរត្រូវបានបង្ក្រាប។ ស៊ីវុត្ថា​រត់​រួច ហើយ​ទៅ​កទ័ព​ធ្វើការ​បះបោរ​បន្ត​ទៀត​។
នៅគ.ស ១៨៧៦ ព្រះអង្គស៊ីវុត្ថាបានប្រឡប់ចូលស្រុកវិញ ហើយបំបះបំបោររាស្ត្រម្ដងទៀតនៅត្រង់ បាភ្នំ រំដួល ព្រៃវែង។ តែលើកនេះ ព្រះមហាឧបរាជស៊ីសុវត្ថិ ត្រូវចាត់ឲ្យចេញបង្ក្រាបបានរាបទាបវិញ ដោយមានជំនួយពីទ័ពបារាំងផង។ ព្រះអង្គស៊ីវុត្ថាបានដកខ្លួនថយទៅប្រទេសលាវភាគខាងត្បូងនៅខែ កុម្ភៈ ១៨៧៧ ដើម្បីរង់ចាំឱកាសល្អ។ ឱកាសល្អបានកើតមានឡើង នៅពេលចុះហត្ថលេខាដោយបង្ខំលើសន្ធិសញ្ញា ព្រះបាទនរោត្ដម ថុំសុន។ នៅឆ្នាំ ១៨៨៥ ព្រះអង្គស៊ីសុវុត្ថាបានរៀបចំខ្លួនប្រុងវាយឧដុង្គ ប៉ុន្តែត្រូវអាក់ខានទៅវិញ ហើយបានដកខ្លួនទៅព្រំដែនសៀម។
ក្នុងខែ ឧសភា ១៨៨៦ បក្សពួករបស់ព្រះអង្គស៊ីវុត្ថាចំនួន ៥០០០ នាក់ ចូលវាយភ្នំពេញ តែត្រូវគេកម្ចាត់ចេញ។ បន្ទាប់ពីពេលនោះមករហូតដល់ឆ្នាំ ១៨៩០ ការរំជើបរំជួលជាច្រើនកន្លែងបានធ្វើឲ្យកងទ័ពបារាំង និងកងទ័ពព្រះមហាក្សត្រ ខូចខាតយ៉ាងដំណំ។
ក្នុងខែ មីនា ១៨៩០ ពួកអាណានិគមបារាំងបានស្នើសុំជួបជាមួយព្រះអង្គស៊ីវុត្ថាដើម្បីធ្វើកិច្ចចរចា តែកិច្ចចរចានេះគ្មានលទ្ធផលអ្វីសោះ។
ក្នុងឆ្នាំ ១៨៩១ ព្រះអង្គម្ចាស់ស៊ីវុត្ថាបានទទួលមរណភាពដោយជំងឺនៅភាគខាងជើងសម្បូរ។ ចលនាបះបោររបស់ព្រះអង្គក៏បែកខ្ញែកគ្នាបន្តិចម្ដងៗ។

ចលនាបះបោរផ្សេងៗទៀត

[កែប្រែ]

ក្នុងឆ្នាំ ១៨៨៥ ចលនាតស៊ូជាច្រើនបានផ្ទុះឡើងនៅខេត្តមួយចំនួន។ ពិសេសគឺ ចលនាតស៊ូដឹកនាំដោយ ពិស្ណុលោកឈូក និងក្រឡាហោមគង់

  • ក្រឡាហោមគង់ (១៨៨៥ - ១៨៨៦) ចលនាបះបោរនេះមានបំណងប្រយុទ្ធរំដោះខ្លួនពីអំពើជិះជាន់របស់ពួកអាណាព្យាបាល។ ក្រឡាហោមគង់បានទទួលការគាំទ្រពីប្រជាកសិករ ជនជាតិចិនមួយចំនួន និងព្រះសង្ឃ។ នៅឆ្នាំ ១៨៨៦ បារាំងបានប្រើល្បិចអញ្ជើញក្រឡាហោមគង់មកធ្វើការចរចា រួចចាប់លោកចងផ្អោបនឹងបំពង់ផ្សែងកប៉ាល់រហូតបាត់បង់ជីវិត។
  • វិស្ណុលោកឈូក (១៨៨៥ - ១៨៨៦) ចលនាបះបោរ���េះចូលជាមួយក្រុមរបស់ក្រឡាហោមគង់យ៉ាងខ្លាំង។ នៅពេលធ្វើដំណើរមកចូលរួមកិច្ចចរចាតាមសំណើពួកបារាំង លោកត្រូវគេធ្វើឃាត។


ពួកមន្ត្រីបារាំងជាច្រើនបានយល់ថា គឺព្រះបាទនរោត្ដមនេះហើយជាអ្នកដឹកនាំចលនាតស៊ូប្រឆាំងបារាំងនេះឯង។ ព្រះអង្គយល់ថា ការបង្ខំឲ្យទទួលយកសន្ធិសញ្ញាថ្ងៃទី ១៧ មិថុនា ១៨៨៤ ជាបញ្ហាយ៉ាងធ្ងន់ធ្ងរសម្រាប់ប្រទេសកម្ពុជា ទ្រង់បានរកមធ្យោបាយរំដោះប្រទេសព្រះអង្គដើម្បីឲ្យរួចពីនឹមត្រួតត្រាផ្ទាល់របស់បរទេស។

ព្រឹត្តិការណ៍ថ្ងៃទី ១៨ មេសា ១៩២៥

[កែប្រែ]
ចេតិយរ៉េស៊ីដង់បាដេស បានបានស្លាប់នៅភូមិក្រាំងលាវខេត្តកំពង់ឆ្នាំង ដោយសារជម្រិតជាប្រាក់ពីប្រជាពលរដ្ឋខ្មែរ ហើយប្រជាពលរដ្ឋខ្មែរងើបបះបោរប្រឆាំងពីការជំរិតទាប្រាក់នេះរហូតដល់ការសម្លាប់លោកបាដេស។

នៅថ្ងៃទី ១៨ ខែ មេសា ឆ្នាំ ១៩២៥ នាភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានចលនាបះបោរមួយបានកើតឡើងផងដែរ។ ចលនាបះបោរនេះបង្កឡើងដោយមេក្រុមពីរនាក់ ឈ្មោះ ជួន និង នៅ ដែលបានប្រមូលបក្សពួករបស់គេតាមវាយប្រហារបារាំងនៅទីនោះ។ ក្នុងពេលដែលលោករេស៊ីដង់មោនសៀឡាត់មីនីស្ត្រាទ័រ (បាដេស) បានចុះទៅទារពន្ធដោយផ្ទាល់នៅសាលាឃុំក្រាំងលាវ ប្រជាជនដែលមិនសប្បាយចិត្តនឹងការគាបសង្កត់ទារពន្ធដារគ្រប់បែបយ៉ាង​របស់បារាំងបាននាំគ្នាតវ៉ាប្រឆាំង។ ការណ៍នេះបានផ្ដល់ឱកាសឲ្យចលនារបស់ជួន និងនៅ ដែលបង្កប់ខ្លួននៅទីនោះងើបឡើងបំបះបំបោរប្រជាជន រួចក៏បានសម្លាប់លោករេស៊ីដង់បាដេស អ្នកបកប្រែភាសាបារាំងម្នាក់ និងកងរក្សាស្រុកម្នាក់។ ចលនានេះបានធ្វើឲ្យបារាំងខឹងសម្បារយ៉ាងខ្លាំង រួចបានបង្គាប់ឲ្យព្រះបាទស៊ីសុវត្ថិចេញនូវព្រះរាជប្រកាសមួយប្ដូរឈ្មោះភូមិនេះ ពី ភូមិក្រាំងលាវ ទៅ ភូមិតិរិច្ឆាន នាថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩២៥។

