Jump to content

ម៉ែន ណាត

ពីវិគីភីឌា

ម៉ែន ណាត (​Nath Men​)

[កែប្រែ]

Khmer
ប្រធាន​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា The Cambodia Watchdog Council International (CWCI Cambodia) ប្រទេសន័រ​វែស
ក្នុងការិយាល័យ
១៤ ឧសភា ២០០៦ – បច្ចុប្បន្ន
អនុប្រធាន​វេទិកាពលរដ្ឋ (The People Forum) មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក
ក្នុងការិយាល័យ
១៥ ឧសភា ២០២២ – បច្ចុប្បន្ន
ប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ ​ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ (the Student Movement for Democracy - SMD) រួច​ប្តូរ​ឈ្មោះ​ជា ចលនា​ពលរដ្ឋ​ដើម្បី​ប្រជា​ធិបតេយ្យ (the People Movement for Democracy - PMD)
ក្នុងការិយាល័យ
៨ មិថុនា ២០២០ – ១៥ ឧសភា ២០២២
ប្រធាន​​សមាគម​​ពុទ្ធសាសនិកជន​ខ្មែរ (Khmer Buddhist Society Norway) ឬ​ជា​ភាសា​ន័រវែស (Khmer Buddhist Forening - KBF)
ក្នុងការិយាល័យ
មករា ២០១១ – បច្ចុប្បន្ន
ព័ត៌មានលម្អិតផ្ទាល់ខ្លួន
កើត (1976-01-05) 5 មករា 1976 (អាយុ 48)
ឃុំដូងខ្ពស់, ស្រុកបូរីជលសារ, ខេត្តតាកែវ, កម្ពុជា
ពលរដ្ឋ
  • សញ្ជាតិ​ន័រវែស
កម្ពស់១.៧០ m (៥ ft 7 in)
ពន្ធភាពពោះម៉ាយ (m. 2020) «Did not recognize date. Try slightly modifying the date in the first parameter.»"Marriage: ពោះម៉ាយ to ម៉ែន ណាត" Location:ទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrPropទំព័រគំរូ:Placename/do-adrProp (linkback://km.wikipedia.org/wiki/%E1%9E%98%E1%9F%89%E1%9F%82%E1%9E%93_%E1%9E%8E%E1%9E%B6%E1%9E%8F)
កូន
សាលាមាតា(កម្រិតអនុបណ្ឌិត (Master grade))
- សាកវិទ្យាល័យ UiA (University of Agder (UiA)), Norway;
- សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (Royal University of Phnom Penh) កម្ពុជា;
- វិទ្យាស្ថាន​ជាតិ​អប់រំ (National Institute of Education), កម្ពុជា
វិជ្ជាជីវៈអ្នកសង្គមវិជ្ជា (Sociologist);
អ្នកតស៊ូមតិ (Cambodian advocate);
អ្នកវិភាគនយោបាយសង្គម (Social and political commentator]);
គេហទំព័រcwcicambodia.net (in Khmer)

ជីវប្រវត្តិ និង​ព័ត៌មាន​ផ្ទាល់ខ្លួន

[កែប្រែ]

លោក ម៉ែន ណាត ជាកូនកសិករ ក្នុងជីវភាព​គ្រួសារមធ្យម មានស្រុក​កំណើត​ នៅភូមិ​/​ឃុំដូងខ្ពស់ [] ស្រុក​​បុរីជលសារ [] ខេត្ត​តាកែវ []។ លោក​កើត​នៅថ្ងៃទី​១៤ ខែមេសា ឆ្នាំ​១៩៧៥ (បញ្ជីជាតិ​៖ ០៥ មករា ១៩៧៦) និងធំដឹងក្តី​ក្នុង​សម័យ​សង្គ្រាម។ លោក​ជា​កូន​បន្ទាប់​ពៅ ​ក្នុង​ចំណោម​បងប្អូន ៧​​នាក់ (ស្រី ៤​នាក់ ប៉ុន្តែ​បង​ប្រុស​អង្អស់​បាត់​ខ្លួន​ នៅក្រោយ​ខែ​មេសា ​ឆ្នាំ​១៩៧៥ និង ប្អូនស្រីពៅ មរណភាពដោយជំងឺ នៅ​ឆ្នាំ​១៩៨៨)។

ឪពុករបស់លោកឈ្មោះ ម៉ែន មនិន្ទ (Mèn, Monint) ហៅតា និន កើត​នៅ​ឆ្នាំ​���១៩២៨ (ឆ្នាំ​រោង) បាន​​ទទួល​​មរណភាព​​​ដោយ​ជរាភាព ថ្ងៃទី​​២៤ ខែ​​ឧសភា ឆ្នាំ​​២០០៦ ក្នុង​ជន្មាយុ ៧៨ឆ្នាំ។ ម្តាយមានឈ្មោះ អ៊ុក អូន (Ouk, Aun) កើត​នៅ​ឆ្នាំ​១៩៣៦ (ឆ្នាំជួត) សព្វថ្ងៃ​​រស់នៅ​ភូមិ​ដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុក​បូរីជលសា ខេត្តតាកែវ។

ក្នុងឋានៈជាជនភៀសខ្លួននយោបាយ លោកបានមក​ដល់​ប្រទេសន័រវែស (Norway) នៅពីថ្ងៃទី ២៦ ខែមករា ឆ្នាំ​២០០៦ ហើយ​បាន​​ទទួល​​​សញ្ជាតិន័រវែស នៅ​ឆ្នាំ​២០១៣។ លោកមានកូន ៣​នាក់ (កូនប្រុស​ច្បង និង ​​​​កូន​ស្រី ២​​នាក់)។

នៅប្រទេសនេះ លោក ម៉ែន ណាត ជាអ្នកដឹកនាំសហគមន៍ខ្មែរផង និង ​អង្គការ​ឃ្លាំមើល​សង្គម ដើម្បី​ប្រទេស​កម្ពុជា​ផង ដែល​រួមមាន​៖

- ​ជា​ប្រធាន​សមាគម​ពុទ្ធសាសនជន​ខ្មែរ (Khmer Buddhist Society ) [] ដែល​ជា​សមាគម​លើក​ស្ទួយ​ប្រពៃណី​វប្បធម៌​ខ្មែរ សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ក្នុង​ប្រទេស​នេះ []

- ​ជា​ប្រធាន​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា (Cambodia Watchdog Council International - CWCI Cambodia []; [] មាន​មូលដ្ឋាន​នៅ​ប្រទេស​ន័រវែស ចាប់តាំងពី​ឆ្នាំ​២០០៦។

- ជា​អនុប្រធានវេទិកាពលរដ្ឋ ចាប់​ពី​ឆ្នាំ​២០២២។ វេទិកានេះ [] ជាអង្គការសិទ្ធិមនុស្ស ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក រៀបចំ​ឡើង​ដើម្បី​លើក​ស្ទួយ​វិស័យ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និង​ទឹកដី​ជាតិ​នៅ​​ប្រទេស​​កម្ពុជា។ ស្ថាប័ននេះ មាន​ឈ្មោះ​ដើម​ថា ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ។ លោកក៏ជា​ប្រធានក្រុមប្រឹក្សាភិបាលនៃ ចលនានិស្សិតនេះ ពីឆ្នាំ​២០២០ ដល់ឆ្នាំ២០២២ []

ប្រវត្តិការសិក្សា

[កែប្រែ]

