Jump to content

ទុរេន

ពីវិគីភីឌា

ទុរេន គឺជាឈើដំណាំមួយប្រភេទ ផ្លែមានឱជារសផ្អែមសម្រាប់ប្រើជាបង្អែមមានតម្លៃ សំបកផ្លែមានបន្លារឹងមានក្នុងកម្ពុជរដ្ឋ ដាំកើតត្រង់ទីតំបន់ខ្លះដោយអន្លើដូចជា ខេត្តកំពត បាត់ដំបង កោះកុង...។ អ្នកខ្លះចាត់ទុកទុរេនថាមាន ក្លិនឈ្ងុយគួរឱ្យរីករាយ ចំណែកឯអ្នកខ្លះទៀតយល់ថាមាន មានក្លិនស្អុយជាក្លិនបង្កឱ្យមានប្រតិកម្មធ្វើឲ្យមានការស្អប់ខ្ពើមជាខ្លាំងជាពិសេសនៅបណ្ដាពួកនៅបស្ចឹមប្រទេស។ ទុរេនត្រូវបានគេជឿថាវាមានប្រភពមកពីអាស៊ីអាគ្នេយ៍។ ទុរេនមានផ្ទុកទៅដោយ វីតាមីន សារធាតុចិញ្ចឹម និង សារធាតុគីមីសរីរាង្គជាច្រើនទៀតដែលដើរតួជាសារធាតុប្រឆាំងអុកស៊ីតកម្ម។

ផ្លែធុរេននៅយូណានប្រទេសចិន

ទុរេនមានលក្ខណៈប្លែកពីទំហំធំមានក្លិនខ្លាំង និងសំបកមានបន្លាធំ។ ផ្លែអាចធំរហូតដល់ ៣០សង់ទីម៉ែត្រ បណ្តោយ និង ១៥សង់ទីម៉ែត្រ នៅក្នុងអង្កត់ផ្ចិត ហើយជាទូទៅវាមានទម្ងន់ពី ១ទៅ ៣គីឡូក្រាម ។ រូបរាងរបស់វាមានរាងមូល ពណ៌សំបករបស់វាពីពណ៌បៃតងទៅត្នោត ហើយសាច់របស់វាពីពណ៌លឿងស្លេក។ ផ្លែទុរេនជារ៉ាឌីកាល់សេរីអាចបំផ្លាញកោសិកា DNA និង អាចបំប្លែងកោសិកាទាំងនោះទៅជាកោសិកាមហារីក ដែលក្រោយមកអាចបង្កទៅជាសាច់កាច ឬ លូតលាស់ ជាដុំសាច់មហារីក។ សារធាតុប្រឆាំងអុកស៊ីតកម្មជួយកាត់បន្ថយអុកស៊ីតកម្ម ភាពតានតឹងលើសរីរាង្គ នៃរាងកាយដែលផ្ដល់ប្រយោជន៍ដល់ប្រព័ន្ធភាពស៊ាំ។ ផ្លែទុរេន មានសារធាតុប្រឆាំងអុកស៊ីកម្មទាំងនេះ រួមមាន វីតាមីនC វីតាមីន B កំផ្លិច និង វីតាមីនE ដែលអាចជួយប្រឆាំង នឹង កោសិកាមហារីក។[]

ឯកសារយោង

[កែប្រែ]
  1. "Popular Magazine". www.popular.com.kh (in American English). Retrieved 2023-09-20.