កម្ពុជា​ចុង​សម័យ​អាណានិគម

[កែប្រែ]

សង្គម​សេដ្ឋកិច្ច

[កែប្រែ]

ព្រះបាទនរោត្ដម-សីហនុ បាន​ឡើង​សោយរាជ្យ នៅ​ឆ្នាំ ១៩៤១ គឺ​ចំ​ពេល​ដែល​ភ្លើង​សង្គ្រាមលោក​លើក​ទី​២ កំពុង​ឆាបឆេះ​។ នៅ​ពេល​ដែល ពួក​យោធានិយម​ជប៉ុន​កំពុង​មាន​ជ័យជម្នះ​នៅ​ចុងបូព៌ា និង​អាស៊ីអាគ្នេយ៍​។ បារាំង​ចុះចាញ់​សង្គ្រាម ហើយ​បាន​ព្រមព្រៀង​ស្ដីពី​កិច្ចការពារ​រួម​លើ​ដែនដី​ឥណ្ឌូចិន​។ ម្ដងនេះ​កម្ពុជា បាន​ឆ្លាក់​ទៅ​នៅ​ក្រោម​របប​ត្រួតត្រា​ពីរ​ត្រួត​គឺ អាណានិគម​បារាំង និង​របប​យោធា​ជប៉ុន​។ ជប៉ុន​បាន​យក​កម្ពុជា​ធ្វើជា​មូលដ្ឋានទ័ព និង​គាប​យក​វត្ថុធាតុដើម ខាង​កសិកម្ម​ដោយ​តម្លៃ​ថោក​បំផុត​។ តាម​ការ​ទាមទារ របស់​ជប៉ុន រដ្ឋាភិបាល​បារាំង​បង្ខំ​ឱ្យ​កសិករ​ខ្មែរ​លក់​ផលដំណាំ​បំពេញ​តម្រូវការ​សេដ្ឋកិច្ចជប៉ុន​។

ព្រះបាទ នរោត្តម សីហនុ ក្នុង​ពិធី​ឡើង​គ្រង​រាជ្យខែ​វិច្ឆិកា ឆ្នាំ​១៩៤១

នៅ​ឆ្នាំ ១៩៤១ ដល់ ១៩៤៨ ផលិតផល​កសិកម្ម​នៅ​កម្ពុជា​បាន​ថយ​ចុះ​។

ការផុសឡើងនៃខ្មែរជាតិនិយម

[កែប្រែ]

មិនដូចនៅក្នុងប្រទេសវៀតណាម ចលនាជាតិនិយមខ្មែរនៅតែស្ងៀមស្ងាត់បើប្រៀបធៀបក្នុងកំឡុងសម័យការគ្រប់គ្រងរបស់បារ��ំង ភាគច្រើនដោយសារតែឥទ្ធិពលការអប់រំទន់ខ្សោយ ដែលធ្វើឱ្យអត្រាចេះអក្សរនៅទាប ហើយបានបន្តុចបង្អាក់ចលនាជាតិនិយមមិនអាចឱ្យមានដូចចលនាដែលធ្វើនៅ​ប្រទេសវៀតណាមឡើយ។ យ៉ាងណាមិញ ចំណោមឥស្សរជនខ្មែរដែលរៀនសូត្រនៅបារាំង ដែលមានគំនិតប្រជាធិបតេយ្យបែបលោកខាងលិច និងការចង់គ្រប់គ្រងខ្លួនឯង ក៏ដូចជាការស្ដារឡើងវិញនូវបូជនីយដ្ឋាននានារបស់បារាំងដូចជាអង្គរវត្តបានបង្កើតឱ្យ​មានអារម្មណ៍មានមោទនភាព និងធ្វើឱ្យយល់ដឹងអំពីឋានៈជាមហាអំណាចមួយរបស់កម្ពុជាក្នុងអតីតកាល។ ក្នុងការអប់រំរៀនសូត្រ ក៏ធ្លាប់មានការអាក់អន់ចិត្តធំឡើងៗចំណោមពួកនិស្សិតខ្មែរដោយសារតែ​ពួកជនជាតិភាគតិចយួនបានកាន់តំណែងកាន់តែធំៗឡើង។ នៅពេលនោះ ការអាក់អន់ចិត្តដោយសារតែ​ពួកសិស្សនិសិត្សយួនត្រូវបានគេអនុគ្រោះដែលជាហេតុ​នៅក្នុងញ្ញត្តិមួយថ្វាយទៅព្រះបាទមុនីវង្សនៅទសវត្សឆ្នាំ ១៩៣០។ ពួកឥស្សរជនចេះដឹងថ្មីៗជាច្រើន​បានបញ្ចប់ការសិក្សាផ្នែកប្រវត្តិសាស្ត្រខ្មែរ​នៅវិទ្យាល័យស៊ីសុវត្ថិឯភ្នំពេញ។ សំខាន់ ពួកអ្នកជាតិនិយមភាគច្រើនដំបូងឡើយ ជាពួកសមាជិកខ្មែរក្រោម ក៏ជាសមាជិកនៃជនជាតិភាគតិចខ្មែរដែលរស់នៅវៀតណាមដែរ។ នៅឆ្នាំ ១៩៣៦ សឺន-ង៉ុកថាញ់ និង ប៉ាច-ឈឿន បានចាប់ផ្ដើមចេញផ្សាយ នគរវត្ត (Notre cité) ដែលជាសារព័ត៌មានប្រឆាំងអាណានិគមជាភាសាបារាំង ហើយនៅពេលនោះក៏ជាសារព័ត៌មានមួយប្រឆាំងយួនដែរ។ វាបានបន្ទោសនយោបាយអាណានិគមបារាំងដោយឥរិយាបថព្រងើយកន្តើយ ចំពោះអំពើពុករលួយ ព្រឹទ្ធិកម្មរបស់ខ្លួន (ការចងការអាករ) នៅតាមតំបន់ជនបទនានា ការត្រួតត្រារបស់បរទេសខាងសេដ្ឋកិច្ច ហើយនិងក៏បានរិះគន់ផងដែរ ពួកយួនចំពោះចក្រពត្តិនិយមពីអតីតកាលរបស់ខ្លួន និងតំណែងឯកសិទ្ធិនៅឥណ្ឌូចិន។ ចលនាទាមទារឯករាជ្យតូចៗ ជាពិសេសខ្មែរឥស្សរៈ បានចាប់ផ្ដើមរីកធំធាត់ឡើងក្នុងឆ្នាំ ១៩៤០ ចំណោមពួកខ្មែរនៅប្រទេសសៀម ដែលពួកគេខ្លាចបារម្ភថាសកម្មភាពរបស់ខ្លួននឹងនាំឱ្យមានការដាក់ទោសទណ្ឌ បើសិនជាពួកគេប្រព្រឹត្តធ្វើនៅក្នុងប្រទេសកំណើតរបស់ខ្លួន។[]