លោក ម៉ែន ណាត ចូលរៀននៅសាលាបឋមសិក្សាវត្តខ្នារកកោះ នៅឆ្នាំ១៩៨២ និងបន្តរៀនអនុវិទ្យាល័យដូងខ្ពស់ ឃុំដូងខ្ពស់ ស្រុកបូរីជលសារ ខេត្តតាកែវ នៅឆ្នាំ១៩៨៦។ បន្ទាប់ពីបញ្ចប់ការសិក្សា នៅវិទ្យាល័យ​ព្រៃ​សណ្តែក ស្រុក​ទ្រាំង ខេត្តតាកែវ នៅឆ្នាំ១៩៩៥ លោកបន្ត​ការសិក្សា​នៅទីក្រុង​​ភ្នំពេញ ថ្នាក់​​បរិញ្ញាប័ត្រ នៅ​មហាវិទ្យាល័យ​​​សង្គមវិជ្ជា ជំនាន់​​ទី៣ (១៩៩៦-២០០០) នៃ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ [១០]។ លោក ក៏​បាន​​បញ្ចប់​​បរិញ្ញាប័ត្រ​បូក១ នៅមហា​វិទ្យាល័យ​​គរុកោសល្យ (ក្រោយ​មក​ប្តូរ​ឈ្មោះ​មក​ជា វិទ្យាស្ថាន​ជាតិ​អប់រំ) ឆ្នាំ​២០០១ ជាសាស្ត្រាចារ្យ ឬក្រូបង្រៀន ផ្នែក​គរុកោសល្យ និង​ចិត្តវិទ្យា [១១]

ប្រវត្តិការសិក្សា លោក​ជាសិស្សពូកែ តាំងពីថ្នាក់បឋមសិក្សា ហើយលោក បានប្រឡង​ជាប់ចូល​មហាវិទ្យាល័យ ចំនួន ២ កាលនោះគឺ សង្គមវិជ្ជា និង ជំនាញ​មន្ទីរពិសោធន៍ នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​សុខាភិបាល (​ហៅ​ថា ​សាលា​ពេទ្យរ៉ុស្ស៊ី)។ ប៉ុន្តែលោក មិន​​បាន​ជ្រើសរើស​​មុខវិជ្ជា​​​ផ្នែក​​​មន្ទីរពិសោធន៍ នៅ​សាលា​ពេទ្យ​ទេ។ ក្រៅពីនេះ លោក​បាន​សិក្សា​វគ្គ​បណ្តុះ​បណ្តាល​​​ជំនាញ​​មួយ​​ចំនួន​​​ទៀត ដូចជា ផែ្នករដ្ឋបាលទូទៅ, ច្បាប់, ភាពជា​អ្នកដឹកនាំ, ទំនាក់ទំនងការទូត និង វិទ្យាសាស្រ្ត​ន​យោបាយ​។

នៅប្រទេសន័រវែស លោក​បានបញ្ចប់បរិញ្ញាប័ត្រ​ជាន់ខ្ពស់ ផ្នែក​វិទ្យាសាស្រ្ត​អប់រំ នៅ​​​សាកល​​វិទ្យាល័យ​​​អាហ្គ័រឌើរ៍ (University of Agder - UiA) [១២] ឆ្នំា២០១៣។

ប្រវត្តិភៀសខ្លួននយោបាយ

[កែប្រែ]

មុន​ពេល​ទៅ​ដល់​ប្រទេស​ន័រវែស លោក ម៉ែន ណាត[១៣] បាន​ភៀស​ខ្លួន​ចាក​ចេញ​ពី​ទីក្រុង​ភ្នំពេញ ប្រទេស​កម្ពុជា ជាមួយ​សហការី ៣ នាក់​ទៀត នៅ​ថ្ងៃទី​១៤ ខែ​តុលា ឆ្នាំ​២០០៥ ចំពេល​ដែល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាផ្លូវការ នៅ​ក្នុង​កិច្ចប្រជុំ​ក្រុមប្រឹក្សា​អភិវឌ្ឍកម្ពុជា ក្បែរវត្តភ្នំ បញ្ជា​ឲ្យ​កងកម្លាំង​​សមត្ថកិច្ច​ តាមខ្លួនសមាជិក​ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ៤ ​នាក់ ដែល​រួមមាន លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ, លោក ជា មុន្នី ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា, លោក ម៉ែន ណាត ប្រធាន​សមាគម​មន្ត្រី​រាជការ​កម្ពុជា និង​លោក អៀ ចាន់ណា អគ្គលេខាធិការរង​នៃ​ចលនា​និស្សិត​ដើម្បី​ប្រជា​ធិបតេយ្យ។ មូលហេតុ គឺ​សមាជិក​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ចុះ​ហត្ថលេខា​រួមគ្នា នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០០៥ ទៅ​លើ​​​សេចក្តីថ្លែងការណ៍មួយ ​​ដើម្បី​ប្រឆាំង​ជំទាស់ សន្ធិសញ្ញាព្រំដែនបំពេញបន្ថែម[១៤] ដែលលោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​ នាយករដ្ឋមន្ត្រី​វៀតណាម បានធ្វើឡើងនៅ​ថ្ងៃទី​១០ ខែ​​តុលា ដែល​ផ្តល់ច្ចាប័ន​ទទួល​ស្គាល់​ឡើង​វិញ​​នូវ​ សន្ធិសញ្ញា​កំណត់​ដែន​រដ្ឋ​ឆ្នាំ​១៩៨៥ ជា​សន្ធិសញ្ញា​ខុស​ច្បាប់ ផ្ទុយ​ពី​​មាត្រា​២ និង​មាត្រា​៥៥ នៃរដ្ឋធម្មនុញ្ញ​កម្ពុជា ឆ្នាំ​១៩៩៣ ហើយ​និង ផ្ទុយ​ពី​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ ដែលជាលិខិតូបករណ៍អន្តរជាតិ។

ពេល​នោះ លោក ជា មុន្នី មិន​នៅកម្ពុជា​ទេ នៅ​ពេលដែលលោក ហ៊ុន សែន ប្រកាសចាប់ខ្លួន។ លោក មុន្នី​ បានចូលរួម​ប្រជុំ​ជាមួយ​សហជីព​អន្តរជាតិ នៅ​ប្រទស​អង់គ្លេស រួច​ហើយ​ទៅ​កាន់​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ស្នាក់នៅ​ជាមួយ​មិត្តភក្ត្រ​របស់​លោក​មួយ​រយៈ គឺ​លោក សូ ចាន់តារា ដែល​ជា​អតីត​អ្នក​ភៀស​ខ្លួន​នយោបាយ ១​រូប​ដែរ។ លោក ជា មុន្នី បាន​វិល​ត្រឡប់​ទៅ​កម្ពុជា​វិញ នៅ​ថ្ងៃទី ០១ ខែ​កុម្ភៈ ឆ្នាំ​២០០៦ ក្រោយ​​ពេល​ស្ថានភាព​នយោបាយ​កម្ពុជា បាន​ធូរ​ស្រាល​ជាង​មុន​បន្តិច[១៥]

ព្រឹក​ព្រហាម ថ្ងៃទី១៤ ខែ​តុលា​៖ នៅ​តាមផ្លូវ​ភៀស​ខ្លួន​ទៅ​កាន់​​ព្រំដែនខ្មែរ​-​ថៃ លោក រ៉ុង ឈុន[១៦] លោក ម៉ែន ណាត លោក ឆាំ ឆានី និងលោក អៀ ចាន់ណា បាន​ស្នាក់​នៅ​តំបន់​ព្រំដែន ១​យប់ ដោយ​​មាន​ភ្នាក់ងារ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ និង ភ្នាក់ងារ​​​អង្គការ​សហ​ប្រជាជាតិ UNHCR ជួយ​បង្ហាញ​ផ្លូវ​ផង។

ថ្ងៃទី​១៥ ខែ​តុលា​ ឆ្នាំ​២០០៥ អ្នកទាំង ៤​នាក់ បាន​ឆ្លង​ព្រំដែន​ចូល​ប្រទេស​ថៃ តាម​មធ្យោបាយ​ពិសេស ព្រលឹងចុងសក់។ ប៉ុន្តែជាអកុសល លោក រ៉ុង ឈុន ត្រូវបានអាជ្ញាធរខ្មែរ ចាប់ឃាត់ខ្លួន នៅ​ពេល​លោក កំពុង​ឆ្លង​ព្រំដែន​ប៉ោយប៉ែត ចំណុច​ផ្សារឡុងគ្លឿ រួច​បញ្ជូនលោក​ តាម​យន្តហោះ​​កន្ទុំរុយ ត្រឡប់​ទៅ​ភ្នំពេញ​វិញ ដើម្បី​ដាក់​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌។ ទោះជាយ៉ាងណាក្តី លោក​ត្រូវ​ដោះលែង​ នៅ​ថ្ងៃទី​១៨ ខែ​​មករា ឆ្នាំ​​២០០៦ គឺ​ដោះ​លែង​ជាមួយ​អ្នកទោស​មនសិការ​​ល្បីៗ​ដទៃ​ទៀត រួមមាន​លោក កឹម សុខា លោក យេង វីរៈ លោក ម៉ម សូណង់ដូ និងលោក ប៉ា ងួនទៀង នៅ​ក្រោមសម្ពាធ​ពី​សហគមន៍​​អន្តរជាតិផង និង​ ក្រោម​ហេតុផល​ផ្សះផ្សា​ជាតិ​ផង។

បន្ទាប់​ពី​ឆ្លង​ផុត​ព្រំដែន​ លោក ម៉ែន ណាត លោក ឆាំ ឆានី និងលោក អៀ ចាន់ណា បន្តដំណើរ​តាម​ម៉ូតូរឺម៉កផង និង​​រថយន្តក្រុង​ផង ទៅ​កាន់​​ទីស្នាក់ការ​​អង្គការ​សហប្រជាជាតិ (UN) នៅ​ទីក្រុងបាកក ប្រទេសថៃ។ ប៉ុន្តែលោក ឆាំ ឆានី ត្រូវ​បានប៉ូលីសថៃ ឆែក​ឆេ និង​ ចាប់​ខ្លួន​​ពី​បទឆ្លងដែន​ចូល​ប្រទេស​ថៃ​ដោយ​ខុស​ច្បាប់ នៅពេលរថយន្តក្រុង នៅ​ទីរួម​ខេត្តសាកែវ រួច​បញ្ជូន​ទៅ​កាន់​ព្រំដែន​ខ្មែរ​វិញ។ ចំណែក​លោក ម៉ែន ណាត និងលោក អៀ ចាន់ណា បាន​ទៅ​ដល់​ទីក្រុង​បាងកក ដោយ​សុវត្ថិភាព នៅ​ល្ងាចថ្ងៃ​ដដែល​។

នៅ​ល្ងាច​ថ្ងៃទី​១៦ ខែ​តុលា លោក ឆាំ ឆានី បាន​ទៅ​ដល់​ទីក្រុង​បាងកក​ដោយ​សុវត្ថិភាព​ដែរ បន្ទាប់ពីអាជ្ញាធរថៃ ឃុំខ្លួន ១យប់​ ជាមួយ​ពលករ​ខ្មែរ​ដទៃ​ទៀត ខណៈ​ពេល​ភ្នាក់ងារ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ជួយ​សម្រប​សម្រួល​ជាមួយ​មន្ត្រី​អាជ្ញាធរ​ថៃ។

ពេលនោះ លោក ម៉ែន ណាត ជាមួយ​សហការី​ ២រូប​ទៀត គឺ​លោក ឆាំ ឆានី និង​លោក អៀ ចាន់ណា ​ត្រូវ​ស្ថិត​នៅ​ក្រោម​ការ​យកចិត្ត​ទុក​ដាក់​ជាពិសេសស​ ពី​អង្គការ​សហប្រជាជាតិ (UN) នៅ​ទីក្រុង​បាងកក។ លោក និងលោក អៀ ចាន់ណា រស់នៅក្នុងទីក្រុង​នេះ រយៈពេល ៣​ខែ ដោយ​ផ្លាស់ប្តូរទីតាំង ៦​លើក ដើម្បីសុវត្ថិភាព ដោយ​ប្តូរ​ឈ្មោះ និង​ប្តូរ​ឋានៈ​ខ្លួន ថាជានិស្សិត មក​ពី​ឥណ្ឌា​ សាំងហ្កាពួរ និង​ឥណ្ឌូនេស៊ី ដើម្បី​រួច​ផុត​ពី​ការ​តាមយាយីរបស់​ក្រុម​ចារកិច្ច​នៃ​រដ្ឋាភិបាល លោក ហ៊ុន សែន។

ដោយឡែក លោក ឆាំ ឆានី រស់នៅទីក្រុងបាងកក ១ខែ ក៏​ចាក​ចេញ​ទៅ​រស់នៅ​ប្រទេស​ន័រវែស នៅ​ចុង​ខែ​វិច្ឆិកា។ ចំពោះ​លោក ម៉ែន ណាត និង​លោក អៀ ចាន់ណា ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជានៃ​លោក ហ៊ុន សែន និង​រដ្ឋាភិបាលថៃ នៃ​លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដាក់បញ្ចូល​ក្នុងបញ្ជីតាមចាប់ខ្លួន ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋ។

នៅថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០០៦ លោក និងលោក ចាន់ណា បាន​តែង​ខ្លួន​ជា​កម្មករនេសាទ ប្រើ​ឯកសារ​ជា​អ្នកនេសាទ ក៏​បន្ត​ភៀស​ខ្លួន​តាម​​សមុទ្រ ទៅ​កាន់ទីក្រុងកូឡាឡាំពួរ ប្រទេស​ម៉ាឡេស៊ី។ មុន​ពេល​ទៅ​ដល់​ប្រទេស​ម៉ាឡេស៊ី ពួក​គេ​បាន​ចាកចេញ​ពីពី​ទីក្រុង​បាងកក ជាមួយ​រថយន្តមួយ​គ្រឿង ដែល​ធ្វើ​ទេសចរណ៍​ជាលក្ខណៈគ្រួសារ រួច​ស្នាក់​នៅ​តាម​ផ្លូវ​រយៈ​ពេល ២​​យប់ នៅ​សហគមន៍​ថៃ​-​អ៊ីស្លាម ខេត្ត​ភាគ​ខាង​ត្បូង​នៃ​ប្រទេស។ ពិតជាមានការលំបាកណាស់ ​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លង​​ព្រំដែន នៅ​​តំបន់​​ជម្លោះ រវាងខេត្ត​ថៃ​អ៊ីស្លាម​ភាគ​ខាង​ត្បូង និងរដ្ឋាភិបាលថៃ។ ស្ត្រី និងគ្រួសារគាត់ ដែលជូនដំណើរលោក ម៉ែន ណាត និងលោក អៀ ចាន់ណា បាន​ឲ្យ​លុយទមេ​ទាហាន​ឈរជើង នៅ​តំបន់​ជម្លោះ (​ពុករលួយ​) ដើម្បី​ឆ្លង​ចូល​ទៅ​ខេត្ត​ភាគ​ខាងត្បូង​ជាស្ថាពរ។ អ្នក​ជូន​ដំណើរ​នេះ មាន​កិច្ច​សហការ​ជិត​ស្និទ្ធ​ជាមួយ​ភ្នាក់ងារ​នៃ​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​។ ទៅ​ដល់ទីក្រុងកូឡាឡាំពួរ អ្នកទាំងពីរ បាន​ស្នាក់នៅ​ផ្ទះ​និស្សិត​មួយ ក្នុង​រយៈ​ ១០​ថ្ងៃ ដើម្បី​រង់ចាំ​ទិដ្ឋាកា​ពិសេស​ មុន​ពេល​បន្ត​ដំណើរ​ទៅកាន់​ប្រទេសន័រវែស តាំ​ង​លំនៅ​អចិន្ត្រៃយ៍។