ទង់ជាតិកម្ពុជា​ក្រោមការត្រួតត្រារបស់ជប៉ុន

ខ្មែរមានសំណាងរួចខ្លួនពីការរងទុក្ខវេទនា​ដែលត្រូវបានតស៊ូដោយប្រជាជនអាស៊ីអាគ្នេយ៍ដទៃផ្សេងទៀត​កំឡុងសង្គ្រាមលោកលើកទី២។ បន្ទាប់ពីការបង្កើតឡើងនៃរបបវិចឈីនៅបារាំងនៅឆ្នាំ ១៩៤០ កងទ័ពជប៉ុនបានធ្វើដំណើរឆ្ពោះមកកាន់វៀតណាមនិងបានជំនួសកន្លែងអាជ្ញាធរបារាំង។ នៅពាក់កណ្ដាលឆ្នាំ ១៩៤១ ពួកគេបានចូលកម្ពុជា ក៏ប៉ុន្តែបានអនុញ្ញាតអោយពួកមន្ត្រីរដ្ឋការបារាំងវិចឈី​អោយនៅមានប៉ុស្ត៍រដ្ឋបាល។ របបគាំទ្រជប៉ុននៅប្រទេសសៀម ដែលនាំមុខដោយសេនាប្រមុខ (ចមពល) វិបុលសង្គ្រាម បានស្នើសុំឱ្យមានការធានាអះអាងពីរបបវិចឈី នៅក្នុងព្រឹត្តិការណ៍ការកាត់ផ្ដាច់អធិបតេយ្យភាពរបស់បារាំង ចំពោះទឹកដីខ្មែរ​និងលាវដែលដើមឡើយជាកម្មសិទ្ធិរបស់ប្រទេសសៀមនឹងត្រូវប្រគល់ត្រឡប់ទៅអោយរដ្ឋ​អំណាចបាងកកវិញ។ ការស្នើសុំនេះត្រូវបានច្រានចោល។ នៅខែ ធ្នូ ១៩៤០ សង្គ្រាមបារាំង-សៀមបានផ្ទុះឡើង និងពួកកងទ័ពថៃបូព៌ាបានលុកលុយកម្ពុជានូវខែបន្តបន្ទាប់។ ពួកបារាំងបានទាល់ច្រកក្នុងការតស៊ូប្រឆាំងនឹងកងទ័ពសៀម​ដែលប្រដាប់ដោយអាវុធល្អៗជាងទាំងលើគោកនិងអាកាស ក៏ប៉ុន្តែយ៉ាងណាក៏ដោយក៏បានគ្រប់គ្រងពិន្ទុបានដោយសារតែជ័យជំនះ​ជើងទឹករបស់ខ្លួននៅឈូងសមុទ្រថៃ ។ នៅចំណុចនេះ តូក្យូបានធ្វើអន្តរាគមន៍​និងបានបង្ខិតបង្ខំរដ្ឋអំណាចបារាំងឱ្យទទួលយកសន្ធិសញ្ញាដែលនាំឱ្យមានការប្រគល់​ខេត្តបាត់ដំបង ​និងប៉ែកនៃខេត្តសៀមរាបទៅឱ្យប្រទេសសៀម​ក្នុងការដោះដូរមកវិញជាមួយនឹងថ្នូរដែលមិនសាកសមនឹងតម្លៃ។ ខ្មែរត្រូវបានគេអនុញ្ញាតឱ្យនៅថែរក្សាអង្គរ។ ការឈ្លានពានរបស់ថៃ យ៉ាងណាៗ វាគ្រាន់តែប៉ះទង្គិចតិចតួចទៅលើជីវភាពប្រជាជនខ្មែរភាគច្រើន ដែលរស់នៅខាងក្រៅតំបន់ពាយព្យប៉ុណ្ណោះ។

ព្រះឆាយាល័ក្ខណ៍របស់ ស៊ីសុវត្ថិ មុនីវង្ស បោះពុម្ពនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ១៩៤១ បន្ទាប់ពីការសោយទិវង្គតរបស់ព្រះអង្គ (ថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩៤១) ដោយសារឈឺចាប់និងជប៉ុនដែលបានកាត់ទឹកដីខ្មែរទៅឲ្យសៀម។

ព្រះបាទមុនីវង្សបានសោយទិវង្គតនៅខែ មេសា ១៩៤១។ ទោះបីជាព្រះរាជបុត្ររបស់ទ្រង់ ព្រះអង្គម្ចាស់មុនីចៅត្រូវបានគេចាត់ទុកថាជាទាយាទពិតប្រាកដយ៉ាងណាក្ដី ក៏ប៉ុន្តែពួកបារាំងបានដាក់ជំនួសព្រះនរោត្តម-សីហនុវិញ ជាមហានត្តា (ម្ចាស់ចៅទួត) នៃព្រះបាទនរោត្តមមកឡើងសោយរាជ្យជំនួសវិញ។ ព្រះសីហនុគឺជាបេក្ខជនដែលប្រកបដោយឧត្តមភាព​ដោយសារតែការប្រមើលឃើញរបស់ពួកបារាំងព្រោះតែភាពក្មេងវ័យរបស់ទ្រង់ (ព្រះអង្គមានព្រះជន្មដប់ប្រាំបួនព្រះវស្សា) កង្វះបទពិសោធន៍ និងភាពងាយបង្វិលបានតាមចិត្ត។

ជប៉ុនប្រកាសថា "អាស៊ីជារបស់ជនជាតិអាស៊ី" រកបានប្រជាប្រិយភាពពីចំណោ��ពួកអ្នកជាតិនិយមខ្មែរ ទោះបីយ៉ាងណា នយោបាយទីក្រុងតូក្យូ​នៅឥណ្ឌូចិនបានទុកឱ្យមានរដ្ឋាភិបាលអាណានិគម​ទទួលបន្ទុកត្រឹមតែឈ្មោះប៉ុណ្ណោះ។ នៅពេលនោះ ព្រះសង្ឃដែលលេចធ្លោហើយសកម្មខាងនយោបាយ គឺព្រះអាចារ្យហែម-ចៀវ ត្រូវបានចាប់ខ្លួននិងដោះស្បង់ចីវរ ដោយមិនសមរម្យដោយពួករដ្ឋអំណាចបារាំងនៅខែ កក្កដា ១៩៤២ ពួកអ្នករៀបរៀង សារព័ត៌មាន "នគរវត្ត" បានដឹកនាំបាតុកម្មមួយទាមទារអោយមានការដោះលែងព្រះអង្គ។ ពួកគេ ដូចគ្នានឹងពួកអ្នកជាតិនិយមដទៃទៀតដែរ ជាក់ស្ដែងបានប៉ាន់ស្មានជ្រុលពេក​ទៅលើឆន្ទៈរបស់ជប៉ុនថានឹងជួយពួកគេមកវិញ រីឯរដ្ឋអំណាចវិឈីភ្លាមៗបានចាប់ខ្លួនពួកបាតុករ​និងបានដាក់ទោសប្រហារជីវិតដល់លោកប៉ាច-ឈឿន ដែលជាមនុស្សម្នាក់ក្នុងចំណោមពួកអ្នករៀបរៀងសារព័ត៌មាន "នគរវត្ត"។ ។ អ្នករៀបរៀងផ្សេងទៀត លោកសឺន-ង៉ុកថាញ់ បានរត់គេចខ្លួនពីភ្នំពេញ ទៅកាន់ជប៉ុននៅឆ្នាំបន្ទាប់។