ក្នុង​អំឡុង​ពេល​នៅទីក្រុងកូឡាឡាំពួរ អ្នកទាំងពីរ បាន​ជួប​ប្រាស្រ័យ​ជាមួយ​អ្នក​នយោបាយ​ប្រជា​ធិបតេយ្យ សកម្មជន​និស្សិត និង ​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ដើម្បី​​រក​អន្តរាគមន៍ ជំរុញ​ការ​​ស្តារ​ស្ថានភាព​នយោបាយ​កម្ពុជា​។

អ្នកទាំងពីរ បាន​ចាក​ចេញ​ពី​ទីក្រុង​​កូឡាឡាំពួរ នៅ​ព្រលប់​ថ្ងៃទី ​២៥ ខែ​មករា ឆ្នាំ២០០៦ ហើយ​ដល់​ទីក្រុងគ្រីស្ទានសាន់ ​ប្រទេសន័រវែស នៅ​ព្រឹក​ថ្ងៃទី​ ២៦ ខែ​​មករា ជាទឹកដី​ពោរ​ពេញ​ដោយ​គំនរ​ទឹកកក ពណ៌​ស​ក្បុស ក្រាល​លើ​ដី​គ្រប់​ទីកន្លែង សូម្បី​តែ​ដៃ​សមុទ្រ​ក៏​កក​ដែរ។

ការងារតស៊ូមតិ​ដើម្បី​កម្ពុជា

[កែប្រែ]

នៅប្រទេ​ស​​ន័រវែស​​​សព្វថ្ងៃ​ លោក ម៉ែន ណាត [១៧] ​ជា​​អ្នក​ដឹកនាំ​​សហគមន៍​ខ្មែរ ជា​​ប្រធាន​​​សមាគម​​​ពុទ្ធសាសនិក​ជន​​ខ្មែរ ដែល​​​ជា​​សមាគម​​​លើក​​​ស្ទួយ​​​ប្រពៃណី​​​វប្បធម៌​​​ខ្មែរ សម្រាប់​​ពលរដ្ឋ​​ខ្មែរ​​នៅ​​ក្នុង​​ប្រទេស​​នេះ។ ក្រៅពីនេះ លោក​​ក៏​​ជា​​ប្រធាន​​ក្រុមប្រឹក្សា​​ឃ្លាំមើល​​កម្ពុជា មាន​​មូលដ្ឋាន​​នៅ​​ប្រទេស​​ន័រវែស [១៨] ប៉ុន្តែធ្វើការងារ​ដោយផ្អែកលើមូលដ្ឋានគ្រឹះ ក្នុងការ​តស៊ូមតិ ស្តារប្រក្រតីភាពសិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ នៅ​ប្រទេស​កម្ពុជា។

ជាមួយគ្នានេះ លោកជាអនុប្រធានវេទិកាពលរដ្ឋ[១៩] ដែលមានឈ្មោះដើមថា «ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ» ដែល​​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក ដើម្បី​​​លើក​​ស្ទួយ​​វិស័យ​​សិទ្ធិមនុស្ស ប្រជា​ធិបតេយ្យ និង​​ទឹកដី​ជាតិ នៅ​​​ប្រទេស​​​កម្ពុជា។ គួរកត់សម្គាល់ថា លោកធ្លាប់ជាសមាជិកស្ថាបនិកនៃ​ ចលនានិស្សិតដើម្បីប្រជាធិបតេយ្យ ដែលត្រូវបាន​បង្កើតឡើងតាំងពី ថ្ងៃទី​០២ ខែកញ្ញា ឆ្នាំ១៩៩៨ ដើម្បី​ប្រឆាំង​នឹង​ភាពអយុត្តិធម៌ ក្នុង​ការ​បោះឆ្នោត​ជាតិ​នៅកម្ពុជា នា​ខែកក្កដា ឆ្នាំ​១៩៩៨។ ចលនា​និស្សិតនេះ បានរៀបចំ​ឡើង​វិញ [២០] ​ប្រកាស​​ដំណើរ​ការ​ កំណើត​ទី២ នៅ​​ថ្ងៃទី​​០៧ ខែ​មិថុនា ឆ្នាំ​២០២០ ដោយ​ដាក់​ចេញ​សកម្មភាព​តស៊ូ​មតិ លើ​វិស័យ​សិទ្ធិ​មនុស្ស លទ្ធិ​ប្រជា​ធិបតេយ្យ បូរណភាព​ទឹកដី​ខ្មែរ និង​យុត្តិធម៌សង្គម នៅកម្ពុជា [២១]

ក្នុងតួនាទីដែល​​មាន​​ការ​​ទទួល​​ខុស​ត្រូវ​​ខ្ពស់ លោក​ ម៉ែន ណាត ដឹកនាំ​សហគមន៍​ខ្មែរ​នៅ​ប្រទេស​ន័រវែស បាន​​ជោគជ័យ​​គួរ​ឲ្យ​កត់​សម្គាល់​​ក្នុង​​រយៈ​​ពេល​ជា​ច្រើន​​ឆ្នាំ​មក​នេះ គួប​​ផ្សំ​​នឹង​​ការ​ចូល​រួម​ជ្រោម​ជ្រែង​ពី​បង​ប្អូន​ខ្មែរ​ក្នុង​សហគមន៍​ផង គិត​មក​ត្រឹម​​ឆ្នាំ​២០២៤។

លោកធ្លាប់ជា​​មន្រ្តី​រាជការ​នៃ​​ការិយាល័យ​​កំណត់​ហេតុ នាយកដ្ឋាន​​នីតិ​វិធី រដ្ឋសភា​ជាតិ ពី​​ឆ្នាំ​​១៩៩៩ ដល់​ឆ្នាំ​២០០៦។ ពេល​នោះ លោក​ក៏​បាន​រៀបចំ​​សមាគម​មន្រ្តីរាជការ​​កម្ពុជា នៅ​ឆ្នាំ​​២០០៤ ដែល​មាន​​ឈ្មោះ​ពេញ​ថា សមាគម​មន្រ្តី​​រាជការ​ឯករាជ្យ​កម្ពុជា (Cambodia Independent Civil-servants Association – CICA) [២២] ក្នុង​គោល​​បំណង​​​លើក​​ស្ទួយ​លក្ខខណ្ឌ​​មន្រ្តី​រាជការ ជីវភាព​មន្រ���តី​រាជការ និង​សិទ្ធិ​មនុស្ស។ លោក ជា​​អ្នកដឹកនាំ​​សមាគម​នេះ រហូត​ដល់​ឆ្នាំ ២០០៦ គឺ​​​ក្រោយ​​​​ពេល​​ភៀស​ខ្លួន ទៅ​​កាន់​​ប្រទេស​​ន័រវែស (Norway) ក្នុង​រឿង​​​ប្រឆាំង​ជំទាស់ «សន្ធិសញ្ញា​​ព្រំដែន​​បំពេញ​បន្ថែម ឆ្នាំ​២០០៥» តាម​រយៈ​​សេចក្តី​ថ្លែងការណ៍​​មួយ [២៣] ផ្សាយ​នៅ​ថ្ងៃទី​១១ ខែ​តុលា ឆ្នាំ​២០០៥ បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ​ចុះ​ហត្ថលេខា​​លើ​​សន្ធិ​សញ្ញា​​នោះ ជាមួយ​នាយក​រដ្ឋមន្រ្តី​វៀត​ណាម នៅ​ថ្ងៃទី​១០ ខែ​តុលា។ ការ​​ប្រឆាំង​​ជំទាស់​​សន្ធិសញ្ញា​​នោះ ធ្វើ​ឡើង​ក្នុងនាម​​ជា​​សមាជិក​​នៃ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែល​​ចុះ​ហត្ថលេខា​ដោយ​លោក ម៉ែន ណាត និង​​ក្រុម​ការងារ ៣ រូប​ទៀត [២៤]; [២៥]

កាលនៅជានិស្សិត លោក ម៉ែន ណាត បាន​ក្លាយ​​ជា​យុវជន​ឆ្នើម និង​​ជា​​មេដឹកនាំ ក្នុង​​ចំណោម​​​មេដឹកនាំ​នៃ ចលនា​និស្សិត​​ដើម្បី​​លទ្ធិ​ប្រជា​ធិបតេយ្យ (Students’ Movement for Democracy – SMD) តាំង​ពី​ខែ​កញ្ញា ឆ្នាំ​​១៩៩៨ ដែល​ជា​ក្រុម​​យុវជន​ជាតិនិយម តស៊ូ​ប្រឆាំង​​នយោបាយ​​ដឹកនាំ​​របស់​រដ្ឋាភិបាល ​​​លោក ហ៊ុន សែន មក​ពី​គណបក្ស​​ប្រជាជន​​កម្ពុជា (ជា​គណបក្ស​​​កុម្មុយនីស្ត)។

រៀន​នៅទីក្រុងភ្នំពេញ លោក ម៉ែន ណាត ជា​និស្សិត​ម្នាក់ ក្នុង​ចំណោម​​និសិ្សត​​ក្រីក្រ មាន​​ការ​តស៊ូ​​ព្យាយាម​ខ្ពស់ បាន​​ស្នាក់​នៅ​តូប​លេខ៦​​ ក្នុង​ចំណោម​និស្សិត ៧​នាក់ (រួមទាំង​លោក អ៊ុំ សំអាន) ជា​តូប​ចំណុះ​ឲ្យ​​​កុដិ​លេខ​២ វត្ត​នាគវ័ន ខណ្ឌ​បឹងកក់​ទី​២ ខណ្ឌទួលគោក ទីក្រុង​ភ្នំពេញ។

ជាមួយគ្នានេះ លោកក៏ជាអ្នក​សម្របសម្រួលនៃ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា (Cambodia Watchdog Council) បង្កើត​ឡើងនៅថ្ងៃទី ១៦ កញ្ញា ​​២០០២ ដែលជា​បណ្តុំអង្គការ សមាគម និងសហជីព [២៦]។ ក្រុមប្រឹក្សានេះ ​បាន​ធ្វើ​សកម្មភាព​ខ្លាំង​ក្លា ទៅ​លើ​ការ​លើកកម្ពស់​​សិទ្ធិកម្មករ សិទ្ធិ​មន្ត្រីរាជការ សិទ្ធិ​ពលរដ្ឋ យុត្តិធម៌​សង្គម និង កិច្ចការ​ព្រំដែន [២៧]

ពីឆ្នាំ​២០០០ ដល់​ឆ្នាំ​២០០២ លោក ម៉ែន ណាត ជា​អនុប្រធាន​​រណសិរ្ស​​ប្រជា​ធិបតេយ្យ​​និស្សិត​បញ្ញវន្ត​ខ្មែរ [២៨] ជា​អង្គការយុវជន ដែល​ធ្វើការងារ​​ផ្តោត​លើ​​វិស័យ​សិទ្ធិមនុស្ស យុត្តិធម៌​សង្គម និង ការ​អភិវឌ្ឍ​​ព្រំដែន​ខ្មែរ ជាមួយ​​ប្រទេស​​​ជិត​ខាង។ ពីពាក់​​កណ្តាល​​​ឆ្នាំ​២០០២ ដល់​ឆ្នាំ​​២០០៤ លោក ម៉ែន ណាត ជា​ប្រធាន​​រណសិរ្ស​​និស្សិត​​បញ្ញវន្ត​ខ្មែរ (the Front of Khmer Students and Intellectuals - FKSI) [២៩] ក្នុង​ចំណោម​​​មេដឹកនាំ​​និស្សិត​​​សំខាន់ៗ​ខ្លះ​​ទៀត។ លោក និងលោក អ៊ុំ សំអាន[៣០] មេដឹកនាំ​​​ចលនានិស្សិត​​​ដើម្បី​​​លទ្ធិប្រជា​ធិបតេយ្យ ពី​ខែ​មិថុនា ដល់​​ខែ​​កញ្ញា ឆ្នាំ​​២០០២ បាន​​ផ្តួចផ្តើម​គំនិត និង​​សម្រប​សម្រួល​​​រៀបចំ​​ឲ្យ​មាន 'ក្រុមប្រឹក្សា​​ឃ្លាំមើល​កម្ពុជា[៣១]។ បញ្ជាក់​៖ សមាជិក​ស្ថាបនិក​នៃ ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា រួម​មាន៖

១. លោក ជា វិជ្ជា' [៣២]; [៣៣] អតីត​ប្រធានសហជីពសេរីកម្មករកម្ពុជា។ លោកត្រូវបានធ្វើ​ឃាត​ដោយ​​ចារកិច្ច​រដ្ឋាភិបាល លោក​ ហ៊ុន សែន នា​ថ្ងៃទី ២២ ខែ​មករា ឆ្នាំ​២០០៤[៣៤] ខណៈ​ពេល​កម្ពុជា​ជាប់​គាំង​នយោបាយ​ជិត​មួយ​ឆ្នាំ នៅ​ក្រោយ​​ការ​បោះ​ឆ្នោត​ជាតិ ខែ​​កក្កដា ឆ្នាំ​២០០៣។ ឃាតកម្មនេះ មិន​ត្រូវ​បាន​វែក​មុខ​ឃាតក​ពិត ទៅ​ផ្ទន្ទាទោស​តាម​ច្បាប់​យុត្តិធម៌​ទេ[៣៥]

២. លោក រ៉ុង ឈុន កាល​នោះ​ជាប្រធានសមាគមសមាគមគ្រូបង្រៀនកម្ពុជា ហើយ​ពី​ឆ្នាំ​២០១៥ ដល់ឆ្នាំ​២០១៧ ជា​សមាជិក​នៃ​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​​បោះឆ្នោត ​(គ.ជ.ប.) មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី។ នៅខែវិច្ឆិកា ឆ្នាំ២០១៧[៣៦] លោកបានលាលែងពី គ.ជ.ប. ក្រោមហេតុផលថា គ.ជ.ប បានចូលរួមជាមួយរដ្ឋាភិបាល លោក ហ៊ុន សែន រំលាយ​គណបក្សសង្គ្រោះជាតិយ៉ាងអយុត្តិធម៌ នៅ​ថ្ងៃទី១៦ ខែវិច្ឆិកា[៣៧]។ លោកក៏ជាមេដឹកនាំនៃ សហភាពសហជីពម្ពុជា ផងដែរ។ ចាប់ពីខែ​កុម្ភៈ ឆ្នាំ២០២៣ លោក​បានចូលរួមក្នុងជីវភាពនយោបាយ ហើយ​ត្រូវ​បាន​ជ្រើស​រើស​ជា​អនុប្រធាន​គណបក្សភ្លើងទៀន ដែល​មាន​ឈ្មោះដើម​ថា គណបក្សសមរង្ស៊ី។ គូរបញ្ជាក់ថា លោក រ៉ុង ឈុន ធ្លាប់ត្រូវបានលោក ហ៊ុន សែន បញ្ជា​ឲ្យ​ចាប់​ដាក់​ពន្ធនាគារ ២ ​លើក ដែល​ពាក់​ព័ន្ធ​ការ​រិះគន់​រឿង​មិន​ប្រក្រតី នៃសន្ធិសញ្ញា​ព្រំដែន​បំពេញ​បន្ថែម​ថ្មី ជាមួយ​វៀតណាម គឺលើកទី១ ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ថ្ងៃទី​១៥ ខែ​តុលា ឆ្នាំ​២០០៥ ហើយ​ដោះលែង​នៅ​ថ្ងៃទី​១៨ ខែ​មករា ឆ្នាំ​២០០៦ និង​លើក​ទី​២ លោក​ត្រូវ​បាន​ចាប់​ខ្លួន ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ​២០២០ ហើយ​ដោះ​លែង​នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២០[៣៨] បន្ទាប់​ពី​មាន​ការ​បន្ធូរ​បន្ថយ​ភាព​តាន​តឹង​នយោបាយ និង​សម្ពាធ​ពី​អន្តរជាតិ។ បច្ចុប្បន្នលោក ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​នៃ គណបក្ស​កម្លាំង​ជាតិ[៣៩]