ក្នុងកិច្ចប្រឹងប្រែងអស់សង្ឃឹម​ដើម្បីឱ្យទទួលបានការគាំទ្រក្នុងស្រុកនៅប៉ុន្មានខែចុងក្រោយនៃសង្គ្រាម ពួកជប៉ុនបានរំលាយរដ្ឋបាលអាណានិគមបារាំងនៅថ្ងៃ ៩ មីនា ១៩៤៥ និងបានជំរុញអោយកម្ពុជាប្រកាសឯករាជ្យរបស់ខ្លួននៅក្នុង​មណ្ឌលវិបុលភាពរួមអាស៊ីខាងកើតធំជាងគេ។ បួនថ្ងៃក្រោយមក​ ព្រះបាទសីហនុបានចេញរាជក្រឹត្យថាកម្ពុជាបានឯករាជ្យ។ លោកសឺន-ង៉ុកថាញ់បានត្រឡប់មកពីតូក្យូនៅខែ ឧសភា ហើយលោកត្រូវបានគេតែងតាំងជារដ្ឋមន្ត្រីការបរទេស។ ថ្ងៃ ១៥ សីហា ១៩៤៥ ថ្ងៃដែលជប៉ុនបានចុះចាញ់ រដ្ឋាភិបាលថ្មីមួយត្រូវគេបង្កើតឡើងដែលមានលោក សឺន-ង៉ុកថាញ់ដើរតួជានាយករដ្ឋមន្ត្រី។ នៅពេលដែលកងកម្លាំងសម្ព័ន្ធមិត្តបានកាន់កាប់ភ្នំពេញនៅខែ តុលា លោកថាញ់ត្រូវបានគេចាប់ខ្លួនដោយសារសហការជាមួយពួកជប៉ុននិង​ត្រូវបញ្ជូននិរទេសទៅកាន់បារាំងដោយឃុំខ្លួនក្នុងផ្ទះ។ ពួកអ្នកគាំទ្រលោកមួយចំនួនបានរត់ទៅភាគខាងជើងឆៀងខាងលិចកម្ពុជា បន្ទាប់មកស្ថិតនៅក្រោមការគ្រប់គ្រងរបស់សៀម ជាកន្លែងដែលពួកគេផ្ដុំគ្នារួមជាក្រុមបក្សពួកមួយក្នុងចលនាខ្មែរឥស្សរៈ ដំបូងឡើយបង្កើតឡើងជាមួយការលើកទឹកចិត្តរបស់ថៃនៅទសវត្សឆ្នាំ ១៩៤០។

  • ក្រុម​ដែល​លំអៀង​ទៅ​ខាង​ជប៉ុន

មេដឹកនាំ​ក្រុម​នេះ​គឺ​លោក សឺន-ង៉ុកថាញ់​។ នៅ​ឆ្នាំ ១៩៤៥ ជប៉ុន​បាន​បណ្ដេញ​បារាំង​ចេញពី​កម្ពុជា ហើយ​ប្រកាស​កម្ពុជា​ជា​រដ្ឋ​ឯករាជ្យ ដោយ​លើក សឺន-ង៉ុកថាញ់ ឱ្យ​ធ្វើជា​នាយករដ្ឋមន្ត្រី ដែល​តាម​ការពិត​រដ្ឋាភិបាល​របស់ សឺន-ង៉ុកថាញ់ គ្រាន់តែ​ជា​រដ្ឋាភិបាល​ទីងមោង​ប៉ុណ្ណោះ នៃ​ឯករាជ្យ​ក្លែងក្លាយ​ដែល​ផ្ដល់​ដោយ​ពួក​យោធានិយម​ជប៉ុន​។ ក្រោយពេល​ជប៉ុន​ចាញ់​សង្គ្រាមលោក​លើក​ទី​២ បារាំង​បាន​វិល​មកកាន់​កម្ពុជា​ជាថ្មី កងទ័ព​របស់ សឺន-ង៉ុកថាញ់ បាន​ប្រឹង​ទប់ទល់​នឹង​បារាំង​ដែរ តែ​ពុំ​អាច​តស៊ូ​នឹង​បារាំង​បាន​ឡើយ ហើយ​សឺន-ង៉ុកថាញ់ ត្រូវ​បាន​ចាប់ខ្លួន​យក​ទៅ​ឃុំ​នៅ​ប្រទេស​បារាំង​។ នៅ​ឆ្នាំ ១៩៥១ បារាំង​បាន​ដោះលែង សឺន-ង៉ុកថាញ់ តាម​សំណើ​របស់​ព្រះ​មហាក្សត្រ​ខ្មែរ​។ នៅ​ដើម​ឆ្នាំ ១៩៥២ សឺន-ង៉ុកថាញ់ បាន​រត់​ទៅ​ប្រទេស​ថៃ​បង្កើត​ចលនា​ខ្មែរសេរី​។

  • ក្រុម​ដែល​មាន​និន្នាការ​ខាង​កុម្មុយនិស្ត

នៅ​ឆ្នាំ ១៩៣០ ចលនា​ប្រជារាស្ត្រ​បាន​រួបរួម​ជាមួយ​ក្រុម​ដែល​មាន​និន្នាការ​ខាង​កុម្មុយនិស្ត​។ បន្ទាប់​ពី​ការ​មកដល់​នៃ​របប​យោធានិយម​ជប៉ុន ក្រុម​នេះ​បាន​ក្លាយទៅជា​រណសិរ្ស​អ្នក​ស្នេហា​មាតុភូមិ​ខ្មែរ ឬ​ហៅ​ខ្មែរឥស្សរៈ​។ ស្ថានភាព​រង្គោះរង្គើ​ខាង​សេដ្ឋកិច្ច និង​សង្គម​នៃ​ប្រទេស​ផ្ដល់​ឱ្យ​រណសិរ្ស​ខ្មែរឥស្សរៈ ពង្រីក​មូលដ្ឋាន​នយោបាយ និង​ពង្រីក​ចម្បាំង​ឈ្លប​ទៅលើ​ពួក​អាណានិគម​។ ទោះបី​មាន​ប្រតិបត្តិការ​ការ​បង្ក្រាប​ដ៏​សាហាវ​អំពី​កងទ័ព​បារាំង​ក៏ដោយ ក៏​កងកម្លាំង​ខ្មែរឥស្សរៈ បាន​វាយប្រហារ​តប​វិញ​ធ្វើ​ឱ្យ​បារាំង​មាន​ការ​ខូចខាត​ដែរ​។

ការតស៊ូដើម្បីការបង្រួបបង្រួមខ្មែរ

[កែប្រែ]