៣. លោក អ៊ុំ សំអាន កាល​នោះ​ជា​ប្រធាន​ចលនា​និស្សិត​ដើម្បី​លទិ្ធ​ប្រជា​ធិបតេយ្យ ដែល​សព្វថ្ងៃរស់​នៅសហរដ្ឋ​អាមេរិក ជា​អតីតសមាជិកសភា[៤០] នៃ​គណបក្សសង្គ្រោះជាតិ​ អាណត្កិ​ទី៥ (២០១៣ - ២០១៨)[៤១]។ ប៉ុន្តែលោក អ៊ុំ សំអាន ត្រូវ​បាន​រដ្ឋាភិបាល លោក ហ៊ុន សែន ចាប់​ដាក់​ពន្ធនាគារ​យ៉ាង​អយុត្តិធម៌ (ជាង ២​ឆ្នាំ) ពី​ខែ​មេសា ឆ្នាំ​២០១៦[៤២] ដល់សីហា ឆ្នាំ២០១៨ ក្នុងសំណុំ​រឿងរិះគន់​ ផែនទីព្រំដែន និងប្រឆាំង​ជំទាស់​ការបង្គោលព្រំដែនថ្មី ជាមួយ​វៀត​ណាម ហៅថា «បោះបង្គោល​ ​រំលោភចូល​ក្នុង​ទឹកដី​ខ្មែរ»។

៣. លោក ម៉ែន ណាត កាល​នោះ​ជា​ប្រធានសមាគមមន្រ្តីរាជការកម្ពុជា ដែល​​សព្វថ្ងៃ​ជា​​​ប្រធាន​​​នៃ ​ក្រុមប្រឹក្សាឃ្លាំមើលម្ពុជា និងជាប្រធាន​សហគមន៍​ខ្មែរ នៅប្រទេស​ន័វែស (Norway)។

៤. លោក ឆាំ ឆានី កាល​នោះ​ជា​ប្រធានសមាគមកសិការកម្ពុជា[៤៣] ដែលសព្វថ្ងៃ ជា​អនុ​ប្រធាន​​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា មាន​មូលដ្ឋាន​នៅ​ប្រទេសន័រវែស (Norway)[៤៤]។ សព្វថ្ងៃ លោក​ចូលរួម​យ៉ាង​សកម្ម​ក្នុង​សកម្មភាព​នយោបាយ ជាមួយ​លោក សម រង្ស៊ី មេដឹកនាំ​ក្រុមអ្នកប្រជាធិបតេយ្យ ���្រឆាំង​ជំទាស់​នយោបាយផ្តាច់ការ​របស់​លោក ហ៊ុន សែន នៅ​កម្ពុជា។

៥. លោក ជា មុន្នី ជា​អតីត​ប្រធាន​សហជីពសេរីកម្មករកម្ពុជា ពីឆ្នាំ២០០៤ នៅ​ក្រោយ​ពេល​មរណភាព​បងប្រុស​របស់​លោក គឺលោក ជា វិជ្ជា។ លោក មុន្នី ដឹកនាំសហជីពនេះ រហូតដល់​ឆ្នាំ​២០១៦។ លោកបាន​ចូលរួម​ជីវភាព​នយោបាយជាមួយ​មិត្ត​ភក្តិ​​របស់​​លោក គឺ​លោក រ៉ុង ឈុន នៅ​ដើមឆ្នាំ​២០២៣។ លោក ជា មុន្នី ត្រូវ​បាន​បោះ​ឆ្នោត​ជា​ប្រធាន​គណបក្ស​កម្លាំងជាតិ នៅ​ថ្ងៃទី​១៥ ខែ​កញ្ញា ឆ្នាំ២០២៤[៤៥]

៦. អ្នកស្រី ឆន សុខា អតីត​ប្រធានសម្ព័ន្ធសហជីព​កម្មករកាត់ដេរ​កម្ពុជា ដែល​សព្វថ្ងៃ ជា​មន្រ្តី​ការពារ​សិទ្ធិកម្មករ នៃអង្គការ​​សិទ្ធិមនុស្សមួយ[៤៦] មានឈ្មោះ​ជា​អក្សរកាត់​ភាសាអង់គ្លេស​ថា "CENTRAL"។

អំពី​លក្ខណៈ​សម្បត្តិ

[កែប្រែ]

អំពីបុគ្គលិកលក្ខណៈវិញ លោក ម៉ែន ណាត ត្រូវបានគេទទួលស្គាល់ថា យុវជន​​រៀន​​ពូកែ​តាំង​ពី​កាល​នៅរៀន ហើយលោក ជា​មនុស្ស​​ឧស្សាហ៍ព្យាយាម ស្មោះត្រង់ ចិត្តទូលាយ មានគំនិតអហិង្សានិយម និង​មាន​ការ​អធ្យាស្រ័យ​ល្អជាមួយជនទូទៅ ទាំង​ក្នុង​សហគមន៍ និង ទាំង​ផ្តល់យោបល់ដល់ពលរដ្ឋខ្មែរនៅប្រទេសកម្ពុជា តាមរយៈបទសម្ភាសន៍​ជា​ភាសា​ខ្មែរ ជាមួយបណ្តាញសារព័ត៌មាននានា។

លោកជាមនុស្សដែល​មានសមត្ថភាព និង​មាន​ការ​ទទួលខុសត្រូវ​ខ្ពស់ ទៅ​លើ​កិច្ចការរដ្ឋបាល ឯកសារ វិទ្យាសាស្ត្រនយោបាយ សង្គមវិជ្ជា និង​ការស្រាវជ្រាវ ដែល​ជា​ហេតុ​ធ្វើឲ្យ​លោក​​ក្លាយ​ជាអ្នកតស៊ូមតិ​សង្គម និង​នយោបាយ នៅ​ក្នុងចំណោមអ្នកប្រជាធិបតេយ្យដទៃទៀត ដើម្បីជំរុញ​ការ​ស្តារប្រក្រតីភាព​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​ប្រទេស​កម្ពុជា។ ​សព្វថ្ងៃ លោក​​មាន​​ចំណូលចិត្ត​​ស្រាវ​ជ្រាវ​​អំពី​ការ​បម្រែ​បម្រួល​អាកាសធាតុ ការវិវត្តន៍​ធម្មជាតិ ចក្រវាឡ និងវិទ្យាស្ត្រ​ផ្សេងៗ។