ស្ថានភាពរបស់កម្ពុជានៅក្នុងរយៈកាលបញ្ចប់សង្គ្រាមមានភាពច្របូកច្របល់នៅឡើយ។ ពួកបារាំងសេរី ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ហ្សាល-ដឺ-ហ៊្គោល បានប្ដេជ្ញាដើម្បីយកឥណ្ឌូចិនត្រឡប់មកវិញឱ្យបាន ថ្វីត្បិតតែពួកគេបានផ្ដល់អោយកម្ពុជា និងដែនអាណាព្យាបាលឥណ្ឌូចិនដទៃទៀតនូវទំហំ​នៃអភិបាលកិច្ចខ្លួនឯងក៏ដោយ ក៏ខ្លួនបានដាក់កំណត់ព្រំដែនដោយប្រុងប្រយ័ត្នដដែល។ ដោយបានធ្វើឱ្យជឿទុកចិត្តថាពួកគេមាន បេសកកម្មអារ្យធម៌ ពួកបារាំងបានមើលឃើញនូវការចូលរួមរបស់ឥណ្ឌូចិន​ក្នុងសហភាពបារាំងនៃអតីតដែនអាណានិគម​ដែលបានចែករំលែកបទពិសោធន៍ទូទៅនៃវប្បធម៌បារាំង។ មិនថាតែពួកឥស្សរជនដែលមានវិជ្ជាជីវៈនៅតាមទីក្រុង រឺ ក៏ប្រជាជនសាមញ្ញទេ យ៉ាងណាៗក៏ត្រូវបានទាក់ទាញដោយការរៀបចំនេះដែរ។ ចំពោះប្រជាជនខ្មែររស់នៅក្នុងដំណើរជីវិតឆ្លងកាត់ ក្នុងសម័យឯករាជ្យដ៏ខ្លីចាប់ពីខែ មីនា ដល់ ខែ តុលា ១៩៤៥ ទទួលបាននូវភាពសម្បូរសប្បាយរីករាយ។ ភាពជូរចត់របស់ខ្មែរគឺជារឿងអតីតកាល។

នៅភ្នំពេញ ព្រះសីហនុ កំពុងដើរតួជាព្រះប្រមុខរដ្ឋ ដែលជាតំណែងដ៏លំបាកក្នុងការចរចាជាមួយពួកបារាំង​ដើម្បីទាមទារឯករាជ្យពេញលេញ ក្នុងខណៈពេលនោះដែរ ទ្រង់ក៏ព្យាយាមដើម្បីធ្វើអព្យាក្រឹតកម្មពួកអ្នកនយោបាយ​និងអ្នកគាំទ្រគណបក្សនៃពួកខ្មែរឥស្សរៈ និង វៀតមិញ ដែលពួកគេចាត់ទុកទ្រង់ថាជាអ្នកចូលដៃជាមួយពួកបារាំង។ កំឡុងសម័យកាលដ៏ជ្រួលច្របល់រវាងឆ្នាំ ១៩៤៦ និង ១៩៥៣ ព្រះសីហនុបានបង្ហាញនូវសម្បទានគួរអោយកត់សំគាល់នូវជីវិតនយោបាយ ដែលបានជម្រុញនាំឱ្យមានការគាំទ្រព្រះអង្គមុន ​និងក្រោយធ្លាក់ពីអំណាចនៅ ខែ មីនា ១៩៧០។ ពួកខ្មែរឥស្សរៈជាចលនាទ័ពព្រៃមួយដែលកើតឡើងដោយឯកឯងយ៉ាងធំក្រៃលែង ដែលបានកំពុងតែប្រតិបត្តិការនៅតាមតំបន់ព្រំដែននានា។ ក្រុមនេះរួមមានពួកឆ្វេងនិយមក្នុងស្រុក ពួកឆ្វេងនិយមយួន ពួកជាតិនិយមប្រឆាំងរាជាធិបតេយ្យ (ខ្មែរសេរី) ដែលស្ម័គ្រស្មោះទៅខាងលោកសឺន-ង៉ុកថាញ់ ហើយពួកចោរប្លន់សាមញ្ញបានកំពុងទាញប្រយោជន៍ពីភាពវឹកវរនាំគ្នាបង្កភេរវកម្មលើ​ពួកអ្នកស្រុកអ្នកភូមិ។ ទោះបីជាឱកាសរបស់ពួកគេមាន ​និងបាត់បង់ទៅវិញកំឡុងសម័យក្រោយសង្គ្រាមក៏ដោយ (គ្រោះកាចដ៏សំខាន់មួយគឺការដួលរលំនៃរដ្ឋាភិបាលជាមិត្តឆ្វេងនិយម​នៅបាងកកនៅឆ្នាំ ១៩៤៧) ក៏នៅឆ្នាំ ១៩៥៤ ពួកខ្មែរឥស្សរៈ​កំពុងតែប្រតិបត្តិការជាមួយពួកវៀតមិញ បើតាម​ការប៉ាន់ស្មានខ្លះថាដូចជាបានគ្រប់គ្រង ៥០ ភាគរយជាង​នៃទឹកដីរបស់កម្ពុជា។

នៅឆ្នាំ ១៩៤៦ បារាំងបានអនុញ្ញាតអោយប្រជាជនខ្មែរបង្កើតគណបក្សនយោបាយ និងប្រារព្ធការបោះឆ្នោតសម្រាប់សភាប្រឹក្សា ដែលនឹងផ្ដល់ប្រឹក្សាដល់ព្រះមហាក្សត្រលើសេចក្ដីព្រាងរដ្ឋធម្មនុញ្ញ​របស់ប្រទេស។ គណបក្សសំខាន់ៗពីរត្រូវបានដឹកនាំ ដោយព្រះអង្គម្ចាស់ក្នុងខ្សែរាជវង្ស។ គណបក្សប្រជាធិបតេយ្យដឹកនាំដោយព្រះអង្គម្ចាស់ (អ្នកអង្គម្ចាស់) ស៊ីសុវត្ថិ-យុត្តិវង្ស បានចូលទៅក្ដាប់បានឯករាជ្យភ្លាមៗ កំណែទម្រង់ប្រជាធិបតេយ្យ និងរដ្ឋាភិបាលអាស្រ័យសភា។ អ្នកគាំទ្រគណបក្សនេះគឺជាពួកគ្រូបង្រៀន ពួកមន្ត្រីរាជការក្នុងស្រុក ពួកសមាជិកនៃសមណភេទពុទ្ធសាសនាសកម្មៗខាងនយោបាយ និងអ្នកដទៃៗផ្សេងទៀត ដែលគោលគំនិតរបស់ពួកគេត្រូវរងឥទ្ធិពលយ៉ាងខ្លាំង​ដោយសារការអំពាវនាវជាតិនិយមនៃ សារព័ត៌មាន "នគរវត្ត" មុនពេលត្រូវបានបិទដោយពួកបារាំងនៅឆ្នាំ ១៩៤២។ ពួកអ្នកប្រជាធិបតេយ្យមួយចំនួនបានពេញចិត្តពេញថ្លើម​ជាមួយនឹងមធ្យោបាយហិង្សាមួយចំនួនរបស់ខ្មែរឥស្សរៈ។ គណបក្សសេរីនិយម ដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម-នរិន្ទដេត (Norodom Norindeth) តំណាងអោយចំណាប់អារម្មណ៍នៃពួកឥស្សរជនចាស់ៗនៅតាមជនបទ រួមមានពួកម្ចាស់ដីធំៗជាដើម។ ពួកគេចូលចិត្តការបន្តទម្រង់ទំនាក់ទំនងអាណានិគមជាមួយបារាំងជាង ហើយគាំទ្រកំណែទម្រង់ប្រជាធិបតេយ្យសើៗ។ ការបោះឆ្នោតសភាប្រឹក្សាបានប្រារព្ធឡើងនៅខែ កញ្ញា ១៩៤៦ ពួកអ្នកប្រជាធិបតេយ្យបានឈ្នះ ៥០ ក្នុងចំណោម ៦៧ កៅអី។