References

[កែប្រែ]
  1. "ឃុំដូងខ្ពស់". ឃុំដូងខ្ពស់. https://km.wikipedia.org/wiki/%E1%9E%83%E1%9E%BB%E1%9F%86%E1%9E%8A%E1%9E%BC%E1%9E%84%E1%9E%81%E1%9F%92%E1%9E%96%E1%9E%9F%E1%9F%8B. 
  2. "ស្រុកបូរីជលសារ". ស្រុកបូរីជលសារ. https://km.wikipedia.org/wiki/%E1%9E%9F%E1%9F%92%E1%9E%9A%E1%9E%BB%E1%9E%80%E1%9E%94%E1%9E%BC%E1%9E%9A%E1%9E%B8%E1%9E%87%E1%9E%9B%E1%9E%9F%E1%9E%B6%E1%9E%9A. 
  3. "ខេត្តតាកែវ". ខេត្តតាកែវ. https://km.wikipedia.org/wiki/%E1%9E%81%E1%9F%81%E1%9E%8F%E1%9F%92%E1%9E%8F%E1%9E%8F%E1%9E%B6%E1%9E%80%E1%9F%82%E1%9E%9C. 
  4. "អំពីព្រះពុទ្ធសាសនា". Khmer Buddhist Society, Norway. 2019. https://khmerbuddhison.net/wp-content/uploads/2024/07/6ba4b-buddhism-kbf-2019-kh.pdf. 
  5. "Khmer Buddhist Society Norway". Khmer Buddhist Society, Norway. https://khmerbuddhison.net/document/aboutus-kh/. 
  6. "បទសម្ភាសន៍​លោក ម៉ែន ណាត អ្នក​ឃ្លាំមើលកម្ពុជាអំពី​ការ​បោះ​បង្គោល​ព្រំ​ដែន​រវាង​កម្ពុជា និង​វៀតណាម". ​វិទ្យុអាស៊ីសេរី (RFA Khmer). October 6, 2019. https://www.rfa.org/khmer/news/politics/interview-with-um-sam-an-about-cambodia-vietnam-border-10062019063959.html. 
  7. "អ្នក​ឃ្លាំមើល​ថា​អ្នក​ដែល​ធ្វើ​ឱ្យ​បែក​កម្លាំង​សាមគ្គី​ជាតិ​ខ្មែរ​បន្ទាប់ពី​សម័យ ប៉ុល ពត គឺ​លោក ហ��ុន សែន". សារព័ត៌មាន The Cambodia Daily. August 8, 2024. https://www.cambodiadaily.com/2024/08/08/15/39/76879/. 
  8. "លោក ហ៊ុន ម៉ាណែត អះអាង​ថា​ទំនាក់ទំនង​រវាង​កម្ពុជា​និង​វៀតណាម នៅតែ​បន្ត​រឹងមាំ​ជានិច្ច". សារព័ត៌មាន The Cambodia Daily. December 13, 2023. https://www.cambodiadaily.com/2023/12/13/20/13/73075/. 
  9. "ក្រុមអ្នកតស៊ូមតិថា មេដឹកខ្មែរ ជាមេដឹកនាំទំនើង ខ្វល់តែពីអំណាច និងខ្វះទស្សនវិស័យវែងឆ្ងាយ". សារព័ត៌មាន The Cambodia Daily. April 16, 2021. https://www.cambodiadaily.com/2021/04/16/14/26/53087/. 
  10. "សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (Royal University of Phnom Penh)". សាកលវិទ្យាល័យភូមិន្ទភ្នំពេញ. https://www.rupp.edu.kh/. 
  11. "វិទ្យាស្ថាន​ជាតិ​អប់រំ (Nationnal Institute of Education)". វិទ្យាស្ថាន​ជាតិ​អប់រំ. http://www.nie.edu.kh/. 
  12. "Universitetet i Agder". Universitetet i Agder, Norway. https://www.uia.no/english/. 
  13. "Document: Letter of Mr. Men Nath with strong commitment on Cambodia – to The Cambodia Daily". cwcicambodia.net (Cwci Cambodia). October 15, 2023. https://cwcicambodia.net/mennath-letter-cambodia-daily2006-kh/។ បានយកមក January 2, 2024. 
  14. "The Supplemental Border Treaty 2005 (in Khmer)". https://cwcicambodia.net/wp-content/uploads/2019/10/e19e9fe19e93e19f92e19e92e19eb7e19e9fe19e89e19f92e19e89e19eb6e19e94e19f86e19e96e19f81e19e89e19e94e19e93e19f92e19e90e19f82e19e98-e19e9ae19e9ce19eb6e19e84e19e80e19e98e19f92e19e96e19ebbe19e8.pdf. 
  15. "Supporters Welcome Chea Mony’s Return at Phnom Penh Airport". The Cambodia Daily. February 2, 2006. https://english.cambodiadaily.com/news/supporters-welcome-chea-monys-return-at-phnom-penh-airport-52279/។ បានយកមក February 2, 2006. 
  16. "Rong Chhun". https://en.wikipedia.org/wiki/Rong_Chhun. 
  17. "ជីវប្រវត្តិសង្ខេប៖ លោក ម៉ែន ណាត ពី​កូន​កសិករ ក្លាយជាបញ្ញវន្ត និង​ជា​​អ្នកជាតិនិយម". The Cambodia Watchdog Council International (Cwci Cambodia). August 2017. https://cwcicambodia.net/2017/08/09/men-nath-biography/. 
  18. "អ្នកឃ្លាំមើល​ថា លោក ហ៊ុន ម៉ាណែត គួរ​ធ្វើបុណ្យ​តាម​ការ​អត់ឱន​នយោបាយ". RFA Khmer. May 31, 2024. https://www.rfa.org/khmer/news/politics/observers-say-hun-manet-should-do-good-merit-through-political-tolerance-05312024060454.html. 
  19. "សហព័ន្ធ​សហជីព​សេរី​កម្មករ​បន្ត​ស្នើ​ឱ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​វែក​មុខ​ឃាតករ​ពិត​បាញ់​សម្លាប់​លោក ជា វិជ្ជា កាលពី​២០​ឆ្នាំ​មុន". The Cambodia Daily. June 22, 2024. https://www.cambodiadaily.com/2024/01/22/18/39/73600/. 
  20. "ចលនា​និស្សិត​ដើម្បី​លទ្ធិ​ប្រជា​ធិបតេយ្យ​ជំរុញ​ឱ្យ​អ្នកនយោបាយ​តម្កល់​ផលប្រយោជន៍​ជាតិ ទាមទារ​ឱ្យ​វៀតណាម​ប្រគល់​ដី​ដែល​ខ្លួន​ឈ្លានពាន​មកវិញ". The Cambodia Daily. June 21, 2020. https://www.cambodiadaily.com/2020/06/21/17/35/48731/. 
  21. "ចលនា​និស្សិត​​ស្នើ​រដ្ឋាភិបាល ឱ្យ​​ដក​ខ្លួន​ពី​គម្រោង​​អភិវឌ្ឍ​ន៍​តំបន់​ត្រីកោណ​ ​កម្ពុជា​ ​វៀតណាម និង​ឡាវ". Radio Free Asia - RFA. December 15, 2020. https://www.rfa.org/khmer/news/politics/student-movement-call-on-government-to-withdraw-from-cambodia-vietnam-lao-triangle-development-project-12152020204139.html. 
  22. "Report: Cambodia Watchdog Council International". Cambodia Watchdog Council International (CWCI Cambodia). May 24, 2006. https://cwcinternational.wordpress.com/about/. 
  23. "Dissent". Human Rights Watch. October 18, 2005. https://www.hrw.org/news/2005/10/18/cambodia-prime-minister-moves-crush-dissent. 
  24. "Open letter on the occasion of International Human Rights Day 2005 raising concern about the state of freedom of expression in the Kingdom of Cambodia". Amnesty International. December 10, 2005. https://www.amnesty.org/en/wp-content/uploads/2021/08/asa230062005en.pdft. 