ជាមួយចំនួនភាគច្រើនដែលមិនប្រែប្រួលក្នុងសភា ពួកអ្នកប្រជាធិបតេយ្យបានព្រាងរដ្ឋធម្មនុញ្ញ​យកគំរូតាមច្បាប់រដ្ឋធម្មនុញ្ញនៃសាធារណរដ្ឋបារាំងទីបួន។ អំណាចត្រូវបានប្រមូលផ្ដុំនៅក្នុងកណ្ដាប់ដៃនៃរដ្ឋសភាជាតិ​ដែលបានបោះឆ្នោតដោយប្រជាជន។ ព្រះមហាក្សត្របានប្រកាសរដ្ឋធម្មនុញ្ញថ្មីដោយស្ទាក់ស្ទើរនៅថ្ងៃ ៦ ឧសភា ១៩៤៧។ កាលណោះបានទទួលស្គាល់ព្រះអង្គត្រឹមជា "ព្រះប្រមុខរដ្ឋក្នុងចិត្ត" បានកាត់បន្ថយទ្រង់ចេញពីលក្ខខណ្ឌ​នៃព្រះមហាក្សត្រអាស្រ័យរដ្ឋធម្មនុញ្ញ ហើយដែលបានបន្សល់ទុកនូវភាពមិនច្បាស់លាស់នូវទំហំ​ដែលព្រះអង្គអាចដើរតួនាទីសកម្មនៅក្នុងឆាកនយោបាយជាតិ។ ព្រះសីហនុអាចនឹងបានប្រែភាពមិនច្បាស់លាស់នេះ​ទៅជាគុណសម្បត្តិរបស់ព្រះអង្គ​នៅប៉ុន្មានឆ្នាំក្រោយមកទៀត។

នៅក្នុងការបោះឆ្នោតសភាជាតិខែ ធ្នូ ឆ្នាំ ១៩៤៧ ពួកអ្នកប្រជាធិបតេយ្យបានឈ្នះឆ្នោតចំនួនភាគច្រើនក្រៃលែង។ ទោះបីដូច្នេះក៏ដោយ ក៏មានការខ្វែងគំនិតគ្នានៅខាងក្នុងគណបក្សដែលពុំអាចគ្រប់គ្រងបានឡើយ។ ស្ថាបនិករបស់បក្ស ទ្រង់ស៊ីសុវត្ថិ-យុត្តិវង្សបានសុគត និងមិនមានអ្នកដឹកនាំមួយណាច្បាស់លាស់ទេ​ដែលលេចធ្លោដើម្បីស្នងតំណែងបន្តពីទ្រង់។ កំឡុងសម័យឆ្នាំ ១៩៤៨ ដល់ ១៩៤៩ ពួកអ្នកប្រជាធិបតេយ្យបានប្រែជារួបរួមគ្នាតែមួយ​នៅក្នុងការប្រឆាំងទៅនឹង​ការតែងច្បាប់ដែលបានគ��ំទ្រដោយព្រះមហាក្សត្រ រឺក៏ ពួកអ្នកត្រូវចាត់តាំង។ បញ្ហាដ៏សំខាន់មួយគឺបដិសណ្ឋារកិច្ចដើម្បីឯករាជ្យរបស់ព្រះអង្គ នៅក្នុងសហភាពបារាំង ដែលបានស្នើសុំសន្ធិសញ្ញាពង្រាងដែលបានផ្ដល់ដោយពួកបារាំងនៅចុងឆ្នាំ ១៩៤៨។ បន្តបន្ទាប់ពីការរំលាយសភាជាតិនៅខែ កញ្ញា ១៩៤៩ កិច្ចព្រមព្រៀងលើកតិកាសញ្ញាបានរំកិល​ទៅមុខតាមរយៈការដោះដូរចុតហ្មាយរវាងព្រះបាទសីហនុ និង រដ្ឋាភិបាលបារាំង។ វាមានប្រសិទ្ធិភាពនៅប៉ុន្មានពីរខែក្រោយមកទៀត ទោះបីជាសច្ចាប័នរបស់សភាជាតិអំពីសន្ធិសញ្ញាមួយនេះមិនមានភាពរឹងមាំម្ដងណាក៏ដោយ។

សន្ធិសញ្ញាបានផ្ដល់អោយកម្ពុជានៅអ្វីដែលព្រះសីហនុមានព្រះបន្ទូលថា "ឯករាជ្យភាពហាសិបភាគរយ": តាមនឹង ទំនាក់ទំនងអាណានិគមត្រូវបានបញ្ចប់ជាផ្លូវការ ហើយប្រជាជនខ្មែរត្រូវបានគេប្រគល់ការគ្រប់គ្រង​ខាងមុខងាររដ្ឋបាលមួយចំនួនភាគច្រើន។ កងកម្លាំងប្រដាប់អាវុធកម្ពុជាត្រូវបានផ្ដល់សេរីភាពឱ្យមានសកម្មភាព​ខាងក្នុងភូមិភាគស្វយ័ត​ដែលគ្រប់គ្រងដោយខ្លួនឯងដែលរួមមាន ខេត្តបាត់ដំបង និង សៀមរាប ដែលត្រូវបានត្រឡប់ពីប្រទេសថៃមកវិញក្រោយសង្គ្រាមលោកលើកទី២ ក៏ប៉ុន្តែក្នុងនោះពួកបារាំងបានសង្កត់ធ្ងន់កន្លែងផ្សេងទៀតថា មិនមានធនធានច្រើនដើម្បីត្រួតត្រាឡើយ។ កម្ពុជានៅតែបានស្នើសុំធ្វើសហការបញ្ហានយោបាយការបរទេស​ជាមួយក្រុមប្រឹក្សាជាន់ខ្ពស់នៃសហភាពបារាំង ក៏ប៉ុន្តែយ៉ាងណាៗ បារាំងទទួលបានទំហំគ្រប់គ្រងសំខាន់ៗលើ ប្រព័ន្ធតុលាការ ហិរញ្ញវត្ថុ និង ទំនៀមទម្លាប់។ ការគ្រប់គ្រងប្រតិបត្តិការយោធាពេលសង្គ្រាមនៅខាងក្រៅភូមិភាគស្វយ័ត​ដែលនៅសេសសល់ក្នុងកណ្ដាប់ដៃបារាំងនៅឡើយ។ បារាំងក៏ត្រូវបានអនុញ្ញាតផងដែរអោយរក្សាមូលដ្ឋានទ័ពលើទឹកដីកម្ពុជា។ នៅឆ្នាំ ១៩៥០ កម្ពុជាត្រូវបានព្រមព្រៀងទទួលស្គាល់ខាងការទូតដោយសហរដ្ឋ និងដោយពួកមហាអំណាចមិនមែនកុម្មុយនិស្តជាច្រើន ក៏ប៉ុន្តែនៅអាស៊ីមានតែប្រទេសថៃនិងកូរ៉េខាងត្បូងទេបានអូសបន្លាយការទទួលស្គាល់។

ពួកអ្នកប្រជាធិបតេយ្យបានឈ្នះសំឡេងភាគច្រើន​នៅក្នុងការបោះឆ្នោតសភាជាតិនៅខែ កញ្ញា ១៩៥១ ហើយពួកគេក៏បានបន្តនយោបាយរបស់ពួកគេ​ក្នុងការប្រឆាំងព្រះមហាក្សត្រចំមុខតាមដែលអាចធ្វើបាន។ នៅក្នុងកិច្ចប្រឹងប្រែង​ដើម្បីយកឱ្យបានចិត្តរបស់ប្រជាជនភាគច្រើន ព្រះសីហនុបានសុំអោយពួកបារាំងដោះលែងអ្នកជាតិនិយមលោកសឺន-ង៉ុកថាញ់ពីការនិរទេសខ្លួន ហើយអនុញ្ញាតអោយលោកត្រឡប់ចូលស្រុកវិញ។ លោកបានធ្វើនិវត្តន៍ដោយជោគជ័យ​មកកាន់ទីក្រុងភ្នំពេញនៅថ្ងៃ ២៩ តុលា ឆ្នាំ ១៩៥១។ វាមិនយូរប៉ុន្មានទេ យ៉ាងហោចណាស់ ក៏មុនពេលដែលលោកចាប់ផ្ដើមទាមទារអោយមានការដកទ័ពបារាំងចេញពីកម្ពុជាដែរ។ លោកក៏បានធ្វើការទាមទារដូចនេះម្ដងទៀតនៅដើមឆ្នាំ ១៩៥២ នៅក្នុង "ខ្មែរក្រោក" សារព័ត៌មានប្រចាំសប្ដាហ៍ដែលលោកបានបង្កើតឡើង។ សារព័ត៌មាននេះត្រូវបង្ខំអោយបញ្ឈប់ការបោះពុម្ពផ្សាយនៅខែ មីនា ហើយលោកសឺន-ង៉ុកថាញ់បានរត់ភៀសខ្លួនចេញពីរាជធានីទៅ​ជាមួយពួកអ្នកដើរតាមលោកដែលប្រដាប់ដោយអាវុធពីរបីនាក់ ដើម្បីចូលរួមពួកខ្មែរឥស្សរៈ។ ដោយត្រូវបានលាបពណ៌ចុះឡើងថាជា ជនកុម្មុយនិស្តផង និងភ្នាក់ងារនៃទីភ្នាក់ងារសម្ងាត់កណ្ដាល (ភ.ស.ក. រឺ CIA) របស់សហរដ្ឋអាមេរិចដោយព្រះសីហនុផង លោកក៏បានរស់នៅនិរទេសខ្លួនរហូតដល់លោកលន់-ណុលបានបង្កើតរបបសាធារណរដ្ឋខ្មែរនៅឆ្នាំ ១៩៧០។

យុទ្ធនាការដើម្បីឯករាជ្យ

[កែប្រែ]

នៅខែ មិថុនា ១៩៥២ ព្រះសីហនុបានប្រកាសវិស្ថានបនកម្មនូវគណៈរដ្ឋមន្ត្រីរបស់ព្រះអង្គ ហើយបានព្យួររដ្ឋធម្មនុញ្ញ និងបានកាន់កាប់គ្រប់គ្រងរដ្ឋាភិបាលជានាយករដ្ឋមន្ត្រីដោយព្រះអង្គផ្ទាល់។ ក្រោយមកទៀត ដោយគ្មានសច្ចាប័នរដ្ឋធម្មនុញ្ញច្បាស់លាស់ ព្រះអង្គបានរំលាយសភាជាតិ ហើយបានប្រកាសច្បាប់អាជ្ញារសឹកនៅខែ មករា ឆ្នាំ ១៩៥៣។ ព្រះសីហនុបានប្រើច្បាប់ផ្ទាល់ព្រះអង្គឯងអស់រយៈពេលជិតបីឆ្នាំចាប់ពីខែ មិថុនា ឆ្នាំ ១៩៥២ រហូតដល់ ខែ កុម្ភៈ ឆ្នាំ ១៩៥៥។ បន្ទាប់ពីការរំលាយសភាចោលហើយ ព្រះអង្គបានបង្កើតសភាប្រឹក្សាដើម្បីចូលជំនួសកន្លែងអង្គនីតិបញ្ញត្តិ ហើយបានតែងតាំងព្រះវរបិតាព្រះអង្គ ព្រះនរោត្តម-សុរាម្រិតជារាជានុសិទ្ធិ

នៅខែ មីនា ឆ្នាំ ១៩៥៣ ព្រះសីហនុបានយាងទៅបារាំង។ ដោយបានប្រកាសក្ដែងៗថា ព្រះអង្គកំពុងតែធ្វើដំណើរដើម្បីព្រះរាជសុខភាពទ្រង់ តែព្រះអង្គកំពុងតែចាប់ផ្ដើមយុទ្ធនាការយ៉ាងខ្លាំង​ដើម្បីបញ្ចុះបញ្ចូលពួកបារាំងអោយប្រគល់ឯករាជ្យពេលលេញមកឱ្យកម្ពុជា។ បរិយាកាសនៃការយល់ឃើញនៅកម្ពុជា​នៅពេលនោះមានដូចតទៅថា បើសិនជាទ្រង់មិនបានសម្រេចឯករាជ្យភាពភ្លាមៗទេ ប្រជាជនប្រហែលជាបែរត្រលប់ទៅរក លោកសឺន-ង៉ុកថាញ់ និងពួកខ្មែរឥស្សរៈ ដែលពួកគេតាំងចិត្តពេញទីដើម្បីសម្រេចគោលដៅមួយនេះ។ នៅក្នុងជំនួបជាមួយប្រធានាធិបតីបារាំង និងជាមួយមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀត ព្រះសីហនុបានធ្វើអោយពួកបារាំងក្លាយជា អ្នករងការភិតភ័យភ្ញាក់ផ្អើល ហួសហេតុអំពីស្ថានភាពនយោបាយនៅក្នុងប្រទេសរបស់ទ្រង់។ ពួកបារាំងក៏បានធ្វើការគំរាមកំហែងលាក់កំបាំងបន្តិចថា បើសិនព្រះអង្គបន្តមិនធ្វើសហប្រតិបត្តិការទេ ពួកគេអាចនឹងផ្លាស់ប្ដូរព្រះអង្គចេញពីតំណែង។ ព្រះរាជដំណើរនេះបានទទួលបរាជ័យ ក៏ប៉ុន្តែនៅតាមផ្លូវមកប្រទេសកំណើតវិញឆ្លងកាត់តាម សហរដ្ឋ កាណាដា និង ជប៉ុន ព្រះសីហនុបានផ្សព្វផ្សាយអំពីស្ថានភាពដ៏អាក្រក់របស់កម្ពុជា​នៅតាមប្រព័ន្ធផ្សព្វផ្សាយ។

ដើម្បីធ្វើវិនាដកម្មបន្ថែមទៀតនូវ រាជបូជនីយកិច្ចដើម្បីឯករាជ្យ របស់ព្រះអង្គ ព្រះសីហនុបានកំពុងតែប្រកាសថាព្រះអង្គនឹងមិនវិលត្រឡប់ទៅវិញដរាប​ដល់ពួកបារាំងផ្ដល់អោយនូវការធានាអះអាងថា​ ឯករាជ្យពេញលេញនឹងត្រូវផ្ដល់អោយកម្ពុជាវិញ។ ព្រះអង្គក្រោយមកទៀតបានយាងចាកចេញពីភ្នំពេញនៅខែ មិថុនា បាននិរទេសខ្លួនដោយព្រះអង្គឯងទៅកាន់ប្រទេសថៃ។ ដោយគ្មានការស្វាគមពីទីក្រុងបាងកក ព្រះអង្គក៏បានផ្លាស់មករាជដំណាក់របស់ព្រះអង្គ ក្បែរវិកិណ្��ដ្ឋានអង្គរនៅ ខេត្តសៀមរាប ��ិញ។ សៀមរាប ជាផ្នែកមួយនៃភូមិភាគកងទ័ពស្វយ័តដែលបានបង្កើតឡើងនៅឆ្នាំ ១៩៤៩ ដែលត្រូវបានបង្គាប់បញ្ជាការដោយលោកនាយវរសេនីយទោលន់-ណុល ដើមឡើយជាអ្នកនយោបាយស្ដាំ ដែលនឹងក្លាយជាជនលេចធ្លោម្នាក់ ហើយនៅពេលនោះជាសម្ព័ន្ធមិត្តរបស់ព្រះសីហនុដែលមិនអាចខ្វះបានខាងយោធា។ ចាប់ផ្ដើមពីមូលដា្ឋនទ័ពឯសៀមរាបរបស់ទ្រង់ ព្រះមហាក្សត្រ និងលោកលន់-ណុលបានរិះរកផែនការជាច្រើនដើម្បីធ្វើការតស៊ូ បើសិនជាពួកបារាំងមិនព្រមទទួលកិច្ចសន្យាតាមលក្ខខណ្ឌរបស់ពួកទ្រង់។