  25. "Pressure on freedom of expression continues amid climate of fear". LICADHO. December 1, 2005. https://www.licadho-cambodia.org/articles/20051201/32/index.html. 
  26. "Report of Meeting on the approval of composition of Steering Committee and the amendment of Bylaw". The Cambodia Watchdog Council International (CWCI Cambodia). May 24, 2006. https://cwcinternational.wordpress.com/2006/06/03/report-of-meeting-2006/. 
  27. "Cambodia Watchdog Council Denounces Treaty with Vietnam". Voice of America - VOA. September 20, 2005. https://khmer.voanews.com/a/a-40-2005-09-20-voa3-90140007/1353656.html. 
  28. "Students Plan Anti-VN Rally for Liberation Day". The Cambodia Daily. January 7, 2000. https://english.cambodiadaily.com/news/students-plan-anti-vn-rally-for-liberation-day-87717/. 
  29. "Sam Rainsy Allies Blast ‘Back Door’ Deal". The Cambodia Daily. March 19, 2004. https://english.cambodiadaily.com/news/sam-rainsy-allies-blast-back-door-deal-39223/. 
  30. "ជីវប្រវត្តិ​លោក អ៊ុំ សំអាន ពី​ក្មេង​ឃ្វាល​ក្របី ក្លាយ​ជា​​​សមាជិក​សភា ជា​អ្នក​ស្រាវ​ជ្រាវ​ព្រំដែន និង​ជាតិ​និយម". CWCI Cambodia. April 4, 2020. https://cwcicambodia.net/2020/04/04/um-sam-an-biography/. 
  31. "Garment Workers Plan Strike, Demand Justice". The Cambodia Daily. January 20, 2004. https://english.cambodiadaily.com/news/garment-workers-plan-strike-demand-justice-37785/. 
  32. "ឃាតក​សម្លាប់​លោក ជា វិជ្ជា អាច​រក​ឃើញ​នៅ​ក្រោយ​លោក ហ៊ុន សែន ធ្លាក់​ពី​អំណាច". Radio Free Asia - RFA. January 23, 2020. https://www.rfa.org/khmer/news/law/justice-for-Chea-Vichea-when-end-hunsen-power-01232020035105.html. 
  33. "ភរិយា​លោក ជា វិជ្ជា មិន​រំពឹង​ថា ទទួល​បាន​យុត្តិធម៌​ពី​របប​ដឹកនាំ​បច្ចុប្បន្ន​រក​ឃាតក​ពិត". Radio Free Asia - RFA. January 22, 2020. https://www.rfa.org/khmer/news/social-economy/Chea-Vichea-wife-hopeless-of-justice-01222020023538.html. 
  34. "Thousands of Mourners Take to the Streets". The Cambodia Daily. January 26, 2004. https://cwcicambodia.net/wp-content/uploads/2019/12/men-nath-thousands-of-mourners-take-to-the-streets-on-chea-vichea-in-jan-2004.pdf. 
  35. "សហជីព​និង​សង្គម​ស៊ីវិល​ទទូច​ឱ្យ​រដ្ឋាភិបាល​ថ្មី​ចាប់​ឃាតក​បាញ់​សម្លាប់​លោក ជា វិជ្ជា កាល​ពី​២០ ឆ្នាំ​មុន". Radio Free Asia - RFA. January 8, 2024. https://www.rfa.org/khmer/news/social-economy/ftuwukc-asks-the-pp-governor-to-commemorate-chea-vichea-death-01082024002857.html. 
  36. "អនុប្រធាន​និង​សមាជិក​គ.ជ.ប​លាឈប់​ក្រោយ​ការរំលាយ​បក្ស​ប្រឆាំង". Voice Of America - VOA. November 20, 2017. https://khmer.voanews.com/a/nec-vp-and-2-members-resigned-after-cnrp-dissolution/4126342.html. 
  37. "របាយការណ៍អ្នករាយការណ៍ពិសេស ស្តីពីស្ថានភាសិទ្ធិមនុស្សនៅកម្ពុជា". អង្គការសហប្រជាជាតិ (UN). September 7, 2018. https://cambodia.ohchr.org/sites/default/files/Annual-reports/Addendum1%20to%20Rhona%20Smith%27s%20Annual%20Report%202018%20KH%20-%20Final%20-%20Clean%20Format.pdf. 
  38. "កាលប្បវត្តិព្រឹត្តការណ៍៖ មួយឆ្នាំនៃការចាប់ តាំងពីចាប់ខ្លួនលោក រ៉ុង ឈុន". មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR). July 2021. https://cchrcambodia.org/storage/posts/4748/Timeline-of-events_One-year-since-Rong-Chhun%27s-arrest_Khm.pdf. 
  39. "ទីប្រឹក្សា​គណបក្ស​កម្លាំង​ជាតិ លោក រ៉ុង ឈុន យកលុយ​ទៅ​បង់​តាម​បញ្ជា​របស់​តុលាការ". Radio Free Asia - RFA. March 1, 2024. https://www.rfa.org/khmer/news/politics/rongchhun-pay-fine-money-to-municipal-court-03012024063358.html. 
  40. "លោក អ៊ុំ សំអាន ថា​លោក ហ៊ុន សែន ទំនង​សន្យា​ប្រគល់​ទឹកដី​ខ្មែរ ២​ភាគ​៣ លើ​កោះ​គុត​ឱ្យ​ទៅ​ថៃ ជា​ថ្នូរ​បង្ក្រាប​ក្រុម​ប្រឆាំង". The Cambodia Daily. November 21, 2024. https://www.cambodiadaily.com/2024/11/21/01/25/79510/. 
  41. "លោក អ៊ុំ សំអាន ប្ដេជ្ញា​មិន​លក់​ឧត្តមគតិ​ចុះចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ឡើយ". The Cambodia Daily. May 25, 2023. https://www.cambodiadaily.com/2023/05/25/23/47/69922/. 
  42. "Cambodian Opposition Lawmaker Arrested for Border Comments". Voice Of America - VOA. April 11, 2016. https://www.voanews.com/a/cambodia-opposition-lawmaker-arrest-border-comments/3280305.html. 
  43. "Farmers Sue Top Officials, Blame Them for Flooding". The Cambodia Daily. December 6, 2001. https://english.cambodiadaily.com/news/farmers-sue-top-officials-blame-them-for-flooding-27887/. 
  44. "Report: Cambodia Watchdog Council International". CWCI Cambodia. May 24, 2006. https://cwcinternational.wordpress.com/about/. 
  45. "គណបក្ស​កម្លាំង​ជាតិ​បោះឆ្នោត​ជ្រើសតាំង​លោក ជា មុនី ធ្វើ​ជា​ប្រធាន​បក្ស". Radio Free Asia - RFA. September 15, 2024. https://www.rfa.org/khmer/news/politics/npp-holds-an-assembly-to-choose-a-new-leader-09152024113445.html. 
  46. "Mrs. Chhorn Sokha". Cambodian Center for Human Rights - CCHR. 2020. https://cchrcambodia.org/en/activists/women-human-rights-defenders-calendar-2020/mrs-chhorn-sokha. 

Category:1975 births Category:People from Doung Khpos Commune Category:Living people Category:Cambodia Watchdog Council International (CWCI Cambodia) Category:Cambodia human rights activists Category:Cambodia political and social analysis