វិមានឯករាជ្យកម្ពុជា កសាងដើម្បីរំដោះប្រទេសកម្ពុជាចេញពីអាណានិគមនិយមបារាំងថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣

ព្រះសីហនុកំពុងបង្កើតល្បែងភ្នាល់ធំមួយ ចំពោះពួកបារាំងវិញអាចដកព្រះអង្គចេញ​ដោយដាក់ជំនួសស្ដេចមួយទៀតដែលងាយបង្វិលបានតាមចិត្ត ក៏ពិតមែន តែស្ថានភាពកងទ័ពនៅពេលនោះនឹងអាចធ្វើអោយខ្ទេចខ្ទាំឥណ្ឌូចិនទាំងមូល ក្រោយមកទៀតរដ្ឋាភិបាលបារាំងនៅថ្ងៃ ៣ កក្កដា ឆ្នាំ ១៩៥៣ បានប្រកាសខ្លួនរួចរាល់​ដើម្បើប្រគល់ឯករាជ្យភាពពេញលេញដល់រដ្ឋទាំងបីមាន កម្ពុជា វៀតណាម លាវ។ ព្រះសីហនុបានទទូចលើលក្ខខណ្ឌផ្ទាល់របស់ព្រះអង្គ ដែលរួមមានការគ្រប់គ្រងពេញទីខាង ការពារជាតិ នគរបាល តុលាការ និង បញ្ហាហិរញ្ញវត្ថុ។ ពួកបារាំងបានប្រគល់អោយ: នគរបាល និងតុលាការត្រូវបានផ្ទេរមកនៅក្រោមការគ្រប់គ្រងរបស់កម្ពុជានៅចុងខែ សីហា ហើយនៅក្នុងខែ តុលា ប្រទេសនេះបានក្ដោបក្ដាប់ការបញ្ជាកងកម្លាំងទ័ពរបស់ខ្លួនពេញទី។ ព្រះបាទសីហនុ កាលណោះបានក្លាយជាវីរបុរសនៅក្នុងកែវភ្នែកនៃប្រជាជនរបស់ព្រះអង្គ និងបានត្រឡប់មកភ្នំពេញវិញដោយជ័យជម្នះ ហើយថ្ងៃឯករាជ្យគឺត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃ ៩ វិច្ឆិកា ឆ្នាំ ១៩៥៣។ ការគ្រប់គ្រងបញ្ហានានាដែលសេសសល់កំពុងតែជះឥទ្ធិពលដល់អធិបតេយ្យភាព ដូចជាកិច្ចការហិរញ្ញវត្ថុ និង ថវិកា ត្រូវបានហុចបន្តដល់រដ្ឋកម្ពុជាថ្មីនៅឆ្នាំ ១៩៥៤។

ព្រះមហាក្សត្រ​សោយរាជ្យ​ក្នុង​សម័យ​អាណានិគម

[កែប្រែ]
ព្រះរាជាសោយរាជ្យនៅសម័យអាណានិគមបារាំង
ព្រះឆាយាល័ក្ខណ៍ ព្រះនាមសម្រាប់រាជ្យ ព្រះនាមផ្ទាល់ ប្រសូត្រ រជ្ជកាល សោយ្យទីវង្គត
នរោត្ដម
ព្រះបាទសម្ដេចនរោត្តម
អង្គច្រលឹង រឺ អង្គវត្តី កុម្ភៈ ១៨៣៤ ១៨៦០ - ១៩០៤ ២៤ មេសា ១៩០៤
ស៊ីសុវត្ថិ
ព្រះបាទសម្ដេចស៊ីសុវត្ថិ
ស៊ីសុវត្ថិ ០៧ កញ្ញា ១៨៤០ ១៩០៤ - ១៩២៧ ០៩ សីហា ១៩២៧
ស៊ីសុវត្ថិ មុនីវង្ស
ព្រះបាទសម្ដេចស៊ីសុវត្ថិមុនីវង្ស
ស៊ីសុវត្ថិ មុនីវង្ស ២៧ ធ្នូ ១៨៧៥ ១៩២៧ - ១៩៤១ ២៤ មេសា ១៩៤១
នរោត្តម សីហនុ
ព្រះបាទសម្ដេចនរោត្តមសីហនុ
នរោត្តម សីហនុ ៣១ តុលា ១៩២២ ២៥ មេសា ១៩៤១ - ០២ មីនា ១៩៥៥ ១៥ តុលា ២០១២

ឯកសារពិគ្រោះ៖

ក្នុង​សម័យ​អាណានិគម​បារាំង មាន​ព្រះមហាក្សត្រ ៤ ព្រះអង្គ ដែល​បាន​ឡើង​គ្រងរាជ្យ​បន្តបន្ទាប់​គ្នា​គឺ​៖

ឯកសារពិគ្រោះ

[កែប្រែ]
  • សៀវភៅសិក្សាសង្គមថ្នាក់ទី១១ ក្រសួងអប់រំឆ្នាំ ២០០០
  • រឿងភូមិតិរច្ឆាន ដោយឌឹក-គាម និង ឌៀក-អំ ឆ្នាំ ១៩៧១
  • សៀវភៅ​សិក្សាសង្គម (ភូមិវិទ្យា​+​ប្រវត្តិវិទ្យា) ថ្នាក់ទី ៧ របស់​ក្រសួង​អប់រំ​យុវជន និង កីឡា (១៩៩៧)​។
  1. Philippe Franchini, Les Guerres d'Indochine, tome 1, Pygmalion-Gérard Watelet, 1988, page 92
  2. Pierre Montagnon, La France coloniale, tome 1, Pygmalion-Gérard Watelet, 1988, pages 146–147
  3. Philippe Franchini, Les Guerres d'Indochine, tome 1, Pygmalion-Gérard Watelet, 1988, page 114
  4. Maurice Zimmerman, Traité du 23 mars 1907 avec le Siam, Annales de géographie, Année 1907, Volume 16, n°87, pp. 277–278, sur Persée.fr
  5. Claude Gilles, Le Cambodge: Témoignages d'hier à aujourd'hui, L'Harmattan, 2006, page 98
  6. Philippe Franchini, Les Guerres d'Indochine, tome 1, Pygmalion-Gérard Watelet, 1988, page 164
  7. Claude Gilles, Le Cambodge: Témoignages d'hier à aujourd'hui, L'Harmattan, 2006, pages 97–98
  8. Philip Short, Pol Pot anatomie d'un cauchemar, Denoël, 2007, page 47

តំណខាងក្រៅ

[កែប្រែ]


មើលផងដែរ

[កែប្រែ]